ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

សរីរាង្គ (Organic) មិនមែនមានតែបន្លែទេណា!នៅក្នុងខោអាវនិងគ្រឿងសម្អាងក៏មាន organic ដែរ

ភាគច្រើនពួកយើងគឺធ្លាប់លឺរួចមកហើយថាបន្លែសរីរាង្គ (organic) ដែលជាបន្លែដែលគ្មានប្រើជាតិគីមី។ប៉ុន្តែ organic នេះមិនមែនមានតែនៅក្នុងបន្លែនោះទេ គ្រឿងសម្អាងនិងខោអាវក៏មាន organic ដែរណា។

អញ្ចឹងតោះមកស្គាល់ពី organic ដែលមាននៅក្នុងបន្លែ គ្រឿងសម្អាង និងកប្បាស(កំណាត់ដែលគេយកមកធ្វើជាកំណាត់កាត់ខោអាវ) ទាំងអស់គ្នា។

សម្រាប់សរីរាង្គ (Organic) ដែលមាននៅក្នុងបន្លែគឺជាបន្លែដែលគេមិនប្រើជីគីមី មិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយជំនួសវាដោយការប្រើប្រាស់ជីធម្មជាតិនិងសារធាតុផ្សេងៗដែលគ្មានជាតិគីមី 100%។

ចំណែកឯគ្រឿងសម្អាង organic វិញបច្ចុប្បន្ននេះក៏កំពុងពេញនិយមខ្លាំងផងដែរ នៅពេលដែលអ្នកប្រើប្រាស់ចាប់ផ្តើមចាប់អារម្មណ៌អំពីសុវត្ថិភាព និងសុខភាពផ្សេងៗ។ គ្រឿងសម្អាង organic គឺជាការផលិតគ្រឿងសម្អាងដោយគ្មានជាតិគីមីនិងមិនផ្សំចូលនូវសារធាតុគីមីណាមួយនៅក្នុងគ្រឿងសម្អាងនោះឡើយ។ ខ្សែរសង្វាក់ផលិតកម្មទាំងមូលត្រូវបានយកចិត្តទុកដាក់និងប្រើប្រាស់គោលការណ៌គ្មានជាតិគីមីចូលផ្សំជាមួយ។

សម្រាប់កប្បាស organic គឺវាជួយដល់បរិស្ថាននិងមិនបង្កបញ្ហាដល់សុខភាពកម្មករដែលប្រមូលផលវា។ 

យើងអាចចាប់ផ្តើមគិតគូរពីសុវត្ថិភាពនិងសុខភាពខ្លួនឯងដោយការចាប់ផ្តើមញាំបន្លែផ្លែឈើសរីរាង្គ(organic) និងប្រើប្រាស់គ្រឿងសម្អាងដែលមាន(organic) នៅក្នុងនោះ។

Writer