តើអ្វីទៅជា F1 HYBRID (ការបង្កាត់ពូជបន្លែ ឬផ្លែឈើម្យ៉ាង)? គេប្រើប្រាស់វាដោយរបៀបណា? ជាធម្មតាការបង្កាត់ពូជអ្វីម្យ៉ាងដែលខុសពីពូជដើមគឺតែងមានគុណវិបត្តនិងគុណសម្បត្តិ។
ប្រភេទគ្រាប់ពូជកូនកាត់ F1 គឺជាការហៅកាត់ដែលប្រើសម្រាប់ពូជកូនកាត់ជំនាន់ទី 1 ដែលកើតឡើងនៅពេលដែលការបង្កាត់ពូជពីរផ្សេងគ្នាដោយជោគជ័យ។ ការបង្កាត់ពូជបានចាប់ផ្តើមតាំងពីសតវត្សទី ១៩ នៅពេលដែលលោក Gregor Mendel បានប្រកាសពីភាពជោគជ័យរបស់គាត់ក្នុងការបង្កាត់ពូជសណ្តែកសៀងម្យ៉ាង។ គាត់បានយកពូជសណ្តែកសៀងពីរផ្សេងគ្នា ( homozygous ឬហ្សែនដូចគ្នា) ហើយបង្កាត់ពួកវាដោយដៃ។ គាត់បានកត់សម្គាល់ថារុក្ខជាតិដែលដុះចេញពីគ្រាប់ពូជ F1 លទ្ធផលមានហ្សែនតំណពូជឬហ្សែនខុសៗគ្នា។
មូលហេតុដែលកូនកាត់ F1 បានត្រូវគេទទួលស្គាល់នោះគឺដោយសារតែមនុស្សកំពុងព្យាយាមបង្កាត់ពូជរុក្ខជាតិ ឬបន្លែមួយចំនួនដើម្បីឱ្យសមនឹងបរិស្ថានដែលពួកគេចង់ដាំដុះ។ ជាការឧទាហរណ៍ការបង្កាត់ប្រភេទប៉េងប៉ោះដ៏ល្អសម្រាប់ដាំក្នុងរដូវក្តៅរបស់ប្រទេសអង់គ្លេស។ ហើយដូចគ្នានេះផងដែរ វិធីសាស្រ្ត F1 ចាប់ផ្តើមកើនឡើងនូវតម្រូវការពីព្រោះសម័យនេះមនុស្សភាគច្រើនទិញបន្លែតាមផ្សារជាជាងដាំដុះខ្លួនឯង។ គ្រាប់ពូជកូនកាត់ F1 អាចលូតលាស់ខ្លាំងជាង និងមានអត្រារស់រានមានជីវិតច្រើនជាងគ្រាប់ពូជដើម។ រុក្ខជាតិទាំងនេះត្រូវការថ្នាំសម្លាប់សត្វល្អិត និងការព្យាបាលដោយគីមីផ្សេងទៀតដើម្បីរស់រានមានជីវិតតិចជាង ហើយវាល្អសម្រាប់បរិស្ថាន។ ពួកវាមានអត្រារស់រានខ្ពស់ បង្កើតផ្កាមុន ផ្តល់ទិន្នផលខ្ពស់ មានភាពធន់នឹងជំងឺ និងសត្វល្អិត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រាប់ពូជ F1 ភាគច្រើនមានតម្លៃថ្លៃជាង ព្រោះវាត្រូវការចំណាយច្រើនក្នុងការផលិត។ ចំណែកគុណវិបត្តិចម្បងនៃប្រភេទពូជកូនកាត់នេះគឺថាពួកគេមិនបង្កាត់ពូជពិតតាមប្រភេទនោះទេហើយរសជាតិនៃបន្លែកូនកាត់ជាធម្មតាមិនមានរសជាតិឆ្ងាញ់ដូចពូជដើមវានោះទេ។