បច្ចេកទេសដាំដុះស្ពៃចង្កឹះងាយៗ
មមោក(Humus) ក្នុុងដី

គូលែន គឺជាផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់ ដែលគេនិយមបរិភោគមិនថាក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេសនោះទេ ហើយមានដឹងទេថា តើគេដាំផ្លែគូលែនបែបណា? ខាងក្រោមនេះគឺជាវិធីដាំគូលែនដែលបែកចែកជាច្រើនដំណាក់កាល ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញ និងណែនាំពីបច្ចេកទេសងាយៗ ដូចខាងក្រោម ៖
ដំបូងត្រូវជីករណ្តៅ៦តឹកបួនជ្រុង ជំរៅ៦តឹក រួចរោយកំបោរសប្រមាណ២ស្លាបព្រាបាយក្នុងរណ្តៅដីនោះ ហើយត្រូវដាក់ផេះ ឬអង្កាម កំប្លោង ចំប៉ើងពុក អាចម៌មាន់ ឬអាចម៌ជ្រូក និងអាចម៌គោមួយស្រទាប់កម្រាស់១តឹក និងដាក់ដីពីលើ១តឹកទៀតធ្វើយ៉ាងនេះរហូតទាល់តែពេញរណ្តៅតែម្តង និងទុករណ្តៅរៀបចំហើយក្នុងរយៈពេល២ទៅ៣អាទិត្យ ហើយចម្ងាយពីរណ្តៅមួយទៅរណ្តៅមួយប្រវែង៨ម៉ែត្រ។
កូនគូលែនត្រូវរក្សាផ្សាំទុក១អាទិត្យមុននឹងដាំ ហើយផ្អាកស្រោចទឹក២ថ្ងៃមុនដាំដើម្បីកុំឱ្យបែកដី និងឫស រួចត្រូវយកថង់គូលែនចេញកុំឱ្យបែកដី បន្ទាប់មកកប់កូនគូលែននោះក្នុងរណ្តៅយ៉ាងណាឱ្យដីកន្ទោងកូនគូលែនស្មើមាត់រណ្តៅ រួចយកមែនឈើដោតក្បែរនោះចងទប់នឹងកូនគូលែន រួចលប់ដីបន្តិចម្តងៗ សង្កត់ថ្នមៗ ហាមសង្កត់លើដីកន្ទោងកូនគូលែន ព្រោះវាធ្វើឱ្យដាច់ឫស ។
បើក្នុងខែវស្សាត្រូវពូនគល់ការពារទឹកជាំនៅគល់ដើម្បីកុំឱ្យរលួយឫស ប៉ុន្តែបើនៅដើមរដូវប្រាំងវិញ គួរដាក់ជីបំប៉នដោយប្រើជីអាចម៌មាន់ ឬអាចម៌ជ្រូក និងអាចម៌គោលាយជាមួយអង្កាមពុក ចំប៉ើង ឬកំប្លោករលួយកាយកប់ក្នុងដីធ្វើជាកំពែង ។

កូនគូលែនអាយុតិចជាង២ឆ្នាំត្រូវស្រោចទឹក១ដងក្នុងមួយអាទិត្យនៅរដូវប្រាំង ហើយយើងត្រូវស្រោចទឹកតែម្តងគត់នៅពេលវាកំពុងតែផ្កា ។
យ៉ាងណាមិញ ការដាំដំណាំគូលែក៏មិនខុសពីដើមឈើហូបផ្លែផ្សេងទៀតដែរ ដែលកសិករត្រូវធ្វើការកាត់តែងមែក ពោលគឺត្រូវកាត់ត្រួយចេញនៅឆ្នាំទីមួយ ហើយកាត់មែកមិនសូវល្អចេញរៀងរាល់ឆ្នាំ ដោយទុកតាមប្រព័ន្ធ ១-៣-៦-១៨ (ដើម១ – មែកធំ ៣-ខ្នែងធំ ៦ និងខ្នែងត្រួយ១៨) បើអាចធ្វើបានជាការល្អ។ លុះពេលផ្លែគូលែនមានទំហំប៉ុនមេដៃ គេត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិត (ណាតូ) ទៅលើផ្លែ ដើម្បីការពារដង្កូវស៊ីផ្លែ នៅពេលវាទុំ។ ចុងក្រោយគឺការប្រមូលផល កសិករមិនត្រូវបេះផ្លែគូលែនទម្លាក់លើដីទេ ហើយគេត្រូវបេះផ្លែគូលែនឱ្យមានជាប់ទង ដើម្បីឱ្យឈ្មួញងាយលក់ និងមានសោភណភាពស្អាត៕

ប្រភព ៖
១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ