ជាទូទៅរាល់ពេលយើងធ្វើការចិតបន្លែផ្លែឈើយើងតែងតែកាត់គល់ឬក្បាលនៃបន្លែផ្លែឈើបោះចោលពីព្រោះទាំងអស់គ្នាគិតថាវាជាសំរាមត្រូវអត់?
ប៉ុន្តែមិនដូច្នោះទេ សំរាមទាំងនោះទាំងអស់គ្នាអាចយកមកដាំបន្លែនិងផ្លែឈើបន្តទៀតបាន។ ចុះហេតុអ្វីទើបយកផ្នែកដែលកាត់ចោលនោះទៅបណ្តុះវាបន្តទៀតជំនួសដោយការដាំដោយគ្រាប់ពូជ?
ចម្លើយនោះគឺថាការដែលយើងយកផ្នែកដែលកាត់ចោលមុនបរិភោគនោះទៅដាំបន្តពីព្រោះវាមានប្រសិទ្ធភាពថានឹងដុះមែនហើយក៏ប្រើរយៈពេលខ្លីជាងការដែលយើងដាំដោយប្រើគ្រាប់ពូជទៀតផង។
ដូច្នេះ admin នឹងលើកយកបន្លែ២យ៉ាងងាយៗមកណែនាំពីដំណើរការនៃការបណ្តុះផ្នែកកាត់ចោលនៃបន្លែផ្លែឈើ ដែលទាំងអស់គ្នាអាចសាកល្បងនៅផ្ទះបាន។
ជាដំបូងត្រូវកាត់ក្បាលការ៉ុតប្រវែងល្មមហើយត្រាំវាចូលទៅក្នុងជាមុនសិន (អាចមើលនៅក្នុងរូប)
ទុកវានៅកន្លែងដែលមានពន្លឺចេញចូល រួចរង់ចាំមើលលទ្ធផលប្រហែលមួយសប្តាហ៌នឹងមានដុះពន្លកស្លឹកការុតតូចៗចេញមក។ អាចទុកវាបន្តប្រហែលមានស្លឹកដុះចេញពីលើក្បាលការ៉ុតទ្រើសល្មមក៏ចាប់ផ្តើមរៀបចំដីដើម្បីយកការ៉ុតនោះចេញពីទឹកហើយដាំនៅលើដីម្តង។ 35ថ្ងៃក្រោយមកយើងនឹងមើលឃើញស្លឹកវាដុះចេញមកច្រូងច្រាងនិងធំជាងមុន យើងត្រូវស្រោចទឹកដាក់ជីហើយថែរក្សាវាបន្ត ដល់ថ្ងៃទី45-50 ទាំងអស់គ្នាអាចប្រមូលផលបាន។
2. ស្លឹកខ្ទឹម
យើងយកស្លឹកខ្ទឹមមកកាត់ពីគល់ត្រឹមប្រវែង 1-2 inch (ដូចក្នុងរូប)
បន្ទាប់មកយកវាទៅដាក់ក្នុងទឹកកែវល្មមមួយ ហើយយកវាទៅកន្លែងដែលមានពន្លឺចេញចូល។
ប្រហែល1-2 ថ្ងៃពន្លកបៃតងរបស់ស្លឹកខ្ទឹមក៏ចាប់ផ្តើមដុះ ហើយប្រហែល 10-14ថ្ងៃ ឬសរបស់ស្លឹកខ្ទឹមនឹងចាប់ផ្តើមដុះឬសកាន់តែវែង។
នេះជាពេលដែលយើងត្រូវយកវាទៅដាំក្នុងដីម្តងហើយ ពេលដែលដាំវានៅក្នុងដីត្រូវប្រាកដថាយកដីគ្របឬសជិតល្អ។ទុករយៈពេល2អាទិត្យសិនសឹមបេះបរិភោគ។
ទាំងអស់គ្នាអាចសាកល្បងយកសំរាមឬផ្នែកដែលបោះចោលនៃបន្លែទាំងអស់គ្នាដាំតាមវិធីនេះបានណា។