មិនគួរឱ្យជឿថានៅក្នុងទីក្រុងក៏អាចធ្វើការដាំដុះ អនុវត្តវិស័យកសិកម្មបានដូចនៅជនបទសោះ យើងដឹងហើយថានៅក្នុងទីក្រុងគឺពុំមានដីវាលៗឬដីមានជីវជាតិល្អសម្រាប់ធ្វើការដាំដំណាំនោះទេ។ដោយឡែកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបង្កើតកសិដ្ឋានបិទជិតមួយកន្លែងដើម្បីធ្វើការដាំដុះដំណាំផ្សេងៗ។
Okana Bihun (អូកាណា ប៊ីហ៊ន), អនុប្រធានផ្នែកប្រតិបត្តិការនៃកសិដ្ឋានរបស់ little wild things ដែលជាកសិដ្ឋានដាំដុះបន្លែក្នុងក្រុងបានរៀបរាប់ពីចំណាប់អារម្មរបស់នាងទៅលើវិស័យនេះ នាងបាននិយាយថា នាងផ្ដើមប្រឡូកលើវិស័យនេះដំបូងគឺតាំងពីនៅមហាវិទ្យាល័យមកម្លេះដោយនាងរៀនផ្នែកកសិកម្មដែលផ្ដោតទៅលើការដាំដុះក្នុងផ្ទះកញ្ចក់និងកសិដ្ឋានសម្រាប់និស្សិត។ ក្រោយចប់មហាវិទ្យាល័យនាងព្យាយាមស្វែងយល់ពីអ្វីដែលនាងចង់ធ្វើ នាងប្រាប់ថានាងបានរកឃើញខ្លួនឯងនៅពេលដែលនាងមកធ្វើការឱ្យក្រុមហ៊ុនមួយនៅទីក្រុងញូវយ៉កដែលជាក្រុមហ៊ុនជួយផ្តល់ការប្រឹក្សាយោបល់ទាក់ទងនឹងការធ្វើកសិកម្មក្នុងទីក្រុងដល់ទូទាំងពិភពលោក។ ដោយហេតុនាងចង់ប្រឡូកក្នុងវិស័យកសិកម្មក្នុងទីក្រុង(urban farming)នេះនាងក៏សម្រេចចិត្តមកធ្វើការជាអនុប្រធានគ្រប់គ្រងនៅ little wild things farm ដល់សព្វថ្ងៃ។
កសិដ្ឋាន little wild things មានទំហំប្រមាណ 372cm2 ដែលក្នុងនោះមានការដាំដុពូជបន្លែច្រើនប្រភេទប្រហែល 25 ប្រភេទជាង។ កសិដ្ឋាននេះក៏ទទួលបាននូវការទទួលស្គាល់ត្រឹមត្រូវពីក្រសួងផងដែរ។ បន្ថែមពីលើនេះទៅទៀតនោះគេប្រើសត្វល្អិតអណ្ដើកមាសដើម្បីស៊ីសត្វល្អិតផ្សេងៗដូចជា សត្វសុងកាវនិងចៃពីងពាងដែលសុីបំផ្លាញរុក្ខជាតិ។បន្លែទាំងអស់ដែលចាប់ផ្ដើមដាំអាចប្រមូលផលក្នុងរយៈពេល 10-14 ថ្ងៃ។ កសិដ្ឋានរបស់ពួកគេមិនសូវចំណាយច្រើនលើថ្លៃដឹកជញ្ជូនដូច កសិដ្ឋានតាមបណ្តាខេត្តនាៗនោះទេ។ឧស្សាហកម្មកសិកម្មក្នុងទីក្រុងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទីក្រុង។
ពួកគេភាគច្រើនលក់ទៅឱ្យអតិថិជនតាមផ្ទះ ភោជនីយដ្ឋាន និងផ្សារទំនើបតូចៗ។ វិធីធ្វើកសិកម្មបែបប្រពៃណីកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុដែលនាំឱ្យវិស័យកសិកម្មទីក្រុងមានឱកាសប្រឡូកចូលទីផ្សារ។ កសិដ្ឋាន little wild things ពោរពេញទៅដោយកម្មករជំនាញដែលធ្វើឱ្យការងាររបស់យើងមានល្បឿនលឿនបំពេញតម្រូវការអតិថិជនទាន់ចិត្ត ។ អ្នកនាងOkana Bihun បានបព្ជាប់កិច្ចសំភាសន៍ដោយមានប្រសាសន៌ថា “ខ្ញុំជឿថាការធ្វើកសិកម្មក្នុងទីក្រុងនេះអាចអនុវត្តបាននៅគ្រប់ទីកន្លែងជុំវិញពិភពលោក”។