នៅកម្ពុជាយើងគ្រប់ស្វាយចន្ទីប្រភេទM23មានការពេញនិយមខ្លាំងដោយសារវាមានទំហំធំហើយរសជាតិល្មួតឆ្ងាញ់។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រាប់ស្វាយចន្ទីផ្តល់ទិន្នផលជាមធ្យម 1.49 តោនក្នុងមួយហិកតា ប៉ុន្តែប្រភេទ M23 ផ្តល់ឱ្យកសិករនូវឱកាសក្នុងការប្រមូលផលកាន់តែច្រើន។
គ្រាប់ស្វាយចន្ទីទទួលបានការគាំទ្រពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅស្រុកដែលធ្វើឱ្យគេចាត់ទុកវាជា “ផលិតផលប្រណីត”នៃកម្ពុជា។ ការកើនឡើងនូវតម្រូវការនាំមកនៅការកើនឡើងនៃប្រាក់ចំណូលដូចគ្នា ហេតុការនេះឆ្លុះបញ្ចាំងពីទស្សនវិស័យវិជ្ជមានសម្រាប់អ្នកដាំដុះគ្រាប់ស្វាយចន្ទី។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា (CAC) លោក អ៊ុន ស៊ីឡូត មានប្រសាសន៍ថា មានពូជគ្រាប់ស្វាយចន្ទីជាច្រើនដែលដាំដុះនៅក្នុងប្រទេសកម្ពុជារួមមាន៖ M1 ឬ SM1, M23, IM4, M10, H09, M7 និង SAN1 ។ ក្នុងចំណោមពូជទាំងនេះយើងឃើញថា M23 គឺជាប្រភេទពូជដែលកសិករចំណូលដាំដុះច្រើនបំផុតដែលមានចំនួនជាង ៦០ ភាគរយនៃផ្ទៃដីសរុបនៃដីដាំស្វាយចន្ទី។ M23 គឺជាប្រភេទដែលទាមទារការថែទាំខ្ពស់ដូច្នេះកសិករត្រូវតែប្រុងប្រយ័ត្នជាពិសេសអំពីរបៀបដាំដុះចាប់តាំងពីជំហានដំបូង។ ពួកវាគឺជាពូជស្វាយចន្ទីដែលចេញផ្កាលឿនជាងពូជដទៃតែក៏មានន័យថារយៈពេលប្រមូលផលមានពេលវេលាតិចជាងពូជផ្សេងដូចនេះកសិករត្រូវសង្កេតមើលវាឱ្យបានញឹកញប់។ លោកស៊ីឡូតបានពន្យល់ថា ពូជ M23នេះវាធន់នឹងអាកាសធាតុជាងពូជដទៃទៀត ហើយថែមទាំងផ្តល់ទិន្នផលខ្ពស់ផងដែរ ដោយជាមធ្យមភាគអាចប្រមូលផលបានពីរតោនក្នុងមួយហិកតា។
លោកបានបន្តថា លេខកូដសម្រាប់ពូជនីមួយៗត្រូវបានកំណត់ទុកទៅតាមឈ្មោះចម្ការដែលត្រូវបានរកឃើញដំបូង។ ក្នុងករណីគ្រប់ពូជ M23នេះ លោក វ៉ា រ៉ាសាន់ ម្ចាស់ចំការស្វាយចន្ទីនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរកឃើញពូជនេះដំបូងនៅចំការរបស់បុរសម្នាក់ឈ្មោះ មុនី។ លោក អ៊ុន ស៊ីឡូត បាននិយាយថា “ពូជ M23 ត្រូវបានកំណត់អត្តសញ្ញាណដោយ លោក រ៉ាសាន់នៅកសិដ្ឋានរបស់មុនីនៅថ្ងៃទី 23 ដូច្នេះដើម្បីជាកិត្តិយសដល់គាត់សម្រាប់ការអភិរក្សពូជនេះ លោក រ៉ាសាន់ បានដាក់ឈ្មោះពូជនេះថា Mony23 ឬហៅកាត់ M23 ” ។
លោកបានបន្តថាពូជ M23 ត្រូវបានអ្នកជំនាញជ្រើសរើសជាពូជដែលអាចយកទៅបរិភោគបានដោយសុវត្ថិភាពបំផុតនៅ ព្រះរាជាណាចក្រកម្ពុជា។ វាគឺជាពូជធម្មជាតិទាំងស្រុង និងមិនបានកែប្រែហ្សែននោះទេ។ យោងតាមក្រសួងកសិកម្ម ផលិតកម្មស្វាយចន្ទីសកលបានកើនឡើងជាង 12 ដងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយមកនេះ ដោយលោតពីតិចជាង 300,000 តោនក្នុងឆ្នាំ 1961 ដល់ 3,7 លានតោននៅឆ្នាំ 2008។ ចំនួនចម្ការស្ទើរតែកើនឡើងទ្វេដងពីឆ្នាំ 2000 ដល់ឆ្នាំ 2008។ នៅឆ្នាំ 2022 កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៧ម៉ឺនតោន។ ពាណិជ្ជកម្មនេះមានតម្លៃ 1.77 ពាន់លានដុល្លារ ដោយការដឹកជញ្ជូនទៅលក់ចេញឱ្យបណ្តាប្រទេសផ្សេងដូចជា៖ វៀតណាម ជប៉ុន និងចិនជាដើម។ ប្រទេសមួយចំនួនទៀតកំពុងស្ថិតនៅការពិចារណានិងរៀបគម្រោងក្នុងការបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីរបស់ព្រះរាជាណាចក្រកម្ពុជា។