


ចិនបានរកឃើញសារធាតុគីមីក្នុងធុរេនពីប្រទេសថៃនិងវៀតណាម រដ្ឋាភិបាលកម្ពុជាណែនាំអោក្រសួងជំនាញយកចិត្តទុកដាក់និងពន្លឿនកសិករដាំធុរេនស្រុកយើងចៀសវាងមានការប៉ះពាល់

របៀបដាំស្មៅដំរីដំណាំចំណីសត្វ

សូមធ្វើការចែករំលែក ពីរបៀបលាយថ្នាំកសិកម្មដល់អ្នកទាំងអស់គ្នា ដើម្បីជៀសវាងប្រតិកម្មផ្ទុះ ឬសាបថ្នាំ ឬបាញ់ទៅមានប្រសិទ្ធភាពតែ ៥០ភាគរយ ឬរលាកស្លឹកដំណាំ…។
ជាទូទៅថ្នាំកសិកម្មចែកចេញជា ៣ប្រភេទធំៗ៖
– ប្រភេទគ្រាប់
– ប្រភេទម្សៅ
– ប្រភេទទឹក(ទឹកខាប់ &ទឹករាវ)។
មុននឹងចូលទៅដល់វិធីសាស្ត្រក្នុងការលាយថ្នាំកសិកម្ម សូមនាំពុកម៉ែបងប្អូន មកស្គាល់ពីទម្រង់ថ្នាំកសិកម្មមួយចំនួនកំពង់ពេញនិយមក្នុងទីផ្សារដើម្បីអោយបងប្អូនងាយស្រួយចំណាំ និងលាយអោយបានត្រឹមត្រូវ៖
ក.ទម្រង់រាវ
ទម្រង់រាវមានដូចជា L SL DD AS និង SC។ ទម្រង់ថ្នាំនេះក្រោយពេលលាយជាមួយទឹក វានឹងរលាយជាសូលុយស្យុង។
ខ. ទម្រង់រលាយនៅក្នុងប្រេង
ទម្រង់រលាយនៅក្នុងប្រេងមានដូចជា E or Ec និង ND។ ក្រោយពេលលាយក្នុងទឹក ទឹកថ្នាំនឹងក្លាយជាល្បាយដូចទឹកសណ្ដែក បណ្ដាថ្នាំបច្ចេកទេសណាដែលមិនរលាយក្នុងទឹកភាគច្រើនរំលាយនៅក្នុងប្រេង។
គ. ទម្រង់អណ្ដែតក្នុងទឹក
ទម្រង់អណ្ដែតក្នុងទឹកមានដូចជា AS F or FL FC SC និងHP។ប្រភេទថ្នាំទាំងនេះក្រោយពេលលាយទឹកបង្កើតបានជាគ្រាប់ល្អិតៗរសាត់ពាសពេញក្នុងផ្ទៃទឹក។
ឃ. ទម្រង់ថ្នាំគោក(ថ្នាំម្សៅ ថ្នាំគ្រាប់…)
ទម្រង់ថ្នាំគោកមានដូចជា WP BIN និងBHN។ទម្រង់នៃម្សៅជ្រាបទឹកនេះ ក្រោយពេលលាយជាមួយទឹកថ្នាំក្លាយជាគ្រាប់ល្អិតៗ រសាត់សព្វផ្ទៃទឹក។
ង. ទម្រង់ម្សៅរលាយក្នុងទឹក
ទម្រង់ម្សៅរលាយក្នុងទឹក មាន SP ។ទម្រង់ថ្នាំនេះនៅពេលលាយជាមួយទឹក វាងនឹងរលាយទាំងស្រុង
ច. ទម្រង់ថ្នាំគ្រាប់
ទម្រង់ថ្នាំគ្រាប់មានដូចជា G or Gr H AC DF DP EW F FC FS FW ME OD SD WDG SG T WG WS WSC WSG P និង ULV។ គ្រាប់ថ្នាំមានអង្កត់ផ្ចិតធំប្រមាណ ១ ម.ម ច្រើនជាគ្រាប់ខ្សាច់ជ្រលក់ថ្នាំ រួចស្រោបដោយកាវស្តើងពីក្រៅ។ ចំពោះថ្នាំដែលមានអង្កត់ផ្ចិតតូចជាង ១ ម.ម ហៅថ្នាំគ្រាប់ម៉ដ្ឋ ដែលមាននិម្មិត្តសញ្ញា D(Dust) ឬ Br (Bot rac: ម្សៅរោយ) ។ ថ្នាំ ទម្រង់នេះប្រើសម្រាប់រោយ ឬបាញ់ម្សៅ។
វិធីសាស្ត្រលាយថ្នាំកសិកម្ម
1) ដំបូងត្រូវជ្រើសរើសទឹកដែលថ្លាល្អ(ហាមប្រើទឹកល្អក់) ចាក់ចូលទៅក្នុងធុងបាញ់ថ្នាំ ឬស៊ីទែនបាញ់ថ្នាំ ១/៣
2) បន្ទាប់មកត្រូវមានធុងស្ពេត្រូមួយផ្សេងទៀត ចាក់ទឹកចូល ១/២ រួចចាក់ប្រភេទថ្នាំដែលរលាយយឺតៗចូលក្នុងធុងមុនគេ តាមលំដាប់លំដោយ៖
3) ដាក់ទម្រង់រូបមន្តជីថ្នាំ (WP, WG , SG, DF)
4) ដាក់ទម្រង់រូបមន្តជីថ្នាំ(F, SC, SL)
5) ដាក់ទម្រង់រូបមន្តជីថ្នាំ(ME, CS)
6) ដាក់ទម្រង់រូបមន្តជីថ្នាំ(ZC)
7) ដាក់ទម្រង់រូបមន្តជីថ្នាំ(EW)
8) ដាក់ទម្រង់រូបមន្តជីថ្នាំ(OD)
9) ដាក់ទម្រង់រូបមន្តជីថ្នាំ(EC)
10) ដាក់ថ្នាំជម្រាបចូល
11) បន្ថែមទឹកបង្គ្រប់ចំនួនប្រើ ។
ចំណាំ : លាយភ្លាមត្រូវបាញ់ភ្លាម បាញ់ក្នុងរយៈពេលមិនលើសពីមួយម៉ោង៕
ប្រភព ៖ Facebook Page ៖
១. ថ្នាំកសិកម្ម
២. មិត្តកសិករ/Mitt ksekar