នៅកម្ពុជាយើងឥឡូវនេះឃើញថាមានការគាំទ្រទៅលើផលិតផលបន្លែផ្លែឈើដែលគ្មានសារធាតុគីមី ដោយហេតុបងប្អូនប្រជាជនយើងកាន់តែមានការយល់ដឹងច្រើនពីកត្តាផលប៉ះពាល់ពីផលិតផលមានជាតិគីមី។
ថ្មីៗនេះយោងតាមកាសែតកោះសន្តិភាពបានចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំក្រុមការងារ និងមន្ទីរជំនាញចុះត្រួតត្រាការដាំដុះដំណាំបន្លែប្រជាពលរដ្ឋតាមសហគមន៍ផ្ទាល់នៅខាងស្រុកសាលាក្រៅខេត្តប៉ៃលិន។លោកជំទាវមានប្រសាស៏ថារាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមលើកទឹកចិត្តជំរុញឱ្យពលរដ្ឋដាំដុះបន្លែដែលគ្មានសារធាតុគីមីដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលទិញយកទៅទទួលទានប្រចាំថ្ងៃ។ គាត់បន្តទៀតថាការដាំដុះដោយគ្មានជាតិគីមីនេះមិនត្រឹមផ្តល់អត្ថប្រយោជន៏ដល់ក្រុមគ្រួសារអ្នកដាំដុះនោះទេវាក៏ផ្តល់ជាថវិការនិងចំណូលបន្ថែមសម្រាប់ពួកគេផងដែរ។សព្វថ្ងៃនេះរាជរដ្ឋាភិបាលនិងក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងស្រាវជ្រាវឯកសារដើម្បីបណ្តុះបណ្តាលណែនាំដល់កសិករបែបស្ដង់ដារក្នុងការរកវិធីដាំដុះបែបធម្មជាតិគ្មានជាតិគីមីបានល្អនៅឡើយ។
លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថាបច្ចុប្បន្ននេះប្រជាកសិករសឹងតែដាំដុះបន្លែ ផ្លែឈើនៅមិនទាន់គ្រប់ចំនួនស្របតាមតម្រូវការទីផ្សារនៅឡើយ ដោយសារឱ្យតែដល់ពេលប្រមូលផលឈ្មួញកណ្តាលប្រមូលទិញមិនសល់ដើម្បីយកទៅលក់តាមទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិននិងមានទៅដល់ រាជធានីភ្នំពេញពិសេសនៅតាមផ្សារទំនើបធំៗ។ លោកជំទាវ បានលើកទឹកចិត្តដល់ប្រជាកសិករកាត់បន្ថយការប្រើជីគីមី ដោយផ្តល់ជាជីកំប៉ុស និងថវិកាមួយចំនួនផងដែរ៕
បន្ថែមពីនេះទៀតការសិក្សាស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយនៅក្នុង Proceedings of National Academy of Sciences បានរកឃើញថាផលិតផលបន្លែផ្លែឈើដែលគ្មានសារធាតុគីមីគឺពិតជាអាចផ្តល់ប្រាក់កំរៃច្រើនជាងការដាំដុះដោយប្រើគីមី។ អ្នកជំនាញថាវាអាចនិងប្រើពេលវេលាយូរជាងក៏ពិតមែនប៉ុន្តែវាផ្តល់ផលប្រយោជន៏យូរជាងដល់អនាគតកាល។ កសិកម្មសរីរាង្គគ្មានសារធាតុគីមីអាចទទួលបានផលចំណេញច្រើនជាងពី 22 ទៅ 35%។ កសិកម្មសរីរាង្គមានការបង្កើតការបំពុលដល់ដី និងទឹកតិចជាង និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ តាមរបៀបនេះដីនៅតែបន្តផលិតភាពកាន់តែច្រើនក្នុងរយៈពេលយូរ។ការប្រើសារជាតិគីមីវាមានការប៉ះពាល់ដល់បញ្ហាសុខភាពជាច្រើនរួមមាន ADHD, ជំងឺអូទីសឹម, ភាពធាត់ និងជំងឺមហារីកមួយចំនួនដល់កសិករនិងប្រជាជនទូទាំងប្រទេស។ កសិករអាចនឹងទទួលបានផលលឿននៅពេលប្រើប្រាស់ជីគីមីប៉ុន្តែវាជាដំណោះស្រាយរយៈពេលខ្លី ហើយវាមិនមែនជាដំណោះស្រាយរយៈពេលវែងនោះទេថែមទាំងនាំនូវហានិភ័យជាច្រើនផងដែរ។ ដូចនេះ admin ក៏ចង់រួមចំណែកជួយលើកទឹកចិត្តដល់ប្រជាកសិករដែលដាំដុះមិនប្រើគីមីហើយនិងលើកទឹកចិត្តបងប្អូនយើងឱ្យចេះស្រលាញ់សុខភាពឈប់បរិភោគបន្លែគ្មានជាតិគីមី។