


របៀបដាំផ្កាក្រដាស

ចិនបានរកឃើញសារធាតុគីមីក្នុងធុរេនពីប្រទេសថៃនិងវៀតណាម រដ្ឋាភិបាលកម្ពុជាណែនាំអោក្រសួងជំនាញយកចិត្តទុកដាក់និងពន្លឿនកសិករដាំធុរេនស្រុកយើងចៀសវាងមានការប៉ះពាល់

ស្មៅចង្រៃគឺពិតជាផ្តល់ការរំខានខ្លាំងមែនទែនដល់ការដាំដំណាំ ឬក៏ដំណាំដែលកំពុងលូតលាស់ តោះសាកមកប្រើទឹកខ្មេះដើម្បីសម្លាប់ស្មៅចង្រៃ។
– ទឹកស្អាត ១លីត្រ
– ទឹកខ្មេះ ១០០មីលីលីត្រ
– អំបិលមួយស្លាបព្រាកាហ្វេ
– សាប៊ូលាងចានបីបួនដំណក់
លាយគ្រឿងផ្សំទាំងនេះក្នុងប៊ីដុង ឬធុង រួចក្រឡុកទាល់តែរលាយចូលគ្នាជាល្បាយសាច់តែមួយ រួចចាក់ទឹកល្បាយនេះចូលក្នុងធុងបាញ់ថ្នាំ ឬដបបាញ់ថ្នាំ ដើម្បីងាយស្រួលបាញ់លើរុក្ខជាតិ ឬស្មៅចង្រៃដែលយើងមិនចង់ឲ្យមានក្នុងសួនដំណាំ។
បាញ់ផ្ទាល់លើស្មៅ ឬរុក្ខជាតិដែលយើងមិនចង់ទុក ហើយគួរបាញ់ពេលមានពន្លឺថ្ងៃដើម្បីជំរុញឲ្យស្មៅ ឬរុក្ខជាតិទាំងនោះឆាប់ងាប់។
ទឹកខ្មេះមានផ្ទុកអាស៊ីតអាសេទិក ដែលអាចធ្វើឲ្យកោសិការុក្ខជាតិស្ងួត និងងាប់។ ពេលបាញ់ចំស្លឹក និងដើម ជាលិការបស់ស្មៅ ឬរុក្ខជាតិនឹងរងការខូចខាត និងក្រោយមកក៏បណ្ដាលឲ្យងាប់។ ពេលលាយទឹកខ្មេះជាមួយសាប៊ូលាងចាន និងអំបិល ប្រសិទ្ធភាពកាន់តែខ្ពស់។
ឯកសារយោង