


វិធីផលិតអរម៉ូនបំប៉នរុក្ខជាតិ

វិធីសម្លាប់ស្មៅចង្រៃដោយប្រើទឹកខ្មេះ

បន្លែ ជាអាហារដ៏សំខាន់សម្រាប់ទ្រងទ្រង់ការហូបចុកប្រចាំថ្ងៃ ព្រោះវាផ្ដល់នូវអាហារូបត្ថម្ភចាំបាច់ជាច្រើនសម្រាប់ការលូតលាស់របស់រាងកាយតាមរយៈវីតាមីន អាស៊ីតសរីរាង្គ និងសារធាតុខនិច។ បច្ចុប្បន្ន គេកំពុងយកចិត្តទុកដាក់ជាខ្លាំងទៅលើការផ្គត់ផ្គង់បន្លែស្អាត និងមានសុវត្ថិភាព ហើយបច្ចេកទេសដាំ ថែទាំ ដែលថ្មី ប្លែក មិនចាំបាច់ត្រូវការផ្ទៃដីធំទូលាយពេកនោះទេ ប៉ុន្តែក៏អាចទទួលបានទិន្នផលល្អ និងច្រើនផងដែរ នោះគឺការដាំបន្លែលើទឹក។បច្ចេកទេសដាំបន្លែលើទឹក ជាការដាំបន្លែមួយប្រភេទដែលមានលាយជាមួយសូលុយស្យុងជី ដោយមិនប្រើដីនោះឡើយ។ ការដាំបែបនេះ គេត្រូវការសម្ភារសំខាន់ៗដូចជា កញ្ច្រែងដាំ ស្រកីដូង អេប៉ុង ស្នោ អង្កាម គ្រួស ថាសបណ្ដុះកូន សូលុយស្យុងជី និងទឹក។
ដូចនេះ តើអ្វីទៅជាការដាំដំណាំលើទឹក(Hydrophonic)?
ការដាំដំណាំលើទឹក(Hydroponic) គឺជាបច្ចេកទេសដាំដុះដោយពុំប្រើដីសម្រាប់ដាំដំណាំ គឺត្រូវបានដាំដោយផ្ទាល់នៅក្នុងសូលុយស្យុងជី ឬទឹកជី ដែលឬសដំណាំមានតួនាទីស្រូបយកសារធាតុចិញ្ចឹមនៅក្នុងទឹកតែម្តង។ គ្រប់សារធាតុចិញ្ចឹមទាំងអស់ដែលរុក្ខជាតិត្រូវការត្រូវបានគេយកមកលាយនៅក្នុងទឹកក្នុងសមាមាត្រណាមួយដែលមានកម្រិត pH,Ec,TDF ណាមួយដែលបង្កលក្ខខណ្ឌឱ្យឬសរុក្ខជាតិអាចស្រូបយកសារធាតុចិញ្ចឹមបាន និងថែមទាំងមានប្រសិទ្ធភាពខ្ពស់ទៀតផង។
ប្រព័ន្ធដាំដុះដំណាំលើទឹកសំខាន់ៗមានចំនួន៦ គឺប្រព័ន្ធទឹកនឹង ប្រព័ន្ធបណ្ដែតទឹក ការបញ្ចេញ និងបញ្ចូលទឹក ប្រព័ន្ធតំណក់ទឹក ប្រព័ន្ធលំហូរទឹក និងប្រព័ន្ធឬសក្នុងខ្យល់។
ជាប្រព័ន្ធ ដែលមានលក្ខណៈសាមញ្ញបំផុតហើយជាប្រព័ន្ធដែលគ្មានការរងឥទ្ធិពលពីផ្នែកនីមួយឡើយ ព្រោះគ្មានផ្នែកណាមួយដែលមានចលនានោះឡើង។ សូលុយស្យុងនៃសារធាតុចិញ្ចឹម គឺត្រូវាបានគេលាយហើយបញ្ចូលទៅកាត់ស៊ុបស្ត្រាតដាំតាមរយៈការជ្រាបឡើងតាមស៊ុបស្ត្រាតដាំ។ ស៊ុបស្រ្តាតអាចប្រើប្រាស់តាមប្រភេទ ផ្សេងៗគ្នាដូចជា៖ ស្រកីដូង (cocopeat) កំទេចថ្ម ឬគ្រួស ខ្សាច…។
ជាប្រព័ន្ធដែលមានលក្ខណៈល្អប្រសើរជាងគេ ប្រព័ន្ធត្រូវបានគេយកទៅប្រើប្រាស់ទូទាំងពិភពលោកទាំងការដាំទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ និងដាំលក្ខណៈលំនៅតាមទីក្រុងផងដែរ។ដំណើរការនៃប្រព័ន្ធនេះ គឺប្រើម៉ូទ័របូមទឹកសូលុយស្យុងឡើងទៅបំពង់ដាំ ដោយធ្វើយ៉ាងណាឱ្យមានខ្សែទឹកហូរឆ្លងកាត់ឬសរុក្ខជាតិ សូលុយស្យុងជីភាគច្រើនហូរកាត់ឬសនៅពេលថ្ងៃបើគ្មានទឹកឬសនឹងស្ងួត និងនៅពេលយប់ឬសរុក្ខជាតិមិនត្រូវការទឹកច្រើនទេ។ដូច្នេះយើងអាចដាក់នាឡិកាកំណត់ម៉ោងបិទម៉ូទ័រខ្លះៗ ដើម្បីសន្សំភ្លើង។
ជាប្រព័ន្ធដែលទំនើបបំផុត និងធ្វើឱ្យដំណាំដុះយ៉ាងឆាប់រហ័សវាអាចដាំបានស្ទើរតែគ្រប់ដំណាំ។ប្រព័ន្ធនេះ ឬសដំណាំគឺស្ថិតនៅក្នុងលំហ ឬសស្រូបទឹក និងសារធាតុចិញ្ចឹមតាមរយ:ការបាញ់ផ្សែងទឹកពីម៉ូទ័រ។ ម៉ូទ័រ បាញ់មានកម្លាំងទឹកខ្លាំងគ្រប់គ្រាន់ មានទម្រង់ (Filter) និងក្បាលផ្សែងទឹកត្រូវតែតូចឆ្មារ ដើម្បីបង្កើតជាផ្សែងទឹក។ រយៈពេលបាញ់ប្រហែលពីបួន ទៅប្រាំមួយវិនាទី និងសម្រាកពីពីរ ទៅបីនាទីទើបបាញ់ម្ដងទៀត (ម៉ូទ័របញ្ជាដោយនាឡិកាកំណត់ម៉ោង Timer) ដោយសារឬសនៅក្នុងលំរទើបវាទទួលបានអុកស៊ីសែនគ្រប់គ្រាន់
ប្រព័ន្ធដាំនៅលើទឹក រឺ ប្រព័ន្ធបណ្តែតទឹកជាប្រព័ន្ធអ៉ីដ្រូប៉ូនិចមួយប្រភេទដែលសាមញ្ញាតែត្រូវការប្រព័ន្ធរំលាយខ្យល់ល្អក្នុងគោលបំណងជានិច្ចកាលសូលុយស្យុងជីមានអុកស៊ីសែនរលាយគ្រប់គ្រាន់សម្រាប់ដំណាំ។ បន្ទះសំប៉ែតប្រើសម្រាប់ទ្ររឺទប់ដើមដំណាំ គឺធម្មតាជាបន្ទះស្នោរដែលបណ្តែតដោយផ្ទាល់លើសូលុយស្យុងជីតែម្តង។ម៉ូទ័រខ្យល់ត្រូវបានប្រើប្រាស់សម្រាប់បញ្ចូលខ្យល់រឺរំលាយខ្យល់ទៅក្នុងទឹកសូលុយស្យុងដែលបានបង្កើតពពុះនិងផ្តល់អុកស៊ីសែនទៅឱ្យឬសនៃដំណាំ។ ការដាំដុះដោយប្រើប្រព័ន្ធបណ្តែតទឺកត្រូវបានគេជ្រើសរើសសម្រាប់ដាំសាលាដទ្រង់ទ្រាយធំព្រោះសាលាដជារុក្ខជាតិមួយប្រើប្រាស់ទឹកច្រើននឹងដុះលូតលាស់លឿន។ ឧបសគ្គធំបំផុតនៃប្រព័ន្ធនេះគឺមិនដំណើការល្អសម្រាប់រុក្ខជាតិដែលធំៗ រឺមានរយ:ពេលលូតលាស់យូរថ្ងៃពិសេសប្រព័ន្ធបាញ់ខ្យល់ត្រូវការជាប់លាប់និងអាចប្រើភ្លើងច្រើន។
ប្រព័ន្ធបញ្ចូលនិងបញ្ចេញទឹក (Ebb & Flood and drain) គឺមានដំណើរការបូមសូលុយស្យុងជីបញ្ចូលទៅក្នុងអាងដាំរឺថាសដាំបន្ទាប់មកបង្ហូរសូលុយស្យុងឱ្យហូរត្រលប់ចូលក្នុងធុងស្តុកវិញ។ សកម្មភាពកំណត់មួយ។ នៅពេលនាឡិកាបើកម៉ូទ័របូមពេលនោះសូលុយស្យុងត្រូវបានហូរចូលទៅបំពេញអាង រឺ ថាសដាំដល់រយ:ពេលកំណត់ម៉ូទ័របិតនោះទឹកសូលុយស្យុងក៏ហូរត្រឡប់ចូលធុងស្តុកវិញ។ ប្រព័ន្ធបញ្ចេញនិងបញ្ចូលជាប្រព័ន្ធមួយដែលគេដាំដំណាំលើស៊ុបស្រ្តាតមានដូចជាគ្រាប់ដីដុត (Expanded clay), Perlite កំទិចឥដ្ឋខ្សាច់…..ដែលគេប្រើសម្រាប់ទប់ដើមដំណាំ។ ឧបសគ្គធំបំផុតនៃប្រព័ន្ធនេះ គឺថាប្រភេទនៃសារធាតុដាក់ដាំងាយខូចខាតដោយសារ ឥទ្ធិពលផ្សេងៗព្រមទាំងម៉ូទ័រ និងនាឡិកាអាចខូចមិនដំណើរការដែលបណ្ដាលឱ្យឬសដំណាំស្ងួតនៅពេលដែលការបញ្ចូលទឹកអាក់ខាន។ ម្យ៉ាងវិញទៀតគេអាចប្រើប្រាស់ Bell siphon សម្រាប់បឺតទឹកចេញក្រោយពេលដែល ទីកជីឡើងដល់កម្រិតណាមួយដែលគេចង់បាន។ ម៉ូទ័របូមមិនបាច់ប្រើនាឡិកាកំណត់ម៉ោងក៏បានទឹកជីបូមចូលរហូតទឹកកើនដល់កម្រិត Bell siphon នឹងបឺតទឹកបង្ហូរចេញដោយស្វ័យប្រវត្ដន៍។
ប្រព័ន្ធបន្តក់ទឹកគឺជាប្រភេទមួយយ៉ាងសំខាន់បណ្តាប្រព័ន្ធហៃដ្រូប៉ូនិចប្រព័ន្ធដំណក់ទឹកត្រូវបានគេពេញនិយមប្រើប្រាស់ទូលំទូលាយជាពិសេសសម្រាប់ការដាំដុះដំណាំ រឺ បន្លែហូបផ្លែដូចជាប៉េងប៉ោះត្រសក់ត្រសក់ផ្អែមម្ទេសជួង…..។ ការប្រើប្រាស់ប្រព័ន្ធនេះគឺមានលក្ខណ:សាមញ្ញម៉ូទ័របូមសូលុយស្យុងជីត្រូវបានតភ្ជាប់ជាមួយនាឡិកាកំណត់ពេល (Timer)ការបូមស្រោចត្រូវបានកំណត់ពេលតាមប្រភេទនៃដំណាំនិងតាមអាយុកាលនៃដំណាំ។ នៅពេលនាឡិកាបើកម៉ូទ័រសូលុយស្យុងត្រូវបានបូមបន្តក់ទៅលើគល់ នៃដំណាំតាមរយ:ខ្សែទ្រីបដែលដាក់នៅត្រង់គល់នៃរុក្ខជាតិទាំងនោះ។ នៅក្នុងប្រព័ន្ធដំណក់ទឹកចែកចេញជា២គឺប្រព័ន្ធប្រមូលទឹកដែលសល់បង្ហូរទឹកចូលធុងស្តុកវិញនិងប្រព័ន្ធមួយទៀតមិនប្រើទឹកជីសល់នោះ។
កម្រិត EC នៃសូលុយស្យុងជី មានសារៈសំខាន់ផ្ទាល់ទៅលើការលូតលាស់របស់រុក្ខជាតិ ព្រោះកម្រិត EC គឺជាការបញ្ជាក់នូវកម្រិតអំបិលរ៉ែដែលយើងត្រូវលាយសម្រាប់រុក្ខជាតិ។បើយើងលាយសារធាតុចិញ្ចឹម ឬហៅថាអំបិលរ៉ែចូលទៅក្នុងទឹកនោះកម្រិត EC កើនឡើង តែបើយើងដាក់ជីតិចនោះកម្រិត ECថយចុះ។អ្នកដាំមួយចំនួនគិតថា ការដាក់ជីកាន់តែច្រើន រុក្ខជាតិកាន់តែល្អ ការយល់បែបនេះមិនត្រឹមត្រូវទេ។កម្រិត EC គឺត្រូវដាក់ទៅតាមប្រភេទដំណាំ និងទៅតាមដំណាក់កាលលូតលាស់របស់រុក្ខជាតិ នៅដំណាក់កាលតូច គឺវាត្រូវការកម្រិត EC ទាប(បណ្ឌិត ជាង ហុង, ២០២២)។
TDS គឺជាការវាស់នូវកម្រិតសារធាតុរឹងដែលរលាយក្នុងទឹក។ក្នុងអ៊ីដ្រូប៉ូនិកកម្រិត EC និងTDS ត្រូវបានគេពិនិត្រជានិច្ច ពិសេសប្រើក្នុងការពិនិត្យទឹកដែលយកមកលាយជីដាំ។បើក្នុងទឹកមានកម្រិត EC និងTDS ខ្ពស់ស្រាប់ហើយពេលយកទៅលាយជាមួយជីទៀតនោះនឹងធ្វើឱ្យកម្រិត EC និងTDS និងមានការកើនឡើងលើសពីតម្រូវការរបស់រុក្ខជាតិ។សារធាតុរឹងដែលមាននៅក្នុងទឹក អណ្ដូង ទឹកបឹង ទឹកស្ទឹង…ដែលមិនមានសារធាតុចិញ្ចឹមរបស់រុក្ខជាតិមានច្រើន និងវារារាំការស្រូបយកសារធាតុចិញ្ចឹមនៃប្រព័ន្ធរឹង។
pH គឺជាខ្នាតដែលគេគិតទៅលើដំណើរការសកម្មភាពនៃអ៊ីយ៉ុង អ៊ីដ្រូសែន ក្នុងសូលុយស្យុងដាំ។បណ្ដារអ៊ីយ៉ុងទាំងអស់នោះរួមមាន កាចុង(H+) និងអាញ៉ុង(OH–)។បើកម្រិតកាចុង(H+) ច្រើនជាង អាញ៉ុង(OH–) នោះសូលុយស្យុងមានកម្រិត pH ទាប រហៅថាសូលុយស្យុងអាស៊ីត។កម្រិត pH មានឥទ្ធិពលដល់ការលូតលាស់ និងការរីកចម្រើនរបស់រុក្ខជាតិ។បើកម្រិត pH មិនសមស្រប នោះបណ្ដាលឱ្យការស្រូបយកសារធាតុចិញ្ចឹមរុក្ខជាតិមិនមានដំណើរការបានទេ។
ប្រភព៖
១.ដកស្រង់ចេញពីសៀវភៅ បណ្ឌិត ជាង ហុង សាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឆ្នាំ ២០២២
២. https://central.ams.com.kh/
៣. Cambodia 4.0 Center