តាមរយៈក្រសួងសុខាភិបាល ថ្មីៗនេះគឺមានវីរុសបំប្លែងខ្លួនថ្មីពីវីរុសអូមីក្រុងដែលមានឈ្មោះថា XBB 1.5 វីរុសថ្មីនេះគឺមានសមត្ថភាពចម្លងលឿនជាងពីមុន វាឆ្លងចូលសរីរាង្គបុគ្គលម្នាក់ៗបានយ៉ាងមានប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត Henry ដែលជាប្រធានផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ Sang Peter សហរដ្ឋអាម៉េរិច បានសង្កេតអំពីរោគសញ្ញានៃអ្នកជម្ងឺដែលបានឆ្លងនៃវីរុសថ្មីនេះមាន២ធំៗគឺតឹងច្រមុះនិងមានអាការៈឈឺខ្លួនប្រាណ តែទោះជាយ៉ាងណាក៏ដោយមកទល់បច្ចុប្បន្នពុំទាន់មានឯកសារណាមួយបញ្ជាក់ច្បាស់អំពីរោគសញ្ញានេះនៅឡើយ ប៉ុន្តែយោងទៅតាមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រក៏បានលើកឡើងថា អាការៈនៃវីរុសថ្មីនេះគឺអាចនឹងមានអាការៈដូចទៅនឹងអ្នកកើតអូមីក្រុងកាលពីឆ្នាំ2022 ដែរ ហើយវាមានអាការៈប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយធំដូចជាឈឺខ្លួនប្រាណ ហៀរសំបោរ ក្អកកណ្តាស់និងឈឺសាច់ដុំ។
តែយ៉ាងណាមិញអាការៈជំងឺថ្មីនេះគឺខុសពីវីរុសកូវីដឌែលតានិងអាល់ហ្វា វាគឺមិនមានអាការៈបាត់ក្លិននិងបាត់រសជាតិនោះទេ។
យ៉ាងណាមិញរោគសញ្ញានឹងស្តែងចេញមកខុសៗគ្នាទៅតាមសុខភាពបុគ្គលម្នាក់ៗផងដែរ ប្រសិនបើបុគ្គលម្នាក់នោះមានរោគប្រចាំកាយនោះរោគសញ្ញាអាចនឹងចេញធ្ងន់ធ្ងរជាងអ្នកដែលគ្មានរោគប្រចាំកាយ។
លោកជំទាវឱ វណ្ណឌីន ក៏បានបន្ថែមទៀតថាវ៉ាក់សាំងគឺជាឧបករណ៌មួយដែលការពារជំងឺកូវីដរហូតដល់មានការថយចុះនៃអ្នកសម្រាកនៅមន្ទីរពេទ្យ ទប់ទល់ពីការឈឺធ្ងន់មកស្រាល និងថយចុះនៃចំនួនអត្រាអ្នកស្លាប់នៅទូទាំងពិភពលោកផងដែរ។
ដូច្នេះសុំបងប្អូនថែរក្សាសុខភាព តាមដានសុខភាពរៀងៗខ្លួននិងមកទទួលការចាក់វ៉ាក់សាំងឱ្យគ្រប់ចំនួនដូស។