កាលពីលើកមុន admin បានឡើងនូវប្រធានបទទាក់ទងនឹងវិធីដាំប្រទាលកន្ទុយក្រពើនៅផ្ទះ។ ថ្ងៃ admin ចង់មកចែករំលែកឱ្យបងប្អូនយល់ដឹងពីវិធីប្រើប្រាស់វាឱ្យកាន់តែមានប្រយោជន៍ដូច្នេះបងប្អូនដែរកំពុងមានបញ្ហាច្រើនឬសក់ស្ដើងកុំបារម្ភ admin និងណែនាំប្រាប់ពីវិធីប្រើប្រទាលកន្ទុយក្រពើសម្រាប់ជួយបណ្តុះសក់។
អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើផ្តល់ដល់សក់ និងស្បែកក្បាល:
- ពង្រឹងសុខភាពសក់:ប្រទាលកន្ទុយក្រពើផ្ទុកនៅវីតាមីន C, E, B-12, អាស៊ីតហ្វូលិក, និងកូលីនដែលអាចជួយបំប៉ន និងពង្រឹងសុខភាពសក់
- ទប់ស្កាត់ប្រេងស្បែកក្បាល: ប្រទាលកន្ទុយក្រពើមានសារជាតិអង់ស៊ីមដែលបំបែកខ្លាញ់ហើយអាចការពារសក់និងស្បែកក្បាលអ្នកពីការឡើងប្រេង។
- ជួយស្បែកក្បាលដែលមានបព្ហារមាស់: សារជាតិ fatty acids ដែលមាននៅក្នុងប្រទាលកន្ទុយក្រពើនោះជួយកាត់បន្ថយការរមាស់ស្បែកក្បាលនិងប្រឆាំងនឹងការរលាក។
- ការលូតលាស់សក់៖ អ្នកស្រាវជ្រាវជឿថា aloenin ដែលជាសមាសធាតុគីមីនៅក្នុងប្រទាលកន្ទុយក្រពើ គឺជាកត្តាចម្បងក្នុងការជំរុញការលូតលាស់សក់។ វាជួួយដល់សុខភាពសក់ និងកាត់បន្ថយការបែកចុង ដែលរួមចំណែកដល់ការលូតលាស់សក់។
- ការពារការប៉ះពាល់ពីកាំរស្មីយូវី: ការប៉ះពាល់នឹងកាំរស្មីយូវីអាចបណ្តាលឱ្យសក់របស់អ្នកបាត់បង់ភាពភ្លឺចែងចាំង និងពណ៌របស់វា ហើយធ្វើឱ្យខូចសុខភាពសក់ផងដែរ។
វិធីប្រើលើសក់ និងស្បែកក្បាល:
ជំហានដំបូង៖
- ដកប្រទាលកន្ទុយក្រពើពីខាងក្រៅផ្ទះរបស់អ្នក
- លាងវាឱ្យស្អាត
- ប្រើកាំបិតមុតស្រួចកាត់ចុងស្រួចៗលើស្លឹកវាចេញ
- កាត់និងយកស្បែកចេញ
- រួចកោសយកស្អាច់វាដើម្បីប្រើ
(ប្រទាលកន្ទុយក្រពើស្រស់មិនអាចទុកបានយូរទេប៉ុន្តែអ្នកអាចទុកវាទូរទឹកកកបានរហូតដល់មួយសប្តាហ៍)
រូបមន្ត:
- សម្រាប់ការបណ្តុះសក់: អ្នកអាចយកស្អាច់ប្រទាលកន្ទុយក្រពើដែលកោសរួចទៅលាបលើសក់និងស្បែកក្បាលរបស់អ្នក។ ដើម្បីជួយឱ្យមានសំណើមបន្ថែមលាបប្រេង castor oil ពីរបីដំណក់ រួចម៉ាស្សាចូល រួចទុកវាចោលប្រហែល ៣០ នាទី រួចលាងទឹកចេញ។
- សម្រាប់សក់មានជាតិខាញ់: លាយប្រទាលកន្ទុយក្រពើ 1 ទៅ 2 ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ 1 ស្លាបព្រាបាយ និងទឹក 1 ពែង។ បន្ទាប់ពីកក់សក់ជាមួយសាប៊ូរួច យកល្បាយនេះមកលាបលើស្បែកក្បាលហើយលាងជម្រះមួយសាររួចទុកចោលពីរបីនាទីរួចលាងជម្រះម្តងទៀត។
- សម្រាប់ស្បែកក្បាលរមាស់មានបព្ហាស្បែកក្បាល: លាយប្រទាលកន្ទុយក្រពើ 2 ស្លាបព្រាបាយ yogurt 2 ស្លាបព្រាបាយ និងទឹកឃ្មុំ 2ស្លាបព្រាបាយ (ទឹកឃ្មុំស្រេចចិត្តអ្នកអាចដាក់ក៏បានអត់ក៏បាន)។ លាបលើស្បែកក្បាលរបស់អ្នកហើយទុក រយៈពេល 20 នាទី រួចលាងទឹកចេញ។ ធ្វើបែបនេះម្តងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។
កំណត់ចំណាំសំខាន់:
អ្នកប្រហែលជាមានអាឡែស៊ីជាមួយប្រទាលកន្ទុយក្រពើដោយមិនដឹងខ្លួន ដូច្នេះ adminណែនាំឱ្យអ្នកធ្វើតេស្តបរិមាណតិចតួចលើស្បែករបស់អ្នកជាមុនសិន មុននឹងលាបវាទាំងអស់។