បច្ចេកទេសដាំដុះស្ពៃចង្កឹះងាយៗ
មមោក(Humus) ក្នុុងដី

ការប្រើប្រាស់ថ្នាំពុលមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺនៅគ្រប់បណ្ដាប្រទេសដែលប្រឡូកក្នុងវិស័យកសិកម្មសុទ្ធតែប្រើថ្នាំពុលកសិកម្ម។ ប៉ុន្តែការប្រើប្រាស់គឺខុសៗគ្នាទៅតាមបច្ចេកទេសអ្នកដាំដុះ។ តែការប្រើប្រាស់ថ្នាំកសិកម្មមិនបានត្រឹមត្រូវបែរជានាំឲ្យសត្វល្អិតចង្រៃស៊ាំនឹងថ្នាំទៅវិញ។
ការប្រើប្រាស់ថ្នាំដើម្បីសំលាប់សត្វល្អិតគឺដើម្បីរក្សានូវទិន្នផលដំណាំ។ក្នុងនោះផងដែរក្រុមហ៊ុនផលិតថ្នាំកសិកម្មបានខិតខំ ស្វែងរកនូវធាតុផ្សំក៍ដូចជាវិធីក្នុងការផលិតថ្នាំដល់ទោះបីចំណាត់ថ្នាក់មានពីខ្សោយទៅខ្លាំង រួមមានថ្នាំដែលពុលខ្សោយ ថ្នាំដែលពុលធម្យម ថ្នាំពុលខ្លាំង និងពុលខ្លាំងបំផុត។
ក្នុងការកំចាត់សត្វល្អិតគឺមិនងាយស្រួលនោះទេ អ្នកត្រូវដឹងត្រូវស្គាល់ពីអោយបានច្បាស់មុននឹងប្រើប្រាស់ថ្នាំកំចាត់ពួកវា។ បើសិនជាជ្រើសរើសថ្នាំដែលមានធាតុសកម្មដែលមិនត្រូវនឹងកត្តាចង្រៃនោះ វាមិនត្រឹមតែមិនងាប់ប៉ុន្ណោះទេ តែវាថែមទាំងបន្សាំខ្លួនជាមួយថ្នាំពុលទៀត ផង។ ម្យ៉ាងទៀតបើសិនជាការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវតាមស្ដង់ដាដែលក្រុមហ៊ុនណែនាំទេវាអាចនឹងមិនមានប្រសិទ្ធភាពហើយខាតបង់ថវិកាទៀតផង។
ការស៊ាំថ្នាំ ឬរស់ឡើងវិញនៃសត្វល្អិតចង្រៃ គឺជាការលេចឡើងវិញយ៉ាងឆាប់រហ័សនៃចំនួនប្រជាករសត្វល្អិត ដែលកើតឡើងបន្ទាប់ពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតលាយចូលគ្នាច្រើនមុខ ព្រោះថ្នាំនេះមិនត្រឹមតែសម្លាប់សត្វល្អិតចង្រៃទេ តែវាក៏សម្លាប់ទាំងសត្វល្អិតដែលមានប្រយោជន៍សម្រាប់ដំណាំផងដែរ។

ការលាយថ្នាំពុលច្រើនមុខចូលគ្នាបាញ់ក្នុងពេលតែមួយអាចធ្វើឲ្យថ្នាំគ្មានប្រសិទ្ធភាព ព្រោះថ្នាំខ្លះមានធាតុសកម្មមួយចំនួនដែលមិនអាចលាយចូលគ្នាបាន។ ម្យ៉ាងទៀតធ្វើឲ្យសត្វល្អិតមិនងាប់ ឬរស់ឡើងវិញ។
យើងត្រូវប្រើប្រាស់ឲ្យគ្រប់ចំនួនដែលក្រុមហ៊ុនណែនាំ មិនត្រូវប្រើតិចជាងឬច្រើនជាងការណែនាំទេ។ ប្រើពីខ្សោយទៅខ្លាំងទើបអាចកំចាត់សត្វល្អិតបាន។ ប្រើថ្នាំដែលមានធាតុសកម្មត្រូវនឹងសត្វល្អិតដែលចង់កម្ចាត់ទើបមានប្រសិទ្ធភាព។ ប្រឹក្សាជាមួយអ្នកបច្ចេកទេស បើយើងមិនច្បាស់ពីការប្រើប្រាស់ថ្នាំពុលកសិកម្មទាំងនេះ។
ប្រភព ៖
១. https://www.kakse.co/