ជារឿងសំខាន់មួយសម្រាប់បងប្អូនកសិករដែលត្រូវយកដីដែលខ្លួនបម្រុងនឹងដាំដំណាំណាមួយទៅពិសោធន៌ជាមុនសិន។
មូលហេតុដែលយើងត្រូវយកទៅពិសោធន៌គឺដើម្បីដឹងថាតើយើងត្រូវដាំដំណាំណាដែលហុចផលឱ្យយើងបានល្អ ពីព្រោះដំណាំនីមួយៗសុទ្ធតែមានតម្រូវការពីដីផ្សេងៗពីគ្នា។
ឧទាហរណ៌ជាក់ស្តែងការដាំផ្លែចេកដើម្បីទទួលបានផលល្អ ទាល់តែដីនោះមានកម្រិត Ph ពី 5.5 ទៅ 5.7 ប៉ុន្តែប្រសិនជា Ph ទាបជាង 5 កំបោរគួរតែដាក់នៅឆ្នាំទី2 រាប់ចាប់ពីពេលដាំ។
យើងធ្វើការពិសោធន៌ដីដើម្បីរកសារធាតុចញ្ចឹមម៉ាក្រូរួមមានអាស៊ូត ផូស្វរ ប៉ូតាសប៉ុន្មានភាគរយ និងម៉ាក្រូ សារធាតុចិញ្ចឹមបន្ទាប់បន្សំដូចជាសារជាតិស័ង្កសី ស្ពាន់ធ័រ boron ជាតិដែកនៅក្នុងដី។ ដោយឡែកគេក៏តេស្តរកមើលបញ្ហាសរីរាង្គ សរីរាង្គកាបូន ហើយគេក៏ឆែកមើលបន្ថែមផងដែរអំពីចរន្តអគ្គិសនីនិង Ph នៅក្នុងដី។
ដំណាំខ្លះមានតម្រូវការផូស្វរ ឬប៉ូតាស និងសារធាតុចិញ្ចឹមផ្សេងៗគ្នាដែលមានបរិមាណត្រឹមត្រូវ។