បច្ចេកទេសក្នុងការចិញ្ចឹមខ្យងប័រងាយៗ នៅផ្ទះដោយខ្លួនឯង ដើម្បីជាចំណូលបន្ថែម
គោលនយោបាយ និងការគ្រប់គ្រងទឹក ក្នុងវិស័យកសិកម្ម
ផ្លែស្ត្របឺរីនេះគឺភាគច្រើនមានដាំនៅតែក្រៅប្រទេសជាពិសេសប៉ែកអុឺរ៉ុបដែលជាប្រទេសដែលមានអាកាសធាតុត្រជាក់ ពីព្រោះផ្លែស្រ្តបឺរីនេះគឺត្រូវការអាសធាតុត្រជាក់ដើម្បីដាំដុះ។ដោយឡែកបច្ចុប្បន្ននេះយើងឃើញមានបណ្តាតំបន់អាស៊ីយើងក៏មានដាំដុះនៅផ្លែស្រ្តបឺរីនេះផងដែរដូចជាប្រទេសកូរ៉េ ចិន វៀតណាមនិងរួមទាំងប្រទេសកម្ពុជាយើងផងដែរ។

នៅប្រទេសកម្ពុជាយើងគឺមានខេត្តចំនួន២ដែលកំពុងដាំដុះនូវផ្លែស្ត្របឺរីនេះគឺខេត្តមណ្ឌលគិរី និងខេត្តកំពតនៅលើភ្នំបូកគោ។យោងតាមព័ត៌មានចុះកាលពីឆ្នាំ2022បានផ្សាយថាក្រុមហ៊ុនកូរ៉េកំពុងវិនិយោគដើម្បីធ្វើការសាកល្បងដាំផ្លែស្រ្តបឺរីលើទីក្រុងបូកគោ។
ដោយឡែកផ្លែស្ត្របឺរីគឺមានតម្រូវការខ្ពស់នៅពេលធ្វើការដាំដុះនិងថែរក្សាវា ដូច្នេះមុននឹងដាំផ្លែឈើនេះយើងគួរមកដឹងពីចំណុចទាំង៣នេះពីផ្លែស្ត្របឺរីនេះសិន:
ចំណុចទី១: តម្រូវការអាកាសធាតុ
ចំណុចទី២: តម្រូវការដីនិងទឹក
ចំណុចទី៣: ពេលប្រមូលផល

ឯកសារយោង: បណ្ណាល័យអេឡិចត្រូនិចក្រសួងកសិកម្ម។