នៅក្នុងធម្មជាតិមានកត្តាចង្រៃចំនួនប្រាំដែលរារាំងទៅដល់ការលូតលាស់នៃរុក្ខជាតិរួមមាន កត្តាសត្វល្អិតចង្រៃ ស្មៅចង្រៃ ណេម៉ាតូត និងជំងឺ។ រីឯកត្តាជំងឺរុក្ខជាតិដែលកើតឡើងជាញឹកញ៉ាប់ជាជំងឺបង្កឡើងពីពពួក បាក់តេរី ផ្សិត និងវីរុសដែលពិបាកក្នុងការគ្រប់គ្រង។ ខាងក្រោមនេះគឺជាជម្រើសមួយចំនួនក្នុងការគ្រប់គ្រងជំងឺផងដែរ៖
វិធីសាស្ត្រក្សេត្រសាស្ត្រគឺជាវិធីសាស្ត្រមួយទាក់ទងទៅនឹងការដាំដុះការរៀបចំដីដូចជាការភ្ជួររាស់ដីក្នុងជម្រៅជ្រៅដែលអាចជួយឲ្យឫសរុក្ខជាតិអាចលូតលាស់បានល្អ និងអាចស្រូបសារធាតុចិញ្ចឹមបានគ្រប់គ្រាន់(Josef 2012)។ ម្យ៉ាងទៀតប្រព័ន្ធធារាសាស្ត្រក៏ជាកត្តាក្សេត្រសាស្ត្រមួយដែលប៉ះពាល់ទៅដល់ប៉ារ៉ាម៉ែត្រនៃជំងឺ និងជួយបង្កើនភាពធន់ទ្រាំទៅដល់រុក្ខជាតិសម្រាប់លក្ខខណ្ឌអាកាសធាតុក្ដៅឬរាំងស្ងួត(Josef 2012)។ ដោយឡែកការដាំដំណាំបង្វិល ដាំដំណាំចម្រុះ ដាំដំណាំឆ្លាស់ក៏ជាវិធីសាស្ត្រមួយដែលអាចបង្ការការកើតជំងឺលើរុក្ខជាតិផងដែរតាមរយៈការដាំពូជស្ថិតក្នុងគ្រួសារឬអំបូររុក្ខជាតិផ្សេងៗគ្នាក្នុងដីតែមួយ(Ronald 1996)។
ជាការជ្រើសរើសពូជរុក្ខជាតិណាដែលមានសែនធន់ទ្រាំស្រាប់ជាមួយជំងឺដែលវាតែងជួបប្រទះ។ ពូជធន់ទ្រាំជាពូជមួយដែលអាចជួយការពាររុក្ខជាតិពីជំងឺ សត្វល្អិត និងការបំផ្លាញនានា ជាហេតុដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងជំងឺនៃរុក្ខជាតិ( Maria et el. 2000)។
ជាវិធានការក្នុងការគ្រប់គ្រងជំងឺរុក្ខជាតិតាមរយៈការប្រើប្រាស់ភ្នាក់ងារជីវសាស្ត្រដើម្បីរារាំងការលូតលាស់របស់ភ្នាក់ងារបង្កជំងឺ។ ភ្នាក់ងារជីវសាស្ត្រដែលគេប្រើប្រាស់ជាញឹកញ៉ាប់រួមមានផ្សិត និងបាក់តេរី ដែលពួកវាជាប្រភេទជំងឺល្អត្រូវបានគេចាក់ចូលទៅក្នុងដីឬលើរុក្ខជាតិ។ ភ្នាក់ងារជីវសាស្ត្រទាំងនេះមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រុក្ខជាតិដោយវាជាអ្នកដណ្ដើមជម្រក ចំណី និងកំចាត់ពពួកមេរោគចង្រៃនៅក្នុងរុក្ខជាតិ។ ម្យ៉ាងទៀតវាមានតួនាទីក្នុងការជួយស្រូបយកអាសូតពីបរិយាកាសមកឲ្យឫសនៃរុក្ខជាតិផងដែរ(Philip 2017)។ ភ្នាក់ងារជីវសាស្ត្ររួមមាន៖
ជាវិធានការមួយក្នុងការការពារជំងឺរុក្ខជាតិដោយគេអាចដកចោល ឬកាត់ចេញនូវផ្នែកដែលកើតមានជំងឺលើរុក្ខជាតិដូចជាស្លឹក មែក ឫស ដើម ផ្លែ និងផ្កា។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់សម្រាប់តែជំងឺណាដែលមិនមានការរីករាលដាលនៅក្នុងកោសិកាទាំងមូលនៃរុក្ខជាតិប៉ុណ្ណោះ។ ម្យ៉ាងទៀតគេអាចប្រើសម្រាប់គ្រប់គ្រងលើជំងឺដែលបង្កឡើងដោយវីរុសដោយធ្វើការដករុក្ខជាតិដែលកើតជំងឺចោលទាំងឫស និងដើម។
ជាការប្រើប្រាស់ថ្នាំពុលគីមីក្នុងការគ្រប់គ្រងជំងឺលើរុក្ខជាតិដែលថ្នាំពុលទាំងនោះបែងចែកជាបីប្រភេទរួមមាន Contact, Systemic និងNon-systemic ។ វាមានមុខងារដូចជា៖
ឯកសារយោង