ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

អាហារ 10 យ៉ាងដែលល្អសម្រាប់សុខភាពភ្នែករបស់អ្នក 

តើអ្នកកំពុងមានបញ្ហាភ្នែកមែនទេ? អ្នកអាចការពារភ្នែករបស់អ្នកពីបញ្ហាទៅថ្ងៃមុខ។ Admin និងមកណែនាំពីប្រភេទអាហារ 10 យ៉ាងដែលមានអត្ថប្រយោជន៌ដល់សុខភាពភ្នែកមានដូចជា៖

  1. ការ៉ុត: ការ៉ុតត្រូវបានគេស្គាល់ថាមានវាផ្ទុកនូវជាវីតាមីន A ជួយធ្វើឲ្យភ្នែកកាន់តែភ្លឺ ជាពិសេសនៅពេលយប់។ Beta carotene ដែលជាសារធាតុនៅក្នុងការ៉ុតសារធាតុនេះបញ្ចេញតែ ៥% ពេលរំលាយអាហារក៏ប៉ុន្តែវាបញ្ចេញរហូតដល់ទៅ ៥០% ដោយការកិនឱ្យម៉ដ្ឋ។

2. ដំឡូង: វាមានសារធាតុ carotenoid ដែលប្រឆាំងអុកស៊ីតកម្ម carotenoid ដែលអាចបណ្ដេញនូវរ៉ាឌីកាល់សេរី ជួយធ្វើឲ្យភ្នែកកាន់តែភ្លឺ និងជួយដល់ប្រព័ន្ធភាពស៊ាំ។

3. សារាយសមុទ្រ ឬផ្កាថ្ម (Algae): នៅក្នុងសមុទ្រមានរុក្ខជាតិពណ៌បៃតងមួយចំនួនផ្សេងទៀត។  ដែលសំបូរទៅដោយសារជាតិមានប្រយោជន៍ចំពោះភ្នែក។ សារាយសមុទ្រទាំងនេះផ្ទុកទៅដោយក្លរូភីល (chlorophyll) ដែលមានផ្ទុកជាតិដែកហើយវាជួយបង្កើនការផលិតកោសិកាឈាម, ជួយសម្រួលការបញ្ចូលអុកស៊ីហ្សែន និងដំណើរការនៃការកំចាត់សារធាតុពុលនៅក្នុងខ្លួន និងប្រព័ន្ធចរន្តឈាមរត់ ដែលទាំងអស់នេះជួយរក្សាសុខភាពរាងទាំងមូល និងជួយការពារភ្នែករបស់អ្នកផងដែរ។

4. ត្រីសាម៉ុង: ភ្នែករបស់អ្នកត្រូវការអាស៊ីតខ្លាញ់អូមេហ្គា-3(Omega-3) ពីរប្រភេទគឺ៖ DHA និង EPA ។ អ្នកអាចរកបានក្នុងត្រីសាលម៉ុន ត្រីធូណា និងត្រីរ៉ស់ ព្រមទាំងអាហារសមុទ្រផ្សេងទៀត។ អូមេហ្គា-3 (Omega-3) ក៏ការពារភ្នែករបស់អ្នកពី AMD និងដក់ទឹកក្នុងភ្នែកផងដែរ។

5. សាច់គ្មានជាតិខ្លាញ់: ស័ង្កសីនាំវីតាមីន A ពីថ្លើមរបស់អ្នកទៅកាន់រីទីណារបស់អ្នក ដែលជាកន្លែងដែលវាត្រូវបានគេប្រើដើម្បីបង្កើតសារធាតុពណ៌ការពារជាតិមេឡានីន។សាច់គោ សាច់ជ្រូក និងសាច់មាន់និង អយស្ទ័រមានជាតិស័ង្កសីច្រើនជាងអាហារផ្សេងទៀតដែល គឺជាប្រភពដ៏ល្អ។

6. សណ្តែក: សណ្តែកដីមាន ជាតិខ្លាញ់ទាប មានជាតិស័ង្កសីខ្ពស់ និងជាតិសរសៃខ្ពស់ដែលជួយភ្នែករបស់អ្នកជាពិសេសនៅពេលយប់។

7. ស៊ុត: ស័ង្កសីនៅក្នុងស៊ុតមួយនឹងជួយឱ្យរាងកាយរបស់អ្នកប្រើប្រាស់សារជាតិ lutein និង zeaxanthin ពី yolk របស់វា។ ពណ៌លឿងពណ៌ទឹកក្រូចនៃសមាសធាតុរបស់ស៊ុតរារាំងពន្លឺពណ៌ខៀវពីអេក្រង់ទូរស័ព្ទដែលបង្កគ្រោះថ្នាក់ដល់រីទីណារបស់អ្នក។ ពួកវាជួយបង្កើនបរិមាណសារធាតុការពារនៅក្នុង macula ដែលជាផ្នែកនៃភ្នែករបស់អ្នកដែលគ្រប់គ្រងការមើលឃើញចំកណ្តាល។

8. ប្រូខូលី: ប្រូខូលី មានសារធាតុចិញ្ចឹមដូចជា៖ វីតាមីន A (ដូចជា lutein, zeaxanthin និង beta-carotene) វីតាមីន C និងវីតាមីន E។ ពួកវាសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារកោសិកានៅក្នុងភ្នែករបស់អ្នកពីរ៉ាឌីកាល់សេរី ដែលជាប្រភេទមួយនៃម៉ូលេគុលមិនស្ថិតស្ថេរដែលបំផ្លាញ់កោសិការល្អៗនាំឱ្យរីទីណារបស់អ្នកងាយរងគ្រោះ។

9. គ្រាប់ផ្កាឈូករ័ត្ន: អ្នកវិទ្យាសាស្រ្តរកឃើញថា វីតាមីន E រួមជាមួយនឹងសារធាតុចិញ្ចឹមផ្សេងទៀតផ្ទុកក្នុងគ្រាប់ផ្កាឈូករ័ត្ន អាចជួយពន្យឺតការចុះខ្សោយនៃភ្នែក (AMD) ពីការកាន់តែអាក្រក់ទៅៗ។ វាក៏អាចជួយការពារជំងឺភ្នែកឡើងបាយផងដែរ។

10. ម្ទេសប្លោកឆៅ: ម្ទេសប្លោកផ្តល់ឱ្យអ្នកនូវវីតាមីន C ច្រើនបំផុតក្នុងមួយកាឡូរី។ វាល្អសម្រាប់សរសៃឈាមក្នុងភ្នែករបស់អ្នក ហើយអ្នកវិទ្យាសាស្រ្តបានបង្ហាញថា វាអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកឡើងបាយ។ វាត្រូវបានរកឃើញនៅក្នុងបន្លែ និងផ្លែឈើជាច្រើនរួមមាន៖ ខាត់ណា ល្ហុង និងស្ត្របឺរី។ គួរបរិភោគវាឆៅដោយសារបើយកទៅធ្វើម្ហូបត្រូវនឹងកំដៅវានឹងបំបែកសារជាតិវីតាមីន C ។

Writer