ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

អត្ថប្រយោជន៍សំខាន់ៗ នៃជន្លេនដែលមនុស្សមួយចំនួនមិនបានដឹង

តើជន្លេនជាសត្វដែលគួរអោយខ្ពើមដែររឺទេ??

ប្រទេសយើងជាប្រទេសកសិកម្ម ហើយសត្វជន្លេននៅលើដីខ្មែរយើងក៏សម្បូរច្រើនណាស់ដែរ តែមនុស្សមួយចំនួនមិនបានដឹងថាសត្វប្រភេទនេះមានគុណប្រយោជន៍យ៉ាងណានោះទេ។ ជន្លេន ជាសត្វមួយប្រភេទរស់នៅក្នុងដី កើតនៅក្នុងដី និងស៊ីដីជាអាហារ។ ក្រៅពីដើរតួនាទី ជាអ្នកកែច្នៃសំណល់សរីរាង្គ និងជាអ្នកកែប្រែគុណភាពដី ឱ្យមានលក្ខណៈល្អប្រសើរហើយនោះ ជន្លេនក៏មានអត្ថប្រយោជន៍លើផ្នែកកសិកម្ម និងចិញ្ចឹមសត្វផងដែរ។ ក្នុងនោះមានដូចជាការចិញ្ចឹមប្រភេទជន្លេនក្រហមជាដើម។ នៅកម្ពុជា ជន្លេនក្រហមត្រូវបានប្រជាកសិកចិញ្ចឹមធ្វើជាចំណីសត្វមាន់ និងទា ព្រោះវាមានជាតិ ប្រូតេអ៊ីនខ្ពស់ ធ្វើឱ្យសត្វមាន់ ទាធំធាត់បានល្អ។ មិនត្រឹមតែជាប្រភេទសត្វងាយ​ស្រួលចិញ្ចឹម និងចំណាយដើមទុនតិចប៉ុណ្ណោះទេ ប៉ុន្តែវាមានតម្លៃលើទីផ្សារចាប់ពី ៤០០០ រៀលក្នុងមួយគីឡូក្រាមផងដែរ៕លើសពីនេះទៅទៀតនោះ ជន្លេនមានសា:សំខាន់ណាស់ សម្រាប់ដី ដំណាំ របស់ប្រជាកសិករ ដោយវាបានជួយក្នុងការ ៖

1) បង្កើនជាតិជីក្នុងដី៖ ជន្លេនបំបែកសារធាតុសរីរាង្គ និងបញ្ចេញសារធាតុចិញ្ចឹមដូចជា N, P, K ដែលរុក្ខជាតិអាចស្រូបយកបាន។

2) បង្កើនជីវិតក្នុងដី ៖ អាចម៍ជន្លេន មានមីក្រូសរីរាង្គមានប្រយោជន៍ ដែលជួយឱ្យដីមានសុខភាពល្អ។

3) ជួយបន្សុទ្ធដី ៖ សត្វជន្លេនជួយបំផុសដីបង្កើតរន្ធក្នុងដីដែលធ្វើឱ្យប្រសើរឡើងនូវការបន្សុទ្ធដី ការចម្រោះទឹក និងជួយឱ្យឫសដំណាំលូតលាស់ល្អ។

4) បង្កើតវដ្តនៃអាហារូបត្ថម្ភ ៖ សត្វជន្លេនជួយបំបែកសារធាតុខនិក បង្កើតវដ្តនៃសារជាតិចិញ្ចឹម ហើយនាំសារជាតិចិញ្ចឹមផ្តល់ទៅដល់ដំណាំ។

5) បង្កើតរចនាសម្ព័ន្ធដី ៖ សត្វជន្លេនជួយធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធដី បង្កើនសមត្ថភាពរក្សាទឹក និងជី។

7) ជីវៈចម្រុះ៖ សត្វជន្លេនរួមចំណែកដល់ជីវៈចម្រុះដោយការគាំទ្រទៅដល់បណ្តាញអាហារដែលមានភាពស្មុគស្មាញ។

8) វិស័យកសិកម្ម៖ សត្វជន្លេនត្រូវបានគេប្រើប្រាស់សម្រាប់ផលិតជីកំប៉ុស ដែលសម្បូរដោយសារជាតិចិញ្ចឹមសម្រាប់យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម។ 

9) សូចនាករអេកូឡូស៊ី ៖ សត្វជន្លេនត្រូវបានគេប្រើប្រាស់ជាសូចនាករនៃសុខភាពដី និងគុណភាពប្រព័ន្ធអេកូឡូស៊ី។

10) ការចម្រោះដី៖ សត្វជន្លេនរួមវិភាគទានដល់ការចម្រោះដីដោយការកាយរន្ធក្នុងដី ធ្វើឱ្យដីងាយជ្រាបទឹក និងងាយបន្សុទ្ធខ្យល់។

តើយើងត្រូវធ្វើដូចម្ដេចដើម្បីអាចរក្សាទុកទន្លេនបានច្រើនក្នុងដី??

វិធានការធ្វើឱ្យដីមានជន្លេនច្រើន

  • ការបន្ថែមសារធាតុសរីរាង្គ (ដូចជា ជីកំប៉ុស្ត ជីសរីរាង្គ ភ្ជួរលុបជញ្រ្ជាំង ដំណាំគ្របដី។ល។)
  • ការមិនបាញ់ថ្នាំស្មៅ
  •  ការគ្រប់គ្រងឲ្យដីមានខ្យល់ចេញចូលដោយមិនឲ្យដីចម្ការជាំទឹកពេក និងដីស្រែមិនមានទឹកដក់ច្រើនជាប់ជាប្រចាំ។

ឯកសារយោង

1. Facbook Page : ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ

2. Teacher Michael Gold

3. https://sbm.news/

4. https://cambodiatoday.news/detail-news/category/nationalnews

Writer