


វិធីសាស្រ្ដធ្វើអោយស្បែកភ្លឺថ្លារលោងដូចកូរ៉េ

តោះ! មកដឹងពីសារធាតុសំខាន់ៗ ដែលធុរេនមិនអាចខ្វះបាន

បច្ចុប្បន្ននេះមនុស្សភាគច្រើនជ្រើសរើសការថែរក្សាសុខភាពតាមបែបធម្មជាតិដោយទទួលទានទឹកបន្លែស្រស់ៗដោយពោរពេញទៅដោយសារធាតុចិញ្ចឹម មួយវិញទៀតភេសជ្ជះទាំងអស់នេះក្រៅពីជួយដល់សុខភាពហើយវាក៏ជួយដល់ការបណ្ដេញជាតិពុលផងដែរ។ខាងក្រោមនេះជាភេសជ្ជៈបញ្ចុះជាតិពុល៦ប្រភេទ ដែលអ្នកអាចជ្រើសរើសតែមួយឬឆ្លាស់គ្នាម្តងមួយមកទទួលទានដើម្បីទទួលបានសុខភាពល្អ។
បន្លែបៃតងបូកផ្សំជាមួយទឹកក្រូចឆ្មារស្រស់ វាពិតជាផ្តល់គុណប្រយោជន៍ចំពោះសុខភាព។ គ្រឿងផ្សំងាយៗរួមមាន ស្លឹកខាត់ណា សាលាដស្រួយ ការ៉ុត ត្រសក់ និងទឹកក្រូចឆ្មារស្រស់។ ចំណែកឯវិធីធ្វើ គ្រាន់តែលាងបន្លែឲ្យស្អាត ចិតជាចំណិតតូចៗយកទៅក្រឡុកឲ្យម៉ដ្ឋជាមួយទឹកធម្មតា និងចុងក្រោយចាក់ទឹកក្រូចឆ្មារជាការស្រេច។ ចំពោះបរិមាណអ្នកអាចដាក់ទៅតាមចំណូលចិត្ត។ ឧទាហរណ៍ ៖ អ្នកមិនសូវចូលចិត្ត ឬចូលចិត្តបន្លែណាមួយក្នុងគ្រឿងផ្សំខាងលើ អ្នកអាចបន្ថែមឬបន្ថយទៅតាមនោះ។
ប្រសិនបើអ្នកមិនចូលចិត្តទទួលទានខាត់ណាឬក្លិនរបស់វាទេ អ្នកអាចជំនួសដោយស្ពៃពួយឡេងវិញ។ ស្ពៃពួយឡេងមិនសូវមានក្លិនខ្លាំងដូចខាត់ណានោះទេ ដែលស័ក្តិសមចំពោះអ្នកទើបតែចាប់ផ្តើមផឹកលើកដំបូង ឬមិនចូលចិត្តក្លិនខាត់ណា។ រីឯគ្រឿងផ្សំដទៃទៀត និងវិធីធ្វើគឺ ដូចគ្នាទៅនឹងទឹកបន្លែខាងលើដែរ គ្រាន់តែយើងដកខាត់ណាចេញតែប៉ុណ្ណោះ។
ខាត់ណាសម្បូរទៅដោយវីតាមីនជាច្រើនដូចជាវីតាមីន A, C, K និងB6 រួមទាំងកាល់ស្យូមនិងម៉ង់ហ្គាណែស ដែលទាំងនេះសុទ្ធសឹងតែល្អចំពោះសុខភាព។ ចំណែកគ្រឿងផ្សំមានដូចជាស្លឹកខាត់ណា ផ្លែប៉ោម និងទឹកក្រូចឆ្មារ។ ទឹកបន្លែប្រភេទនេះគឺវាមិនពិបាកក្នុងការទទួលទាននោះទេ។
មិនខុសពីខាត់ណា ស្ពៃពួយឡេងគឺជាប្រភពនៃសារធាតុចិញ្ចឹម និងជាតិកាកសរសៃ។ សម្រាប់គ្រឿងផ្សំមានដូចជា ស្ពៃពួយឡេង ផ្លែគីវី និងទឹកដូង។ ជាតិផ្អែមលាយជូរតិចៗពីផ្លែគីវី និងរសផ្អែមឈ្ងុយពីទឹកដូង ធ្វើឲ្យភេសជ្ជៈ១មុខនេះមានរសជាតិឆ្ងាញ់ ថែមទាំងល្អចំពោះសុខភាព។
អ្នកប្រហែលជាធុញទ្រាន់ក្នុងការទទួលទានទឹកបន្លែបៃតងជារៀងរាល់ថ្ងៃ តែមិនដឹងថាគួរទទួលទានអ្វីជំនួសដើម្បីឲ្យល្អចំពោះសុខភាព។ អ្នកអាចយកផ្លែប៉ោមមកជំនួសបាន ដោយលាយជាមួយដើមឃិនឆាយចិនបន្តិចបន្តួចឬបរិមាណទៅតាមចំណូលចិត្ត ព្រមទាំង ត្រសក់ និងខ្ញី។ វាមានរសជាតិផ្អែមឡែមៗចេញពីផ្លែប៉ោម និងមិនមានក្លិនក្រពុលពីបន្លែឡើយ ស័ក្តិសមបំផុតសម្រាប់ទទួលទានពេលព្រឹក។
ប្រសិនបើអ្នកមិនសូវចូលចិត្តក្លិនបន្លែ អ្នកអាចសាកល្បងរូបមន្តនេះបាន។ ដែលមានគ្រឿងផ្សំដូចជាផ្លែប៉ោម ក្រូច និងដើមឃិនឆាយបន្តិចបន្តួចទៅតាមចំណូលចិត្ត។ បើទោះប្រើឃិនឆាយមានក្លិនបន្តិច តែវានឹងមិនមានក្លិនក្រពុលខ្លាំងដែរដោយសារតែរសជាតិចេញពីផ្លែប៉ោមនិងក្រូចខ្លាំងជាង។
បន្លែបៃតងគឺពិតជាមានសារៈសំខាន់ណាស់ចំពោះរាងកាយដែលយើងគ្រប់គ្នាគួរតែបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ។។ ជាមួយរូបមន្តទឹកបន្លែផ្លែឈើខាងលើ សូម្បីអ្នកមិនចេះទទួលទានបន្លែ ក៏អាចនឹងងាកមកចូលចិត្តផងដែរ ក៏ព្រោះវាមានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ពិសេសថែមទាំងជាភេសជ្ជៈចំគោលដៅសម្រាប់អ្នកចង់សម្រកទម្ងន់ និងជួយឲ្យស្បែកស្អាត៕
ប្រភព៖
១. https://www.sovrinmagazine.com/
២. https://infotainment.ams.com.kh/