ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ក្រុមហ៊ុន JC Finance និងសម្ព័ន្ធសហគមន៌កសិកម្មកម្ពុជា (CACA) បានចុះអនុស្សរណៈយោគយល់គ្នា

កាលពីថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន JC Finance និង សម្ព័ន្ធសហគមន៌កសិកម្មកម្ពុជា CACA បានធ្វើការចុះអនុស្សរណៈយោគយល់គ្នាដើម្បីពង្រីកវិស័យកសិកម្មក្នុងប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់បងប្អូនប្រជាកសិករនិងដៃគូរអាជីវកម្ម។

ការចុះអនុស្សរណៈនេះគឺមានគោលបំណងជួយនិងជំរុញដល់បងប្អូនប្រជាកសិករក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ដើម្បីប្រាកដថាពួកគាត់មានទីផ្សារហិរញ្ញវត្ថុនិងបងប្អូនប្រជាកសិករខ្នាតតូចអាចទទួលបានតម្លៃខ្ពស់សម្រាប់ផល្លានុផលរបស់ពួកគាត់។

លោក Tomari suguru នាយកប្រត្តិបត្ត JC Finance មានប្រសាសន៌ថា សម្ព័ន្ធសហគមន៌កសិកម្មកម្ពុជា (CACA) គឺមានទំនាក់ទំនង ចំណេះដឹងនិងបទពិសោធន៌ច្រើនក្នុងវិស័យកសិកម្ម ដែលនេះគឺស្របគ្នាជាមួយនឹងក្រុមហ៊ុន JC Finance ដែលមានគោលបំណងចង់ជួយជ្រោមជ្រែងប្រជាកសិករផ្នែកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយទូទាំងប្រទេស។

ក្រុមហ៊ុន JC finance ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ (NBC) នៅឆ្នាំ 2018 ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តោតសំខាន់វិស័យកសិកម្ម គាំទ្រដល់ការធ្វើកសិកម្មបែបប្រពៃណីក៏ដូចជាមូឌែលអាជីវកម្មថ្មីដែលអាចជួយបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។

គួរបញ្ជាក់ផងដែរថាការចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅក្រុមហ៊ុន JC finance ដែលមានការចូលរួមពីនាយកប្រត្តិបត្តលោក Tomari suguru នៃក្រុមហ៊ុន JC finance និងឧកញ៉ា ហង្ស សុគន្ធ ប្រធាន CACA ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន JC finance ផងដែរ។

Writer