ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិស័យកសិកម្មនៅកម្ពុជាកំពុងឈានចូលការអភិវឌ្ឍបន្តិចម្តងៗហើយ

កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះអតីតរដ្ឋមន្ត្រីកសិកម្ម ឯកឧត្ដម វេង សាខុន ត្រូវបានដកពីតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទដោយការត្រាស់បង្គាប់ពីព្រះបាទសម្តេចនរោត្តមសីហមុនី។ ក្រោយពីមានការស្នើសុំពីប្រមុខរដ្ឋាភិបាលព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងមុខតំណែងថ្មីទៅលោកដោយមានមុខងារជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ឯកឧត្ដម ឌិត ទីណា, អតីតរដ្ឋលេខាធិការក្រសួងថាមពលត្រូវបានតែងតាំងតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទក្រោយមកបន្ទាប់ពីឯកឧត្ដម វេង សាខុន។

ឯកឧត្ដម ឌិត ទីណា ត្រូវជាកូនប្រុសរបស់ប្រធានតុលាការកំពូល ឯកឧត្ដម ឌិត មុន្នី និងជាប្អូនប្រុសរបស់អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកជំទាវ ឌិត នីតា ត្រូវជាឧត្ដមភរិយារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់ ដែរជាកូនប្រុសលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ ឯកឧត្ដម ឌិត ទីណាបានបព្ចាប់ការសិក្សាផ្នែកវិស្វកម្មរ៉ែ និងរូបវិទ្យានៅប្រទេសបារាំងបានសារភាពថាគាត់មិនមានប្រវត្តិពីមុននៅក្នុងវិស័យកសិកម្មទេប៉ុន្តែគាត់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរៀនពីវិស័យនេះ។ ឯកឧត្ដមបន្តទៀតថា, “ខ្ញុំតែងតែធ្វើការក្នុងវិស័យផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងជំនាញរបស់ខ្ញុំ។ នោះហើយជាមូលហេតុដែលខ្ញុំអាចធ្វើការជាមួយមនុស្សគ្រប់ប្រភេទ ហើយទោះបីជាវិស័យនេះថ្មីសម្រាប់ខ្ញុំក៏ដោយ ខ្ញុំគិតថាខ្ញុំអាចសិក្សាពីវានិងរកដំណោះស្រាយចំពោះបព្ហាដែលវិស័យនេះកំពុងប្រឈម។”

ឯកឧត្ដម ឌិត ទីណា បានទទួលស្គាល់ពីផលលំបាកក្នុងការដោះស្រាយបញ្ហាដែលវិស័យកសិកម្មប្រឈមជាយូរមកហើយ។ ឯកឧត្ដម ទីណាក៏បានលើកឡើងថាលោកមើលឃើញថាជាបញ្ហាធំបំផុតនៅក្នុងវិស័យកសិកម្មមានដូចជា៖ ការពង្រីកទីផ្សារសម្រាប់ផលិតផលលើសចំនួន( ដូចជាស្វាយ និងដំឡូងមី) កាត់បន្ថយការចំណាយដើមក្នុងការផលិតរបស់របស់កសិករ និងកាត់បន្ថយផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ និងទឹកជំនន់។ ឯកឧត្ដមបន្ថែមថា “បញ្ហាទាំងនេះគឺលំបាកក្នុងការរកដំណោះស្រាយឱ្យបានឆាប់រហ័ស ពីព្រោះប្រសិនបើបញ្ហាទាំងនេះមានភាពងាយស្រួលក្នុងការដោះស្រាយមិនមែននៅមានរហូតដល់ពេលនេះទេ ដូច្នេះយើងត្រូវមានផែនការច្បាស់លាស់សម្រាប់នៅពេលអនាគត” ។ ប៉ុន្តែ ឯកឧត្ដម ឌិត ទីណាមិនទាន់បានចែករំលែកគោលនយោបាយជាក់លាក់អំពីគម្រោងផែនការណាមួយពីបៀបដោះស្រាយបញ្ហាដែលគាត់បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននោះទេ។

ឯកឧត្ដម បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងក្រសួង និងទូទាំងវិស័យកសិកម្មនឹងក្លាយជាគន្លឹះក្នុងការជំរុញឧស្សាហកម្មកសិកម្ម។ លោកបានបន្ថែមថា គោលនយោបាយសេដ្ឋកិច្ចគួរតែណែនាំក្រសួងជាជាងផ្តោតលើការបង្កើនសមត្ថភាពផលិតកម្ម ឥឡូវនេះយើងកំពុងពឹងផ្អែកលើទីផ្សារសេដ្ឋកិច្ច យើងមិនអាចពឹងផ្អែកលើតែការផលិតទេ ដូច្នេះយើងត្រូវការការចូលរួមនិងសហការចាប់ដៃគ្នារវាងរដ្ឋមន្ត្រីនិងប្រជារាស្រ្តក្នុងវិស័យនេះដើម្បីឱ្យវិស័យកសិកម្មយើងរីកចម្រើន។

រយៈពេលប៉ុន្មានខែចុងក្រោយបន្ទាប់ពីការទទួលតំណែងថ្មីមកយើងបានសង្កេតឃើញថាឯកឧត្ដមពិតជាមានការស្វះស្វែងក្នុងការចុះទន្សនៈកិច្ចការងារផេ្សងៗនិងរកវិធីដោះស្រាយបញ្ហានាៗប្រជាកសិករយើងប្រឈមរួមទាំងព្យាយាមពង្រីកវិស័យនេះឱ្យកាន់តែរីកចម្រើនជាងមុន។ ថ្មីៗនេះនៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣ ឯកឧត្ដមបានលើកឡើងនូវគោលដៅ៣ គឺ

១. ត្រូវពង្រឹងការគ្រប់គ្រងនិងអភិរក្សធនធានជលផល

២. ត្រូវជំរុញវារីវប្បកម្មការកែច្នៃ និងការលើកទឹកចិត្តដល់វិស័យឯកជន

៣. ត្រូវពង្រឹងសហគមន៍នេសាទ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមអំពីការធានានូវសន្តិសុខស្បៀងនិងឧត្តមភាពនៃផលិតផល ដែលត្រូវការ ទាមទារឱ្យមានការយកចិត្តទុកដាក់លើការងារ អនាម័យ ភូតគាមអនាម័យ SPS និងជួយផ្ដល់ការគាំទ្រដល់វិស័យឯកជន ដើម្បីសម្របសម្រួលដល់ការនាំចេញរបស់ផសិតផលជាតិយើង។

Writer