ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសថ្មីក្នុងការប្រើចង្រិតជាជីសរីរាង្គ

ដឹងទេថាលាមកឬកាកសំណល់ពីចង្រិត ឬកំទេចចង្រិត (cricket frass) សុទ្ធ ១០០% មានប្រូតេអុីនខ្ពស់អាចប្រើជាជីសម្រាប់រុក្ខជាតិបាន ? កំទេចចង្រិតនេះវាមានលក្ខណៈស្ងួតដូចខ្សាច់ និងមានក្លិនតិចតួច ឬពេលខ្លះគ្មានក្លិន។ យើងអាចប្រើវាជាជីស្ងួតសម្រាប់រុក្ខជាតិ។ កាកសំណល់ចង្រិត (cricket frass) មានផ្ទុកសារជាតិ chitin ធម្មជាតិ ដែលត្រូវបានគេស្គាល់ថាវាជួយបង្កើនប្រព័ន្ធការពារធម្មជាតិរបស់រុក្ខជាតិ។ វាជាជីតែមួយគត់ដែលមានលក្ខណៈសរីរាង្គ 100% ដែលជាអាហារធម្មជាតិសម្រាប់រុក្ខជាតិ កាកសំណល់ចង្រិត (cricket frass) នេះផ្តល់លទ្ធផលរៀងយឺតបន្តិចព្រោះវាធម្មជាតិសុទ្ធដូចនេះវាមិនមានប្រតិកម្មរហ័សដូចការប្រើជីគីមីនោះទេ។ នេះគឺជាអត្ថប្រយោជន៍មួយចំនួននៃកាកសំណល់ចង្រិត (cricket frass) ៖

  • ជួយបង្កើនទិន្នផល
  • ធម្មជាតិ 100% ហើយវាជួយបង្កើនឱ្យរុក្ខជាតិមានភាពធន់នឹងសត្វល្អិតនិងជំងឺផ្សេងៗ
  • អតិសុខុមប្រាណដែលមានប្រយោជន៍
  • បង្កើនការលូតលាស់របស់រុក្ខជាតិ
  • កាត់បន្ថយការចំណាយលើជី
  • បង្កើនសារធាតុចិញ្ចឹម និងគុណភាពនៃដី ដោយគ្មានហានិភ័យថាឫសរបស់រុក្ខជាតិនឹងខូចខាត។

តើធ្វើដូចម្តេចដើម្បីចិញ្ចឹមនិងថែទាំសត្វចង្រិត?

1.រកប្រអប់ទំហំមធ្យម និងក្រដាសកាតុង ឬប្រអប់ពងមាន់ ដើម្បីធ្វើទ្រុងចង្រិត ដូចរូបខាងក្រោម៖

2. ត្រូវដាក់ធុងទឹក ឬចានដាក់ក្នុងទ្រុង រួមជាមួយបន្លែឆៅសរីរាង្គមួយចំនួនជាអាហារសម្រាប់ចង្រិត

3.ដាក់ចង្រិតទាំងញីនិងឈ្មោលប្រមាណ៥០ក្បាលក្នុងទ្រុងដែលធ្វើរួចពេលចាប់ផ្តើមដំបូង

4. ពិនិត្យទ្រុងជារៀងរាល់ថ្ងៃ និងដាក់ទឹកនិងអាហារសម្រាប់ចង្រិត

5. បើឃើញមានចង្រិតងាប់យកចេញជាបន្ទាន់ ព្រោះចង្រិតពេញវ័យចាប់និងងាប់ក្នុងរយៈពេល 10 ថ្ងៃ។ ដាក់ចង្រិតដែលងាប់ទៅក្នុងគំនរជីកំប៉ុស។

6. ធ្វើទ្រុងដាក់ចង្រិតមួយទៀត នៅពេលដែលចង្រិតតូចៗចាប់ផ្ដើមលូតលាស់ដល់វ័យពេញវ័យ។

វិធីប្រមូលកាកសំណល់ចង្រឹត (cricket frass) យកទៅប្រើប្រាស់ជាជី

  1. យកកាកសំណល់ចង្រិត (cricket frass)ដែលនៅក្នុងបាតទ្រុងចេញពីទ្រុងក្រោយពីរយៈពេលពីរខែ។ រៀបចំធ្វើទ្រុងដាក់ចង្រិតមួយទៀតដូចដែលអ្នកបានធ្វើលើកទីមួយ ។ ផ្ទេរប្រអប់ក្រដាសកាតុងដែលមានសត្វចង្រិតកំពុងរស់នៅនោះទៅទ្រុងថ្មីដែលទើបនឹងធ្វើហើយ
  2. យកកំទេចចង្រិត (cricket frass) ដែលផ្ទុកនូវកាកសំណល់ចង្រិត សំបកសកចង្រិត និងចង្រិតងាប់ ហើយប្រើវាជាជីសរីរាង្គ។ យើងអាចធ្វើវាជាដីដាំដំណាំ ឬដីសួន។
  3. រួចមកត្រូវលាងជម្រះទ្រុងឱ្យស្អាតហើយដាក់ទុកវាមួយឡែកសម្រាប់ប្រើប្រាស់ម្តងទៀតពីរខែក្រោយ។

References:

https://homeguides.sfgate.com/raise-crickets-organic-fertilizer-88612.html

Writer