ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការគ្រប់គ្រងអាសូតលើដីខ្សាច់(Nitrogen Management in Sandy Soils)

អាសូត(N) ទាមទារការគ្រប់គ្រងដោយប្រុងប្រយ័ត្នចំពោះដីខ្សាច់សម្រាប់ផលិតកម្មដំណាំ ពីព្រោះដីប្រភេទនេះអាចបង្កការហូរជ្រាបនីត្រាត (Nitrate leaching) ខ្ពស់។ អាសូតផ្លាស់ប្តូរទម្រង់ឥតឈប់ឈរក្នុងបរិស្ថាន ហើយការផ្លាស់ប្តូដែលសំខាន់ដែលមានឥទ្ធិពលលើការគ្រប់គ្រងអាសូតក្នុងដីខ្សាច់គឺដំណើរការនីទ្រីតកម្ម (Nitrification)ដែលកើតឡើងនៅពេលអាម៉ូញ៉ូម (NH4+) ត្រូវដាក់ចូលក្នុងដីដែលមានសំណើម និងកំដៅ (warm, moist soil)។ បាក់តេរីដីបំលែងអាម៉ូញ៉ាក់ (NH3) ទៅជានីត្រាត(NO3-)។ នីត្រាតមានបន្ទុកអវិជ្ជមានដែលមិនអាចទាញភ្ជាប់គ្រាប់ដី (soil particles)បាន ដូចនេះនីត្រាតនឹងហូរជ្រាបនៅពេលដែលមានទឹកហូរកាត់ប្រូហ្វីលដី។ នីត្រាតហូរជ្រាបក្នុងដីខ្សាច់លឿនជាងដីមានគ្រាប់ដីល្អិតៗ (fine-textured soils) ពីព្រោះដីខ្សាច់មានសមត្ថភាពស្តុកទឹកទាប ដែលមានន័យថា បរិមាណទឹកភ្លៀង ឬទឹកស្រោចស្រពស្មើគ្នានឹងហូរជ្រាបអ៊ីយ៉ុងអាសូតក្នុងដីខ្សាច់ចុះទៅស្រទាប់ដីជ្រៅជាងដីមានគ្រាប់ដីល្អិតៗ។ ដេអាសូតកម្ម (Denitirification) ដែលជាការបំលែងអាសូតពីទម្រង់នីត្រាតទៅជាឧស្ម័ន កើតឡើងលើដីលិចទឹក។ នៅលើដីខ្សាច់ ដេអាសូតកម្មបង្កជាការបារម្ភនៅតែតំបន់ដែលលិចទឹកជាប្រចាំដោយសារភាពហាប់ណែនរបស់ដី ឬការស្រោចទឹកលើស។ សារធាតុសរីរាង្គក្នុងដីខ្សាច់ជាទូទៅទាបជាងដីមានគ្រាប់ដីល្អិត។ សារធាតុសរីរាង្គដើរតួជាប្រភពដែលផ្តល់អាសូតយឺតៗដល់ដំណាំ។ ការពុកផុយកាកសំណល់ដំណាំលឿនចំពោះដីខ្សាច់បើប្រៀបធៀបនឹងដីមានវាយនភាពផ្សេងទៀត។ ការពុកផុយលឿនបែបនេះមានន័យថាអាសូតដែលបញ្ចេញពីកាកសំណល់ដំណាំក្រោយប្រមូលផលអាចហូរជ្រាបអស់មុនពេលត្រូវបានប្រើប្រាស់ដោយដំណាំដែលដាំបន្ទាប់។ ការដាក់ជីអាសូតលើដីខ្សាច់គួរធ្វើឱ្យប្រសើរឡើងនូវទិន្នផល និងទាញយកអាសូតមកវិញឱ្យបានច្រើនបំផុតពីផ្នែកនៃដំណាំដែលប្រមូលផលដូចជាស្លឹក និងមើម។ គន្លឹះសំខាន់ក្នុងការគ្រប់គ្រងអាសូតលើដីខ្សាច់មាន (១)ប្រើប្រាស់តាមបរិមាណណែនាំ (២)ប្រើប្រាស់នៅពេលដំណាំត្រូវការខ្លាំង (៣)ជ្រើសរើសជីដែលមានផ្ទុកអាម៉ូញ៉ូម (៤)កប់ ឬច្របល់ចូលក្នុងដីក្រោយពេលប្រើប្រាស់ភ្លាម (៥)ទាញយកប្រយោជន៍ពីប្រភពសរីរាង្គរបស់អាសូត (៦)ស្រោចស្រពដំណាំដោយប្រុងប្រយ័ត្ន (៧)តាមដានបរិមាណអាសូតក្នុងជាលិកាដំណាំ។

ប្រភព ៖ Lyda Hok-ហុក លីដា

Writer