ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

“Japonica rice” តោះមកស្គាល់ពូជអង្ករជប៉ុនមួយដែលទទួលការគាំទ្រពីក្រសួងកសិកម្មឱ្យដាំនៅលើទឹកដីខ្មែរ

Japonica rice ជាគ្រាប់ពូជអង្ករមកពីជប៉ុន ហើយពូជអង្ករនេះក៏ត្រូវបានទទួលស្គាល់អំពីរសជាតិពីប្រជាជនខ្មែរទើបមានការដាំពូជអង្ករនេះនៅលើខេត្តព្រៃវែងនិងបានចរាចរណ៌លក់នៅលើទីផ្សារកម្ពុជាយើងផងដែរ។

គ្រាប់ស្រូវនេះមានរាងមូល ខ្លី និងរលោង ជាធម្មតាមានពណ៌ស និងមានក្លិនក្រអូប។  អង្ករ Japonica ក៏មានផ្ទុកសារធាតុamylopectin ផងដែរ ដូច្នេះនៅពេលចម្អិន ជាទូទៅវាមានរសជាតិផ្អែម ទន់ និងមានរសជាតិឆ្ងាញ់ជាងអង្ករប្រភេទផ្សេងទៀត។

ដោយសារប្រភេទអង្ករនេះមានលក្ខណៈខុសប្លែកពីប្រភេទស្រូវដទៃនេះហើយទើបទទួលបានការចាប់អារម្មណ៌ពីសំណាក់ប្រជាជនយើង។

ស្រូវប្រភេទនេះមិនត្រឹមតែគិតពីសុខភាពអ្នកបរិភោគនោះទេ ថែមទាំងជួយជាប្រយោជន៌ដល់សុខភាពទៀតផង។

ជួយពង្រឹងភាពស៊ាំ:Japonica គឺជាប្រភេទអង្ករដែលមានសារធាតុរ៉ែជាច្រើនដូចជាប្រូតេអ៊ីន និងជាតិសរសៃដែលល្អសម្រាប់រាងកាយ។

លើសពីនេះទៅទៀត បរិមាណម៉ង់ហ្គាណែសដែលមាននៅក្នុង japonica គឺជាសារធាតុមួយក្នុងចំណោមសារធាតុដែលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពាររាងកាយ។ដូច្នេះហើយទើបជនជាតិជប៉ុនតែងតែមានកម្លាំងល្អ និងរាងកាយមានសុខភាពល្អ។

ជួយកាត់បន្ថយជំងឺលើសឈាម: Japonica ជួយអ្នកប្រើប្រាស់រក្សាកម្រិតជាតិស្ករក្នុងឈាម ជួយគ្រប់គ្រងបញ្ហាសម្ពាធឈាមជាពិសេសល្អសម្រាប់អ្នកដែលមានជំងឺលើសឈាម ដែលមានប្រហែល 190 កាឡូរីក្នុង 1/2 ពែង រួមផ្សំជាមួយសារធាតុចិញ្ចឹមអង្ករ។

បញ្ចុះកម្តៅនៃរាងកាយ:  japonica អាចជួយអ្នកប្រើប្រាស់គ្រប់គ្រង និងបន្សុទ្ធសរីរាង្គរបស់រាងកាយ។  ភាពត្រជាក់របស់រាងកាយនៅពេលដែលអ្នកញ៉ាំ japonica ញឹកញាប់ត្រូវបានបង្ហាញថាធ្វើឱ្យថ្លើមត្រជាក់ និងការពារមេរោគក្នុងថ្លើម។

កាត់បន្ថយហានិភ័យនៃជំងឺមហារីក: អង្ករ Japonica មិនត្រឹមតែមានជាតិសរសៃ និងសារធាតុចិញ្ចឹមដែលមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងមានសារជាតិ selenium ដែលមានប្រសិទ្ធភាពការពារហានិភ័យនៃជំងឺមហារីក។

 នេះគឺជាការរកឃើញដ៏អស្ចារ្យមួយដែលត្រូវបានសិក្សាដោយអ្នកវិទ្យាសាស្ត្រ ដែលបង្ហាញថាការប្រើប្រាស់អង្ករនេះជាអាហារប្រចាំថ្ងៃនឹងមានប្រយោជន៍ខ្លាំង។

Reference: https://k-agriculture.com/japonica-rice-japonica-rice-health-benefits-you-need-to-know/

Writer