ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការចិញ្ចឹមសត្វមាន់តាមបច្ចេកទេស Meri chicken farm ដែលជាប្រភពចំណូលសំខាន់របស់បងប្អូនកសិករ

ប្រជាជនកម្ពុជាមួយចំនួនធំគឺធ្វើកសិកម្មដែលមានទាំងការដាំដំណាំស្រូវ និងដំណាំបន្លែផ្លែឈើផ្សេងៗ ប៉ុន្តែទាំងអស់គ្នាប្រហែលជាមើលរំលងដល់ការចិញ្ចឹមសត្វដូចជាសត្វមាន់ ទាជាដើម ដែលវាជាប្រភពចំណូលដ៏សំខាន់មួយទៀតដល់កសិករ។ ការចិញ្ចឹមសត្វគឺមិនរំពឹងលើអាកាសធាតុនោះទេ ដូច្នេះវាគឺមានហានិភ័យទាបព្រមទាំងទទួលបានប្រាក់ចំណេញដែលជាប្រភពចំណូលមួយទៀតដល់បងប្អូនកសិករគួរពិចារណា។

តោះថ្ងៃនេះ admin នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់កសិដ្ឋានចិញ្ចឹមមាន់ Mery ដែលពួកគាត់បើកកសិដ្ឋានចិញ្ចឹមមាន់ជល់ និងមាន់ស្រែដោយប្រើបច្ចេកទេសនិងចំណីដោយខ្លួនឯងនិងទទួលបានប្រាក់ចំណេញគួរសមផងដែរដែលស្ថិតនៅកោះដាច់ខេត្តកណ្តាល។

កោះដាច់គឺជាកោះមួយដែលគ្រាន់តែចំណាយពេល៣០នាទីជិះពីទីក្រុងភ្នំពេញនិង៥នាទីជិះទូកពីភ្នំពេញប៉ុណ្ណោះ។នៅទីនេះគឺល្បីមានសូត្រល្អៗ ហើយក៏មានភ្ញៀវទេសចរណ៌បរទេសមករកមើលនិងទិញសូត្រដែលមានគុណភាពខ្ពស់ផងដែរ។លើសពីការល្បីដោយសារសូត្រនេះហើយ កោះនេះគឺមានទេសភាពស្រស់ស្អាតនិងជាទីកន្លែងដែលសម្បូរទៅដោយការដាំខ្ញីនិងត្រាវផងដែរ។

លោក Tomonobu Yagishita ជាអ្នកតំណាងឱ្យក្រុមហ៊ុននឹងបង្ហាញពីកន្លែងដែលចិញ្ចឹមមាន់ជាមួយនិងកសិករដែលកំពុងប្រកបរបរចិញ្ចឹមមាន់នេះ។លោក Yagishita គឺបានធ្វើការជាមួយកសិករក្នុងភូមិជាច្រើនដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមមាន់ ទា ដែលវានឹងផ្លាស់ប្តូរជីវភាពរស់នៅរបស់កសិករនៅក្នុងប្រទេសកម្ពុជា។ កសិករថ្មីៗដែលទើបនឹងចិញ្ចឹមមាន់និងទានេះគឺអាចរកប្រាក់ចំណេញបន្ថែមជាមធ្យម ៤៥% ប្រសិនបើមាន់ដែលយើងចិញ្ចឹមគ្រប់ចំនួននិងយកទៅលក់នៅទីផ្សារ។

ហេតុអ្វីពួកគេជ្រើសរើសចិញ្ចឹមសត្វមាន់និងទា(បសុបក្សី)?

នៅទីនេះមានបងប្អូនកសិករជាច្រើនដាំខ្ញីនិងត្រាវប៉ុន្តែការដាំដំណាំនៅទីនេះគឺមិនសូវសមប្រកបនោះទេដោយសារតែងាយទទួលរងពីកត្តាអាកាសធាតុនិងប្រាក់ចំណូលក៏មិនស្ថិតស្ថេរដែរ។ ពួកយើងចាប់ផ្តើមបង្កើតអាជីវកម្មមួយដែលផ្តល់ឱ្យបងប្អូនកសិករនូវ a+ ដែលវាជាប្រភពចំណូលថ្មីមួយទៀត ពីព្រោះការដាំដំណាំគឺទទួលបានប្រាក់ចំណូលទាប។ពួកយើងកំពុងពិចារណាថាតើគួរចិញ្ចឹមចង្រឹតឬកង្កែបតើមួយណាទទួលបានប្រាក់ចំណេញច្រើនជាង  ចុងក្រោយពួកយើងក៏សម្រេចថាចិញ្ចឹមសត្វមាន់បន្ទាប់ពីសិក្សាអំពីទីផ្សារនិងទំហំនៃការចិញ្ចឹមសត្វមាន់ហើយ។

ទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយមាន់ជល់និងមាន់ស្រែ កសិដ្ឋាននេះចិញ្ចឹមមាន់ស្រែប្រមាណ១៥០ក្បាល និងកូនមាន់ប្រមាណ១៣០០ក្បាល។នៅក្នុងប្រទេសយើងមានពូជមាន់ស្រុកចំនួន៩ពូជដែលសំខាន់ៗ។លក្ខណៈសំខាន់នៃការបង្កាត់ពូជគឺការបង្កើតកន្លែងដែលសត្វមាន់អាចរស់នៅដោយឯកឯង និងគ្មានភាពតានតឹង។ មាន់ត្រូវបានគេចិញ្ចឹមក្នុងកន្លែងទូលាយនិងបាចចំណីឱ្យវា”flat feeding” ។ 

មាន់ជល់ភាគច្រើនគេតែងតែទុកវាឱ្យនៅជាមួយគ្នាពី 20ទៅ30 ក្បាលក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ចំណែកឯនៅទីនេះគឺយើងទុកតែ ៧ក្បាលតែប៉ុណ្ណោះក្នុងមួយមែត្រការ៉េ ដូច្នេះវាគឺមានសុវត្ថិភាពនិងចៀសពីជំងឺឆ្លងបានច្រើន សុខភាពរបស់មាន់គឺជារឿងទី១ដែលយើងយកចិត្តទុកដាក់។

ពួកគេចិញ្ចឹមកូនមាន់ជាង 1,300 ក្បាល ខែដំបូងបន្ទាប់ពីពួកវាកើតគឺមានសារៈសំខាន់ជាពិសេស ហើយពួកគេបានប្រាប់យើងថាវាចាំបាច់ណាស់ក្នុងការរក្សាទ្រុងមាន់ឱ្យមានភាពកក់ក្តៅ។ សីតុណ្ហភាពនៅទីនេះត្រូវបានរក្សាឱ្យស្ថិតក្នុងចន្លោះពី 34 ទៅ 40 អង្សាសេជាមួយនឹងការប្រើប្រាស់ឧបករណ៍កម្តៅ ហើយគោលដៅគឺដើម្បីឱ្យវាមានសុខភាពល្អរឹងមាំ។

ពួកគេគឺមិនប្រើចំណីមាន់ដែលលាយល្បាយគីមីទេ ពួកគេធ្វើចំណីមាន់ដោយខ្លួនឯងដោយមានការកិនកន្ទក់និងពោតបញ្ចូលគ្នា។ពួកគេគឺយកចិត្តទុកដាក់នូវការការពារជំងឺផ្សេងៗផងដែរ ហើយក៏មិនមានការដាក់ជាវីតាមីនដែលផ្សំឡើងពីខ្ទឹមសនិងខ្ញីឱ្យមាន់ស៊ីផងដែរ។

នៅពេលមាន់ធំឡើងគេយកវាទៅលក់នៅហាង organic និងភោជនីយដ្ឋានដែលលក់មាន់ស្រែ។មាន់ស្រែគឺល្បីជាងគេពីព្រោះវាមានចំនួនតិច ហើយពូជវាក៏ថ្លៃជាងពូជមាន់ជល់ដល់ទៅបួនដងឯណោះ។

កូនមាន់ 1300ក្បាលគឺចិញ្ចឹមនៅក្នុងកសិដ្ឋានរយៈពេលមួយខែដែលជាពេលវេលាត្រូវការមើលថែឱ្យដិតដល់ ក្រោយមកទើបគេបញ្ចូនវាទៅឱ្យបងប្អូនកសិករដែលមានកិច្ចសន្យាក្នុងការទទួលចិញ្ចឹម។

គោលបំណងរបស់ Meri Chicken Farm ទៅថ្ងៃអនាគតគឺគាត់ចង់បង្កើនចំនួនកសិករទទួលចិញ្ចឹមដោយកិច្ចសន្យាបន្ថែម និងកែលម្អវិធីសាស្រ្តចិញ្ចឹមរបស់គាត់។ ពួកគេក៏កំពុងនឹងបង្កើតយីហោ Meri Chicken Farm ដែលទំនងជាទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀតនាពេលអនាគត។

សម្រាប់ព័ត៌មានបច្ចេកទេសបន្ថែមនិងព័ត៌មានផ្សេងៗបងប្អូនអាចសួរជាសំនួរនៅក្នុង comment និងប្រអប់សារបានណា។

Writer