


របៀបលាយថ្នាំកសិកម្ម

ចិនបានរកឃើញសារធាតុគីមីក្នុងធុរេនពីប្រទេសថៃនិងវៀតណាម រដ្ឋាភិបាលកម្ពុជាណែនាំអោក្រសួងជំនាញយកចិត្តទុកដាក់និងពន្លឿនកសិករដាំធុរេនស្រុកយើងចៀសវាងមានការប៉ះពាល់

នៅឆ្នាំ 2023 អ្នកវិទ្យាសាស្ត្របានព្រមានអំពីការប្រែប្រួលអាកាសធាតុ។ អាកាសធាតុឆ្នាំនេះត្រូវបានគេរំពឹងថានឹងក្តៅជាងឆ្នាំមុន ដោយសារតែការមកដល់នៃ ‘El Niño’។ El Niño គឺជាគំរូអាកាសធាតុ (climate pattern) ដែលពណ៌នាអំពីការឡើងកម្តៅមិនធម្មតានៃផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។ គំរូអាកាសធាតុនេះ បានធ្វើឱ្យអាកាសធាតុពិភពលោកកាន់តែក្តៅ។ កត្តាមួយទៀតដែលជាមូលហេតុក្នុងការផ្លាស់ប្តូរអាកាសធាតុនេះគឺឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញដោយសកម្មភាពរបស់មនុស្សលោក។
ថ្មីៗនេះឧស្ម័នផ្ទះកញ្ចក់បានជំរុញឱ្យសីតុណ្ហភាពមធ្យមរបស់សកលលោកកើនឡើងប្រហែល 1.2 អង្សាសេ។ អាស៊ីអាគ្នេយ៍យើងនឹងប្រឈមមុខនឹងបញ្ហាប្រឈមពីរគឺយើងត្រូវសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញអស់ជាច្រើនទសវត្សដោយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងថ្មីៗនេះដោយប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសចិន និងឥណ្ឌា។ ទីពីរគឺយើងក៏ត្រូវតែផ្លាស់ប្តូរយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្មីក្នុងការរួមចំណែកទប់ស្កាត់និងកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ ។ ថ្ងៃនេះ admin ចង់ណែនាំពីរបៀបមើល និងការពារខ្លួនអ្នកក្នុងអាកាសធាតុដ៏ក្តៅនេះ។
អាកាសធាតុក្តៅអាចប៉ះពាល់ដល់មនុស្សគ្រប់គ្នា រួមទាំងក្មេង និងអ្នកមានសុខភាពល្អផងដែរ។ ប៉ុន្តែមានមនុស្សមួយក្រុមអាចនឹងងាយរងហានិភ័យខ្ពស់ជាងអ្នកដទៃ រួមមាន៖
ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំង អ្នកគួរចងចាំជានិច្ចថា:
References: