តើពីណាគេខ្លះមាននៅសល់ដីទំនេរមិនថាខាងមុខផ្ទះឬខាងក្រោយផ្ទះ ហើយអត់ដឹងថាគួរតុបតែងបែបម៉េចឱ្យមើលទៅទាក់ទាញ? តោះសាកកែច្នៃដីទំនេរនោះទៅជាសួនច្បារតូចមួយហី! ថ្ងៃនេះ admin និងមកចែករំលែកពីវិធីកែច្នៃដីទំនេររបស់អ្នកទាំងអស់គ្នាទៅជាសួនច្បារតូចដែលមានសោភ័ណភាពនិងមើលទៅស្រស់បំព្រង។
របៀបរៀបចំសួនផ្កានេះមាន3ជំហានងាយៗ៖
ជំហានទី 1- ការដាំដុះ
- រកកន្លែងទូលាយដែលលោកអ្នកចង់ប្រែវាទៅជាសួនផ្កា: ជំហានដំបូងក្នុងការបង្កើតសួនផ្កាដ៏ល្អឥតខ្ចោះនោះគឺត្រូវស្គាល់និងតំបន់ដែលអ្នកចង់ដាំវា។
- គួរយល់ដឹងពីប្រភេទដីរបស់អ្នក: ចំណុចនេះពិតជាសំខាន់ណាស់ព្រោះផ្កាក៏ត្រូវការដីដែលមានជីវជាតិល្អដើម្បីឱ្យវាលូតលាស់បានល្អ។
- ស្វែងយល់ពីផ្កាដែលអ្នកចង់ដាំ: អ្នកគួរស្វែងយល់ឱ្យច្បាស់ពីប្រភេទផ្កាដែលលោកអ្នកចង់ដាំជាពិសេសគួរយល់ដឹងពីរបៀបដាំនិងថែទាំវា។ មានផ្កាមួយចំនួនដែលវាងាយស្រួលក្នុងការដាំនិងថែទាំមែនទែនដូចជា៖ ផ្កាឈូករ័ត្ន, pansy, Aquilegia, lavendar, daylilies, marygold និងល។
- យល់ដឹងពីអាកាសធាតុខាងក្រៅនៃកន្លែងសួនរបស់អ្នក: កត្តាមួយនេះសំខាន់ណាស់ដោយហេតុពូជផ្កាខ្លះត្រូវការពន្លឺព្រះអាទិត្យច្រើនហើយខ្លះទៀតមិនត្រូវការពន្លឺព្រះអាទិត្យច្រើនទេ។ ដើម្បីសម្របតាមតម្រូវការនៃពូជផ្ការបស់អ្នកត្រូវមើលថាគួរដាក់វានៅចំណុចណារបស់សួនអ្នកឱ្យវាទទួលលឺព្រះអាទិត្យគ្រប់គ្រាន់និងត្រឹមត្រូវ។
ជំហានទី 2 – ការរៀបផ្កាតាមពណ៏និងទំហំ
- ការលាយចម្រុះ: នៅពេលដែលរៀបផ្កាក្នុងសួនវាសំខាន់ណាស់យើងរៀបឱ្យពណ៏វាសុីគ្នាមើលទៅគួរឱ្យចង់គយគន់។មើលពណ៏ ទំហំ និងកម្ពស់ណាដែលដាក់ទៅសមគ្នាមិនធំពេកឬតូចពេកព្រោះវាអាចបាំងសម្រស់គ្នាមើលទៅមិនស្អាត។តែអ្នកក៏គួរមានភាពច្នៃប្រឌិតដែរ ឧទាហរណ៍ការរួមបញ្ចូលគ្នានៃពណ៌ខៀវ និងពណ៌លឿងគឺស្រស់និងរស់រវើក។ ក្រៅពីនេះទៅទៀតគួរមើលទៅលើប្រភេទផ្កានិងប្រភេទស្រទាប់របស់វា។
- ការបង្កើតភាពស្រលះ: ប៉ុន្តែប្រសិនបើយើងជ្រើសរើសពណ៌ចម្រុះច្រើនពេកវាអាចមើលទៅមានអារម្មណ៍ធុញទ្រាន់វិញ។ ញែកតំបន់ដែលមានពណ៌ឆើតខ្លាំងឬរៀងខ្ពស់ដាច់ដោយឡែក។អ្នកគួរជ្រើសរើសពណ៌ដែលអ្នកចូលចិត្តនៅក្នុងសួនច្បាររបស់អ្នកព្រោះវានិងជួយធ្វើឱ្យអ្នកមានអារម្មណ៏ស្រស់ស្រាយនិងបែប relaxing ពេលឃើញសួនច្បាររបស់អ្នក។
ជំហានទី 3 – ការមើលថែសួនច្បារ
- គួរដាំផ្កាអោយនៅជិតៗគ្នាវាជួយកាត់បន្ថយកុំអោយស្មៅដុះនិងបង្កើនចំនួនផ្កាដែលអ្នកដាំ។
- គួរជ្រើសរើសពូជតូចៗងាយស្រួលដាំសម្រាប់បងប្អូនដែលទើបនិងចាប់បើផ្ដើមរៀនដាំដុះហើយមិនសូវមានបទពិសោធន៍ព្រោះវាជួយកាត់បន្ថយការងារកាត់មែកចាស់រលួយចេញដើម្បីឱ្យមើលទៅមានរចនាសម្ព័ន្ធស្អាត។
- គួរផ្តល់ពន្លឹព្រះអាទិត្យនិងស្រោចទឹកគ្រប់គ្រាន់តាមតម្រូវការផ្កានីមួយៗ
- គួរត្រួតពិនិត្យឱ្យបានញឹកញាប់ដើម្បីការពារនិងកំចាត់សត្វល្អិត
- គួរដាក់ជីដល់ដីរបស់ផ្កាឱ្យវាទទួលបានជីវជាតិសមស្របក្នុងការលូតលាស់