អ្នកទាំងអស់គ្នាមានការយល់ដឹងខ្លះស្រាប់មកហើយអំពីអត្ថប្រយោជន៏របស់បន្លែនិងផ្លែឈើសម្រាប់រាងកាយរបស់យើង។ ពពួកបន្លែផ្លែឈើទាំងនេះផ្ទុកនូវជីវជាតិនិងវីតាមីនល្អៗដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ។ ថ្មីៗនេះមានការស្រាវជ្រាវមួយទាក់ទងនិងប្រធានបទការទទួលទានបន្លែ-ផ្លែឈើច្រើនប្រចាំថ្ងៃជួយកាត់បន្ថយអាត្រាភាគរាយនៃការស្លាប់ដោយសារជំងឺបេះដូង ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើទិន្នន័យដែលបានប្រមូលពីមនុស្សដែលមានអាយុចន្លោះចាប់ពី ៤០ ទៅ ៨៥ឆ្នាំ ប្រមាណ៣០០.០០០ នាក់មកពីប្រទេស ៨ផ្សេងៗគ្នាហើយការស្រាវជ្រាវនេះមានរយៈពេលប្រមាណ ៨ ឆ្នាំកន្លះមកហើយ ។
ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថាមនុស្សចំនួន ១.៦៣៦ នាក់បានស្លាប់ដោយសារជំងឺបេះដូងក្នុងទ្វីបអឺរ៉ុបហើយគេបានចាត់ទុកវាជាជំងឺដែលបង្កឱ្យមនុស្សស្លាប់ច្រើនជាងគេក្នុងមួយឆ្នាំ ។ ជំងឺបេះដូងបណ្តាលមកពីការថយចុះនៃការហូរឈាមទៅចិញ្ចឹមបេះដូងធ្វើឱ្យស្ទះសរសៃឈាមបេះដូងនេះជាហេតុផលនាំឱ្យយើងមានអាការៈ ចុកទ្រូង, ឈឺទ្រូង និង គាំងបេះដូង ។
យោងទៅតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ, មនុស្សដែលបានទទួលទានបន្លែនិងផ្លែឈើក្នុងមួយថ្ងៃយ៉ាងហោចណាស់ ៨ ចំណែកគឺអាចមានអត្រាការស្លាប់ដោយសារជំងឺបេះដូងចំនួន ២២ ភាគរយទាបជាងអ្នកដែលបានទទួលទានបន្លែនិងផ្លែឈើតិចជាង ៣ ចំណែកក្នុងមួយថ្ងៃ ។ ក្នុងមួយចំណែករាប់ទៅវាត្រូវបានគេសន្មត់ថាស្មើនឹង ៨០ ក្រាមដែលប៉ុននឹង ផ្លែចេកតូចមួយផ្លែ,ផ្លែប៉ោមមួយ ឬក៏ការ៉ុតតូចមួយមើម ។ ប៉ុន្តែខាងអ្នកស្រាវជ្រាវក៏បានរកឃើញថាការបរិភោគបន្លែនិងផ្លែឈើប្រចាំថ្ងៃត្រឹមតែ ២ ចំណែកប៉ុណ្ណោះអាចធ្វើឱ្យកត្តាអាត្រាប្រឈមមុខនឹងការស្លាប់ដោយជំងឺបេះដូងត្រូវបានកាត់បន្ថយរហូតដល់ ៤ ភាគរយ ។
ខាងក្រោមនេះជាឈ្មោះមុខបន្លែនិងផ្លែឈើខ្លះៗដែលល្អសម្រាប់សុខភាពពិសេសគឺអ្នកមានបញ្ហាជំងឺបេះដូង ៖
1. ប្រភេទបន្លែ៖
2. ប្រភេទផ្លែឈើ៖
References:
https://www.nhlbi.nih.gov/health/heart-healthy-living/healthy-foods