តោះមកយល់ដឹងទាំងអស់គ្នាពីអាហារនិងភេសជ្ជៈដែលលោកអ្នកគួរចៀសវាងកុំបរិភោគមុនពេលហាត់ប្រាណព្រោះវាអាចនិងនាំហានិភ័យដល់សុខភាពលោកអ្នក។ ខាងក្រោមនេះគឺជាប្រភេទអាហារនិងភេសជ្ជៈចំនួន5យ៉ាងដែលលោកអ្នកគួរចៀសវាង
១. ប្រភេទអាហារចៀននិងបំពង
អាហារចៀននិងបំពងវាសម្បូរទៅដោយជាតិខ្លាញ់មិនល្អសម្រាប់សុខភាពអ្នក។ អ្នកមិនគួរបរិភោគវាមុនពេលហាត់ប្រាណនោះទេព្រោះអាហារប្រភេទនេះនិងធ្វើឱ្យអ្នកមានអាការៈឈឺក្រពះ ឡើងហ្គាសច្រើន ឬនិងអាចរាគផងដែរ។ ជាតិខ្លាញ់ដែលមានក្នុងអាហារប្រភេទចៀន ឬបំពងអាចបណ្ដាលឱ្យក្រពះរងសម្ពាធឈាម និងស្ត្រេសខ្លាំង។ បន្ថែមទៀតនោះអាហារប្រភេទនេះ វាធ្វើឱ្យឡើងគីឡូនិងប៉ះពាល់ដល់បញ្ហាសុខភាពបេះដូងនិងប្រព័ន្ធសសៃឈាមបេះដូងផងដែរ។
២. ប្រភេទបន្លែCruciferous
បន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងសារធាតុ sulfurនេះរួមមានដូចជា៖ ប្រូខូលី, ស្ពៃក្ដោប និងផ្កាខាត់ណាជាដើម។ ប្រភេទអាហារនេះសុទ្ធសឹងជាអាហារដែលមានអត្ថប្រយោជន៍ច្រើនដល់សុខភាពបើទទួលទានវាត្រឹមត្រូវ។ អ្នកមិនគួរបរិភោគវាមុនពេលធ្វើលំហាត់ប្រាណដោយសារវាអាចបង្កអាការៈរមួលពោះដែលជាលទ្ធផលបណ្ដាលមកពីការពិបាករំលាយអាហារនិងការផលិតជាតិហ្គាសលើសកម្រិត។
៣. ប្រភេទអាហារផ្សំឡើងពីទឹកដោះគោ
ទឹកដោះគោ ឈីស និងយ៉ាអួរគួរគឺជាប្រភេទអាហារផ្សំឡើងពីទឹកដោះគោដែលមានផ្ទុកសារជាតិឡាក់តូសអាចបណ្ដាលឱ្យឈឺរមួលក្នុងពោះបើលោកអ្នកបរិភោគវាមុនពេលធ្វើលំហាត់ប្រាណ។ ជាពិសេសលោកអ្នកដែលអាឡែស៊ីជាមួយសារជាតិឡាក់តូសគួរប្រុងប្រយ័ត្នកុំទទួលទានអាហារប្រភេទនេះ។
៤. ប្រភេទអាហារហឹរ
អ្នកគួរចៀសវាងទទួលទានអាហារហឹរមុនពេលធ្វើលំហាត់ប្រាណព្រោះវានិងធ្វើឱ្យលោកអ្នកមានអាការៈក្រហាយទ្រូងធ្ងន់ធ្ងរពិបាកក្នុងខ្លួននៅពេលហាត់ប្រាណ។ ជាពិសេសបើអ្នកមានបញ្ហាច្រាលទឹកអាស៊ីតក្រពះមិនគួរទទួលទានអាហារមានជាតិហឹរទេព្រោះវានិងធ្វើឱ្យក្រពះលោកអ្នកមានបព្ហាកាន់តែធ្ងន់ធ្ងរ។
៥. ប្រភេទភេសជ្ជៈមានជាតិកាហ្វេអុីន
សារជាតិកាហ្វេអុីនវាអាចជួយផ្ដល់ថាមពលនិងធ្វើឱ្យអ្នកផ្ដោតអារម្មណ៍បានល្អកំឡុងពេលធ្វើលំហាត់ប្រាណប៉ុន្តែវាក៏នឹងធ្វើឱ្យអ្នកន្ត្រាក់ត្រូវប្រមូលផ្ដុំក្នុងពោះវៀនដែលបង្កើនចលនាពោះវៀននាំឱ្យអ្នកត្រូវចូលបន្ទប់ទឹកញឹកញាប់។ មិនតែប៉ុណ្ណោះអ្នកនិងប្រឈមនឹងបព្ហាអស់កម្លាំង ពិបាកគេងលក់ ចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី ថប់បារម្ភ ក្រហាយទ្រូង និងសម្ពាធឈាមឡើងខ្ពស់។
គួរកត់ចំណាំ! ប្រសិនបើលោកអ្នកមិនទាន់ញ៊ាំអ្វីសោះកំឡុងពេលពី ២ ទៅ ៣ ម៉ោងមុនធ្វើលំហាត់ប្រាណនោះរាងកាយអាចនឹងចាប់ផ្ដើមប្រើប្រាស់ប្រូតេអុីនជាថាមពលមានន័យថាអ្នកនឹងមានផ្ទុកប្រូតេអុីនតិចជាងមុនសម្រាប់សាច់ដុំដើម្បីជួសជុលនិងលូតលាស់។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកផ្ដោតលើការប្រើប្រាស់ខ្លាញ់ជាថាមពលចម្បងមិនមែនមានន័យថារាងកាយនឹងដុតបំផ្លាញកាឡូរីបន្ថែមដែរ៕