ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

Robot ពីក្រុមហ៊ុន Nissan មួយនេះនឹងជំនួសការងារសត្វទាបានហើយក្នុងការដាំស្រូវ

ដំណាំស្រូវគឺជាដំណាំមួយដែលពេញនិយម ជាពិសេសគឺនៅប៉ែកអាស៊ីយើង ជាក់ស្តែងដូចជាប្រទេសកម្ពុជាយើងនិងប្រទេសជប៉ុនជាប្រទេស២ដែលដាំដំណាំស្រូវនិងនាំចេញអង្ករទៅក្រៅប្រទេសជាច្រើនក្នុងចំណោមប្រទេសដទៃនៅប៉ែកអាស៊ី។

វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្ត្រដាំដំណាំស្រូវរបស់ប៉ែកអាស៊ីគឺតែងតែយកសត្វទាឱ្យដើរនៅលើដីដែលដាំដំណាំស្រូវពីព្រោះវិធីនេះគឺអាចការពារស្មៅកុំឱ្យចាក់ឫសនិងដុះលូតលាស់បាននៅលើដីនោះ ដានជើងទាដែលដេីរលើដីនោះអាចការពារការដុះស្មៅបាន។

ដោយហេតុនេះហើយទើបក្រុមហ៊ុនជប៉ុន Nissan បង្កើត robot ដែរដំណើរការលើទឹកមួយឈ្មោះថា “ទាយន្ត (robot duck)” វាមានតួនាទីក្នុងការកាត់បន្ថយកុំឱ្យស្មៅឬរុក្ខជាតិតូចៗផ្សេងៗដុះលើដីដែលកំពុងដាំដំណាំស្រូវពីព្រោះវាជាកត្តាមួយដែលរំខានដល់កសិករដាំដំណាស្រូវ។ទាយន្តនេះគឺប្រើប្រាស់ពន្លឺព្រះអាទិត្យសូឡា និងបំពាក់បន្ថែមនូវប្រព័ន្ធ GPS ដើម្បីឱ្យម្ចាស់ទាយន្តនេះអាចកំណត់គោលដៅបាន។

សតវត្សថ្មីនេះយើងមើលឃើញថាប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើនបានបង្ហាញខ្លួនជាមួយនឹងវិស័យកសិកម្ម ដែលវាគឺជួយសម្រាលទុក្ខលំបាកជាច្រើនដល់បងប្អូនកសិករ។ 

Writer