


ចិនបានរកឃើញសារធាតុគីមីក្នុងធុរេនពីប្រទេសថៃនិងវៀតណាម រដ្ឋាភិបាលកម្ពុជាណែនាំអោក្រសួងជំនាញយកចិត្តទុកដាក់និងពន្លឿនកសិករដាំធុរេនស្រុកយើងចៀសវាងមានការប៉ះពាល់

វិធានការចម្រុះគ្រប់គ្រងកត្ដាចង្រៃ IPM

ទុរេនជាដំណាំសេដ្ឋកិច្ចដែលត្រូវការការថែទាំពិសេស។ ប្រសិនបើខ្វះសារធាតុចិញ្ចឹមសំខាន់ៗ រុក្ខជាតិនឹងក្រិន បង្កើតផលបានតិចតួច ហើយគុណភាពនៃផលនឹងថយចុះ។ ដូច្នេះហេតុអ្វីបានជាការផ្តល់អាហាររូបត្ថម្ភពេញលេញមានសារៈសំខាន់ដូច្នេះ? ដូចនេះ តោះ! មកដឹងពីសារធាតុសំខាន់ៗ ដែលធុរេនមិនអាចខ្វះបាន
ក. សារធាតុដែលជួយអោយដើមរឹងមាំ
ទុរេនត្រូវការជាចម្បងនូវ អាសូត(N) ផូស្វ័រ (P) និងប៉ូតាស្យូម (K) ។
ប្រសិនបើធាតុទាំងនេះខ្វះខាត ទុរេនអាចលូតលាស់យឺត ចេញផ្កាតិចតួច និងបង្កើតផលមិនល្អ។
ប្រសិនបើមានកង្វះសារធាតុចិញ្ចឹមបន្ទាប់បន្សំ ផ្លែឈើប្រហែលជាមិនល្អឥតខ្ចោះ មានក្លិនស្អុយ ឬរសជាតិមិនល្អ។
គ. សារធាតុចិញ្ចឹមដែលជួយពង្រឹងភាពស៊ាំ
សារធាតុចិញ្ចឹមដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំមាន ប័រ (B), ស័ង្កសី (Zn), ជាតិដែក (Fe) ដើរតួនាទីយ៉ាងសំខាន់ដោយ
ប្រសិនបើធាតុទាំងនេះខ្វះខាត ប្រហែលជាមានបញ្ហាផ្កាមិនរីក ឬស្លឹកលឿង និងធ្វើអោយរក្ខជាតិសុខភាពមិនល្អ។
ឃ. ពេលវេលាដែលសមស្របត្រូវដាក់ជី ដើម្បីធុរេនទទួលបានគុណភាពខ្ពស់
សម្គាល់ ៖ ដើម្បីឱ្យទុរេនផ្តល់ទិន្នផលល្អ លុះត្រាតែធុរេននោះទទួលបាននូវសារធាតុចិញ្ចឹមពេញលេញក្នុងបរិមាណត្រឹមត្រូវ។បើខ្វះសារធាតុចិញ្ចឹម វាក៏អាចប៉ះពាល់ដល់ការលូតលាស់ និងគុណភាពនៃផលិតផលដោយផ្ទាល់ផងដែរ។
ប្រភព: ដកស្រង់ចេញពី កសិកម្មទំនើប