ថ្មីៗនេះករណីកូវីដដូចជាចាប់ផ្តើមមានករណីឆ្លងជាបន្តបន្ទាប់នៅប្រទេសនានានិងប្រទេសនៅក្នុងតំបន់អាស៊ីយើងផងដែរ។
ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមកទទួលវ៉ាក់សាំងឱ្យគ្រប់ដូស រាជរដ្ឋាភិបាលកំពុងមានយុទ្ធនាការក្នុងការនាំយកវ៉ាក់សាំងចូលជាបន្តដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរ ដោយហេតុមេរោគកូវីដនេះមានមេរោគបម្លែងខ្លួនជាច្រើននិងថ្មីៗបន្តទៀតក៏ពិតមែន ប៉ុន្តែវ៉ាក់សាំងគឺជាឧបករណ៌មួយចាំបាច់ដែលយើងត្រូវប្រកាន់ខ្ជាប់។
លោកជំទាវ ឱន វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានបន្ថែមទៀតថា សូមប្រជាពលរដ្ឋកុំមានការរើសអើងអំពីប្រភេទវ៉ាក់សាំង ដោយហេតុថាធ្លាប់ចាក់ Pfizer ឬ sinovac ហើយមិនព្រមទទួលយកវ៉ាក់សាំងផ្សេងទៀត។
លោកជំទាវក៏បានបន្តទៀតថា តាមការពិសោធន៌បុគ្គលដែលទទួលវ៉ាក់សាំងលាយគ្នា(ដូសទី1 ទី2 sinovac ហើយទី 3 Pfizer) ឬវ៉ាក់សាំងផ្សេងៗទៀតបញ្ចូលគ្នា គឺមានការការពារខ្ពស់ជាងបុគ្គលដែលមិនលាយទៅទៀត។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអនុវត្ត៣កុំនិង៣ការពារ និងមកទទួលការចាក់វ៉ាក់សាំងឱ្យគ្រប់ដូសទាំងអស់គ្នា។