ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ចំណុចពិសេសធ្វើឱ្យយុវតីម្នាក់នេះទាក់ទាញអារម្មណ៍អ្នកទស្សនាវីដេអូនាងរហូតដល់ 1.2M views!

សព្វថ្ងៃនេះយើងសង្កេតឃេីញថាមនុស្សមួយចំនួនធំតែងឈ្លក់វង្វេងឬក៏អាចនិយាយបានថាពួកគាត់ធ្លាក់នៅក្នុងសម្ពាធមួយ ដែរជាការកំណត់ស្តង់ដារឱ្យសមស្របជាមួយនឹងសង្គមជឿនលឿនសព្វថ្ងៃ។ ចំពេលនេះដែលយើងបានឃើញយុវតីមួយរូបដែលកំពុងតែរះក្នុងបណ្តាញសង្គមនាៗ គឺអ្នកនាង ឆម ស្រីផាច ដែលចូលចិត្តចែករំលែកជីវិតប្រចាំថ្ងៃរបស់នាងតាមរយៈការបង្កើតវីដេអូបង្ហោះនៅលើបណ្តាញ social media ដូចជា youtube និង facebook។ 

កញ្ញាមានទីកន្លែងកំណើតនៅខេត្តបន្ទាយមានជ័យ ហើយធំឡើងជាកូនស្រីនាក់កសិករ នាងព្យាយាមបង្ហាញភាពរស់រវើករបស់នាងដល់មនុស្សតាមរយៈវីដេអូធ្វើម្ហូបរបស់នាងដែលបង្ហាញពីជីវិតស្រស់ស្រាយបែបធម្មជាតិនៅជនបទធ្វើឱ្យទាក់ទាញការចាប់អារម្មណ៏ពីមហាជន។ ថ្មីៗនេះ នាងបានទាក់ទាញចំណាប់អារម្មណ៏ជាច្រេីន ហើយមនុស្សចាប់ផ្តើមចូលចិត្តវីដេអូរបស់នាង ដែលនាំឱ្យនាងមានអ្នក follow និងទស្សនារាប់លាននាក់លើវីដេអូរបស់នាង។

អ្វីដែលយើងកត់សម្គាល់អំពីនាងគឺថា ជាជាងព្យាយាមធ្វើជាស្តង់ដាររបស់សង្គម នាងចូលចិត្តធ្វើជាខ្លួនឯង។ នាងមិនចូលចិត្តតុបតែងមុខ ឬលេងស្ទីលម៉ូដសម្លៀកបំពាក់អ្វីច្រើនពេលធ្វើវីដេអូរបស់នាងទេ ប៉ុន្តែផ្ទុយទៅវិញនាងចូលចិត្តរក្សាភាពសាមញ្ញ និងសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិរបស់នាង។ នាងបានចាប់ផ្តើមបង្កើតវីដេអូដំបូងកាលពីប្រាំខែមុន ហើយក្នុងរយៈពេលដ៏ខ្លីវីដេអូរបស់នាងបានផ្ទុះល្បីយ៉ាងខ្លាំង ធេី្វឱ្យនាងទទួលបានការឧបត្ថម្ភនាៗពីសំណាក់មហាជនរួមជាមួយដៃគូសហការមួយចំនួនដេីម្បីជួយផ្សព្វផ្សាយឱ្យពួកគេ។

ចុងបព្ចាប់យើងសង្កេតឃើញថាអ្វីដែលធ្វើឱ្យនាងឈានដល់ចំណុចជោគជ័យមួយបាននេះគឺភាពច្នៃប្រឌិតរបស់នាងក្នុងការនាំមកនៅខ្លឹមសារវីដេអូចែករំលែកពីវិធីធ្វើម្ហូបថ្មីៗនាំឱ្យអ្នកទស្សនាមានអារម្មណ៏ស្រលះប្លែកភ្នែកងាកចេញពីជីវិតទីក្រុងដ៏មមាញឹករបស់ពួកគេមកមានអារម្មណ៏បែបrelax និងស្រស់ស្រាយ។ ថ្មីៗនេះនាងក៏បានបព្ចាក់ប្រាប់ហ្វេនៗថា នាងកំពុងរៀបចំគម្រោងគំនិតថ្មីដើម្បីឱ្យអ្នកទស្សនាភ្ញាក់ផ្អើល និងផ្តល់ជូនពួកគេនូវអ្វីដែលមិនធ្លាប់បានឃើញពីមុនមក។

Writer