


មកដឹងពីគន្លឹះងាយៗ នៃការដាំដុះដំណាំម្រេច

វិធីសាស្ត្រដុតធ្យូងអង្កាម

ស្លាកសញ្ញាលើបាវជីកសិកម្ម (ជីសរីរាង្គ និងជីគីមី) ភាគច្រើនមានតួលេខដិតចំនួនបីដែល ៖
តួលេខដែលបង្ហាញពីបរិមាណធាតុទាំងបីលើបាវជីកំណត់ពីភាគរយគិតជាម៉ាសរបស់សារធាតុចិញ្ចឹមនីមួយៗ (ឧទាហរណ៍៖ ជីមានស្លាកសញ្ញាជាតួលេខ ៣០-២០-១៥ មានន័យថាប្រសិនបើប្រើជី ១០០គ.ក្រ អាចផ្តល់ N ៣០គ.ក្រ P2O5 ២០គ.ក្រ និង K2O ១៥ គ.ក្រ។ ជីកសិកម្មអាចផ្ទុកតែសារធាតុចិញ្ចឹមមួយប្រភេទក្នុងចំណោមសារធាតុចិញ្ចឹមសំខាន់ៗដូចជា N ឬ P2O5 ឬ K2O ហើយក៏អាចមានសារធាតុចិញ្ចឹមផ្សេងៗទៀតដែរ។ នៅក្នុងជីកសិកម្ម បរិមាណ P ស្ថិតក្នុងទម្រង់ជា P2O5 និង K ក្នុងទម្រង់ជា K2O ដូចនេះដើម្បីបំលែងពី P2O5 ទៅ P ត្រូវប្រើមេគុណ ០.៤៣៦៤ និង ពី P ទៅ P2O5 ប្រើមេគុណ ២.២៩០ រីឯ ពី K2O ទៅ K ត្រូវប្រើមេគុណ ០.៨៣០ និង ពី K ទៅ K2O ប្រើមេគុណ ១.២០៥។ ឧទាហរណ៍ ជីប៉ូតាស្យូមក្លរួ (KCl) មានស្លាកសញ្ញា ០-០-៦០ ដែលមានន័យថាជីនេះមានបរិមាណ K2O ៦០%។ បើចង់គណនាបរិមាណ K ដែលមានក្នុងជីនេះត្រូវយក ៦០×០.៨៣០១= ៤៩.៨០៦។ ដូចនេះបើប្រើជី KCl ចំនួន ១០០គ.ក្រ នឹងទទួលបាន K2O ៦០គ.ក្រ ឬ K ៤៩.៨០៦គ.ក្រ។
ការប្រើប្រាស់ជីជួយទ្រទ្រង់ដំណាំតាមរយៈការផ្តល់សារធាតុចិញ្ចឹម។ ដោយផ្អែកលើបរិមាណដែលដំណាំត្រូវការសម្រាប់ការលូតលាស់ សារធាតុចិញ្ចឹមដំណាំដែលផ្តល់ដោយជីអាចចែកជា ២ ប្រភេទ៖
១) ម៉ាក្រូធាតុចំបង(Primary macronutrient) ដែលមាន N, P និងK
២) ម៉ាក្រូធាតុលំដាប់ទីពីរ(Secondary macronutrient) ដែលមាន Ca, Mg និងS និង (៣)មីក្រូធាតុ ឬធាតុចាំបាច់តិចតួច (Micronutrient or trace element-TE) ដែលមាន Fe, Mn, Cu, Mo, B, Zn, Na, Co, Cl ។ល។
ជីអាចមានទម្រង់រាវ ម្សៅ ឬគ្រាប់ៗ ដែលសារធាតុចិញ្ចឹមមានកំហាប់ផ្សេងៗគ្នា និងអាចរលាយក្នុងទឹកឆាប់ ឬយឺត ឬជាទម្រង់សរីរាង្គ។ ជីគីមី ឬជីអសរីរាង្គ ឬជីសំយោគ មានកំហាប់សារធាតុចិញ្ចឹមខ្ពស់ជាងជីសរីរាង្គ និងជាទម្រង់ដែលដំណាំអាចស្រូបបានភ្លាម រីឯជីសរីរាង្គត្រូវការពួកមីក្រូសារពាង្គកាយបំលែងដើម្បីឱ្យដំណាំអាចស្រូបយកសារធាតុចិញ្ចឹមបានដែលពេលខ្លះសារធាតុចិញ្ចឹមដែលបញ្ចេញមានកំហាប់ខ្ពស់ជាងបរិមាណដែលបង្ហាញជាតួលេខនៅលើបាវជី។ ជីទាំងអស់បំបែក ឬផ្តាច់ចេញឬរលាយក្នុងទឹកក្លាយជាអ៊ីយ៉ុងដែលអាចស្រូបដោយឬសដំណាំ (ឧទាហរណ៍៖ កាល់ស្យូមនីត្រាត Ca(NO3)2 បំបែកទៅជាកាចុង Ca2+ និងអាយ៉ុង 2NO3-)។
ប្រភព ៖ លោកគ្រូហុក លីដា