បច្ចេកទេសដាំដុះផ្លែគូលែនងាយៗដែលកសិករគួរយល់ដឹង
មមោក(Humus) ក្នុុងដី

ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជាច្រើនដែលកសិករយើង និយមចូលចិត្តដាំព្រោះវាជា បន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការធ្វើម្ហូបអាហារបានច្រើនមុខដូចជា ៖ ស្ល ឆា ស្ងោរ ជ្រក ។ ដំបូងឡើយគេច្រើនតែដាំវានៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្នស្ពៃចង្កឹះបានក្លាយទៅជាប្រភេទបន្លែ យ៉ាងពេញនិយមធ្វើឲ្យ នៅរដូវត្រជាក់វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំសូវមានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។
ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជា ដីខ្មៅ ដីក្រហម ដីល្បាយ ខ្សាច់ និងដីល្បាប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ស្ពៃចង្កឹះ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន វីតាមីន អា បេ សេ ព្រមទាំងជាតិរ៉ែផ្សេងៗទៀតដូចជា កាល់ស្យូម ដែក ផូស្វ័រ ប៉ូតាស្យូម ជាដើម។ លើសពីនេះស្ពៃចង្កឹះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ ជួយថែរក្សាសុខភាពស្បែក ជួយសម្រួលដល់ការរំលាយអាហារ ជួយកាត់បន្ថយទម្ងន់ ជួយកាត់បន្ថយហានិភ៏យនៃជំងឺពុកឆ្អឹង ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាដើម។។ល។
ខាងក្រោមនេះ គឺជាវិធីសាស្រ្តក្នុងការដាំដុះ ស្ពៃចង្កឹះ៖
គ្រាប់ពូជ ដែលត្រូវជ្រើសរើសយកមកដាំ ត្រូវមានលក្ខណៈដូចខាងក្រោម ៖
–ការធ្វើថ្នាលសាបកូន រដូវប្រាំង ៖ យើងត្រូវជ្រើសរើសដីមានជីជាតិល្អ ឆ្ងាយពីម្លប់ឈើ ស្ថិតនៅក្បែផ្ទះ និងមានរបងការពារត្រឹមត្រូវ។ ដំបូងត្រូវភ្ជួរ និងកាប់ដីឲ្យជ្រៅហាលដីឲ្យស្ងួត រយៈពេលពី ៣ទៅ ៧ថ្ងៃ ក្រោយពីដីស្ងួតហើយត្រូវវាយ ឬរាស់បំបែកដីឲ្យម៉ត់លើកជាថ្នាល ដែលមានទទឹងពី ៦០ ទៅ៨០ស.ម កម្ពស់ពី១០ទៅ១៥ ស.មបណ្តោយផ្អែកទៅតាមស្ថានភាព ជាក់ស្តែងរបស់ដី ចន្លោះថ្នាលពី ៣០ ទៅ៤០ស.ម កៀរពង្រាបដីឲ្យស្មើល្អធានារក្សាសំណើម បានយូរ ធ្វើឲ្យកូនស្ពៃលូតលាស់ស្មើគ្នាល្អ។
–ការធ្វើថ្នាលសាបកូន នៅរដូវវស្សា ៖ មិនខុសពីរដូវប្រាំងឡើយ តែយើងត្រូវរកទីកន្លែង ទួលខ្ពស់មិនជាំទឹក ក្រោយពេលភ្លៀងត្រូវភ្ជួរ ឬ កាប់ដីហាលឲ្យបានយូរថ្ងៃ ជាងរដូវប្រាំង ហើយត្រូវមានគំរបការពារភ្លៀងគ្របដីឲ្យស្ងួតចន្លោះពី៧ថ្ងៃ ជ្រួយដីហាលឲ្យបានច្រើនសារ បន្ទាប់មកលើកជារងឲ្យបានខ្ពស់ពី១៥ ទៅ២០ស.ម ទទឹងពី៨០ទៅ១០០ស.ម ចន្លោះពីថ្នាល មួយទៅថ្នាលមួយ ពី ៣០ ទៅ ៤០ ស.ម ថ្នាលសាបកូនត្រូវកៀរដីឲ្យបានស្មើរមាន ប្រឡាយបញ្ចេញទឹក។
នៅរដូវស្សា
– ការរៀបចំថ្នាលសម្រាប់ស្ទូង គឺត្រូវភ្ជួរដីឲ្យបានជម្រៅពី១៥ ទៅ២០ ស.ម ហើយហាលដីឲ្យស្ងួតរយៈពេលពី ៥ ទៅ ៧ថ្ងៃ ទើបរាស់បំបែកដីប្រមូលយកស្មៅចេញ បន្ទាប់មកហាលដីឲ្យបាន ២ ទៅ ៣ថ្ងៃ។ ក្រោយមកទៀតភ្ជួរប្រែដី ហាលឲ្យបានរយៈពេល ៣ ទៅ៥ ថ្ងៃ ទើបរាស់ និងកៀរឲ្យស្មើល្អ។
-របៀបលើករង ៖ គេលើករង ដោយប្រើនង្គ័ល ឬគោភ្ជួរផ្គុំគ្នា។ ម្យ៉ាងទៀតលើកដោយប្រើចបឆាយតាមបណ្តោយខ្សែបន្ទាត់ ក្រោយពីភ្ជួរផ្គុំ ឬ លើកដោយចបហើយត្រូវកៀររងនីមួយៗឲ្យស្មើគ្នា ក្បាលរងត្រូវឲ្យត្រឹមគ្នាដែលមានទទឹងពី ៨០ ទៅ ១០០ ស.ម បណ្តោយជាការេល្អត្រូវមានប្រវែង ១០-២០ ម៉ែត្រ កម្ពស់រងពី ១៥ ទៅ ២០សម។
នៅរដូវប្រាំង
-ការរៀបចំដីស្ទូងនៅរដូវប្រាំង គឺធ្វើឡើងផ្សេងៗពីគ្នាទៅតាមប្រភេទដីនិងតំបន់ដាំដុះ នៅតំបន់ដីល្បាប់តាមមាត់ទន្លេ ក្រោយពីទឹកស្រកផុតដីចាប់ផ្តើមស្ងួត៥០%គេត្រូវភ្ជួរហាលដី ដោយនង្គ័ល គោ រយៈពេល ទៅ៥ថ្ងៃក្រោយមករាស់បំបែកឲ្យម៉ត់និងធ្វើឲ្យបានច្រើនលើកបន្ទាប់មកហាលដីរយៈពេល ២ ទៅ ៣ថ្ងៃ ឲ្យដីស្ងួតងាប់ស្មៅហើយប្រមូលយកស្មៅ និងសំរាមដុតចោល។ បន្ទាប់មកទៀតទើបភ្ជួរប្រែដីនិងរាស់ជាបន្តបន្ទាប់គឺឲ្យបានចំនួន ២ ទៅ៣ លើក ឲ្យម៉ត់ល្មម និងធ្វើឲ្យទឹកជ្រាបបានរហ័ស។ ចំពោះដីមិនលិចទឹកត្រូវរាស់ ប្រមូលយកស្មៅ និងកាកសំណល់ផ្សេងៗចេញ បន្ទាប់មកចាក់ផ្តើមភ្ជួរហាលដីឲ្យបាន ៣ ទៅ ៤ថ្ងៃ ក្រោយមកកិនបំបែកដីឲ្យម៉ត់ហើយរាស់ជ្រួយដីឲ្យធូរឡើងវិញទើបភ្ជួរប្រែដីនិងហាលដី ចោលរយៈពេល ៥ ទៅ ៧ថ្ងៃ។ នៅពេលដីស្ងួតចាប់ផ្តើមភ្ជួររាស់ដីឲ្យស្មើរចំនួន ២ ទៅ៣លើក បន្ទាប់មកចាប់ផ្តើមលើករង ដែលមានទទឹងនិងបណ្តោយដូចគ្នាទៅនឹងរដូវវស្សា ប៉ុន្តែកម្ពស់ រងពី ១០ទៅ១៥ស.ម រងនីមួយៗត្រូវមានសមភាពស្មើគ្នា។
ដំណាំស្ពៃចង្កឹះគេអាចដាំបានពី ២ វិធីគឺ ការសាបកូនហើយដកទៅស្ទូង និងការព្រួសដោយដាំគ្រាប់ផ្ទាល់ក៏បាន។
មុនពេលសាបគ្រាប់ពូជត្រូវយកជីកំប៉ុស្តិ៍ ឬជីលាមកសត្វចំនួន ២០ ទៅ ៣០ គ.ក្រ ទៅបាច លើថ្នាលដែលមានផ្ទៃដី ១០ទៅ១៥ម២រួចហើយយកជី១៥.១៥.១៥ ចំនួន២០០ក្រាម ឬប្រាំស្លាបបាយ និងថ្នាំFuradan 3H ចំនួន ៥០ក្រាម ទៅបាចពីលើថ្នាលហើយរាស់លុបទៅក្នុងដី ក្រោយមកស្រោចទឹកឲ្យជោគគ្រាប់ពូជត្រូវយកមកត្រាំជាមួយទឹកដែលបានលាយជាមួយថ្នាំ Captan ៥ក្រាម លាយជាមួយទឹក ១លីត្រ ត្រំារយៈពេល ១០នាទីបន្តាប់មកស្រង់ហាលគ្រាប់ឲ្យស្រស់ទឹកទើបយកទៅសាប។ ត្រូវប្រើគ្រាប់ពូជចំនួនពី១៥ទៅ១៦ក្រាម ឬ១សា្លបព្រាបាយ ក្នុងផ្ទៃដី ១០ម៉ែតការេ។ក្រោយសាបរួចហើយពង្រាយកំណាត់ចំបើងស្ងួតខ្លីៗ ឲ្យពេញលើថ្នាលហើយស្រោច ទឹកឲ្យជោគ ទើបគ្របស្លឹកចេកពីលើ បន្ទាប់មកស្រោចទឹករាស់ថ្ងៃ គឺមួយថ្ងៃ ២លើក(ព្រឹក ល្ងាច)។ រយៈពេលក្រោយសាបចំនួន២យប់ត្រូវបកស្លឹកចេកនោះចេញពេលនោះកូនស្ពៃ ចាប់ផ្តើមដុះ។
ក្រោយពីសាបរយៈពេល ១៤ ទៅ១៦ថ្ងៃ កូនស្ពៃមានសន្លឹក ៣កម្ពស់ពី ៨ទៅ១០សម យើងអាចដកកូនស្ពៃទៅ ស្ទូងបាន ។ នៅមុនពេលដកកូនស្ពៃត្រូវស្រោចទឹកឲ្យជោគរយៈពេល ២០ ទៅ៣០នាទី ចំពោះថ្នាលសម្រាប់ស្ទួងដំបូងត្រូវយកជីធម្មជាតិពុកផុយល្អចំនួន២បង្គី ស្មើ នឹង៣០គក្រ ជី១៥-១៥-១៥ ចំនួន ២០ក្រាមស្មើនឹង២ខាំទៅបាចលើរងប្រវែង១០ទៅ១៥ ម ហើយរាស់លុបទៅក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគទើបស្ទូងតាមក្រោយ។ ជាការល្អ ត្រូវស្ទូងពេលថ្ងៃរសៀលត្រជាក់។ រីឯចន្លោះគុម្ព និងចន្លោះជួរដែលត្រូវស្ទូងគឺ២៥X២៥សម ក្រោយស្ទូង ហើយត្រូវស្រោចទឹកឲ្យជោគ។ ដើម្បីបន្ថយកំដៅដីនិងការពារការហាប់ដីព្រមទាំងអាចរក្សាសំណើមដីបានយូរ ចំាបាច់ត្រូវពង្រាយចំបើងស្ងួតឲ្យសព្វល្អពីលើផ្ទៃរងហើយ ស្រោចទឹក ៣ ដងក្នុង១ថ្ងៃ ស្រោចក្នុងរយៈពេល៣ ថ្ងៃក្រោយស្ទូង។


ការស្រោចស្រពអាចធ្វើបានច្រើនរបៀបគឺ ស្រោចដោយប៉ោតមួយថ្ងៃស្រោច២លើក(ព្រឹក-ល្ងាច) ដំណាំស្ពៃចង្កឹះមិនត្រូវការទឹកច្រើនពេកទេតែវាត្រូវការជាប្រចំារៀងរាល់ថ្ងៃ។ បច្ចុប្បន្នកសិករអាចស្រោចស្រពដោយម៉ាស៊ីនគឺ ដាក់ជំពួយផ្កាឈូកបាញ់ឲ្យជោគ១ថ្ងៃម្តង តែវីធីនេះធ្វើឲ្យដីឆាប់ហាប់កាលណាគេស្រោចដោយម៉ាស៊ីនបាញ់ចាំបាច់ត្រូវគ្របចំបើង ឲ្យក្រាស់។
ត្រូវស្ទូងឲ្យរង្វើល ហាលដីឲ្យស្ងួតមុននឹងស្ទូងលាយថ្នាំនឹងគ្រាប់ពូជ មុនពេល សាប ដក ចោលហើយបាញ់ថ្នាំផ្សិតប្រភេទ Captan ឬBenomy1 កំរិតប្រើពី ២០ ទៅ ២៥ ក្រាម លាយទឹក ១៥ ទៅ ២០ លីត្រ មួយសប្តាហ៍ បាញ់ ២ដងហើយបន្ថយការ ស្រោចទឹកនិង ដាក់ជី ។

ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ