គោលនយោបាយ និងការគ្រប់គ្រងទឹក ក្នុងវិស័យកសិកម្ម
ការសន្សំទឹកក្នុងវិស័យកសិកម្ម (Water Conservation in Agriculture)

រំដេង ជាគ្រឿងទេសដែលប្រជាជនខ្មែរយើងនិយមប្រើប្រាស់ ទាំងការទទួលទាន ឬជារុក្ខជាតិប្រទាលមួយប្រភេទ មើមមានក្លិនឆួល ដែលគេស្គាល់ជាទូទៅ គេយកវាមកប្រើជាគ្រឿងក្នុងម្ហូបអាហារ ក្រៅពីប្រើដើម្បីកាត់ក្លិនឆ្អាប និងបង្កើនរសជាតិក្នុងម្ហូប រុក្ខជាតិនេះ នៅមានប្រយោជន៍ក្នុងការប្រើជាឱសថផងដែរ។ ។ បងប្អូនគួរដាំដុះរំដេង ឲ្យមានតាមផ្ទះ ឬចំការដើម្បីប្រើប្រាស់ជាប្រយោជន៍បានច្រើនមុខ និងរកប្រាក់ចំណូលបន្ថែមពីដំណាំនេះផង។ រំដេង ងាយដាំដុះណាស់ គេគ្រាន់តែយក(មើម ឫដើមដែលភ្ជាប់ជាមួយភ្នែករបស់វា)ទៅកប់ដីចោលក្នុងជំរៅរាក់ល្មម ដោយពុំចាំបាច់ថែទាំហត់នឿយអ្វីឡើយ ទោះបីក្នុងម្លប់មិនត្រូវថ្ងៃសោះ ក៏រុក្ខជាតិនេះអាចដុះលូតលាស់បានដែរ នៅរដូវវស្សាពេលដែលភ្លៀងធ្លាក់ជោគជាំ រំដេងចាប់ផ្តើមដុះបែកគុម្ពច្រើនសន្ធឹកសន្ធាប់ពាសវាល ។
រំដេងបន្ទាប់ពីដាំដុះបាន ៩ទៅ១២ខែ អាចធ្វើការប្រមូលផលបានហើយ ដោយធ្វើការគាស់ចេញពីដី ជីកយកតែដើមធំ ទុកដើមក្មេងបន្តលូតលាស់ រួចយកទៅសម្អាត លាងទឹកឱ្យស្អាត និងទុកឲ្យស្ងួត រួចយើងច្រកថង់ដើម្បី យកទៅលក់នៅលើទីផ្សា
១.https://farmerdna.com/