ការធ្វើពិពិធកម្មប្រព័ន្ធដំណាំត្រូវបានអនុវត្តន៍រួចហើយដោយអ្នកផលិតកម្មកសិកម្ម ដើម្បីជម្នះបញ្ហាប្រឈមនៃផលិតដំណាំ ដូចជាតម្លៃដីខ្ពស់ ការកើនឡើងនៃថ្លៃដើម កត្តាអាកាសធាតុបម្រែបម្រួល ការកើនឡើងតម្រូវការផលិតផលថ្មីៗជាដើម។
តើពិពិធកម្មដំណាំជាអ្វី?
ការធ្វើពិពិធកម្មដំណាំពាក់ព័ន្ធនឹងការដាំដុះដំណាំនោក្នុងតំបន់តែមួយ ដំណាំបង្វិល ដើម្បីបង្កើនភាពធន់នឹងកសិកម្ម។ កសិកម្មអាចកែលម្អសុខភាពដី កាត់បន្ថយហានិភ័យពីសត្វល្អិត ជំងឺ និង រក្សាស្ថេភាពទិន្នផលដោយការណែនាំប្រភេទដំណាំនិងពូជផ្សេងៗគ្នា ។វិធីសាស្រ្ដនេះលើកកម្ពស់ជីវចម្រុះ កាត់បន្ថយហានិភ័យទីផ្សារ អាកាសធាតុ និងជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្ដភាព។ការធ្វើពិពិធកម្មដំណាំគឺជាយុទ្ធសាស្រ្ដដ៏សំខាន់មួយសម្រាប់ការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរលក្ខខណ្ឌបរិស្ថាននិងសេដ្ឋកិច្ច។
យុទ្ធសាស្រ្ដសម្រាប់ការអនុវត្ត
ការអនុវត្តការធ្វើពិពិធកម្មដំណាំរួមមានយុទ្ធសាស្រ្ដផ្សេងៗគ្នាដែលអាចជួយបង្កើតផលិតភាពកសិកម្មដូចខាងក្រោម:
- ការធ្វើផែនការ ៖ បង្កើតផែនការនិងវាយតម្លៃប្រភេទដី លក្ខខណ្ឌអាកាសធាតុ តម្រូវការទីផ្សារ ការវិភាគដំណាំ យុទ្ធសាស្រ្ដដំណាំដៃគូ ការប្រែប្រួលតាមរដូវ និងការរួមផ្សំដំណាំដែលមានសក្ដានុពលដើម្បីទទួលបានលទ្ធផលល្អបំផុត។
- ការជ្រើសរើសដំណាំសមស្រប ៖ ជ្រើសដំណាំដោយពឹងផ្អែកលើជីជាតិដី ការប្រែប្រួលអាកាសធាតុដំណាំដែលមានតម្លៃខ្ពស់ ដើម្បីធានានូវលទ្ធភាពសេដ្ឋកិច្ចនិងការកាត់បន្ថយហានិភ័យ។
- ការគ្រប់គ្រងដី និងទឹក ៖ បង្កើនជីជាតិដីដោយប្រើប្រាស់យុទ្ធសាស្រ្ដអភិរក្សដី ដូចជា ការប្រើប្រាស់ទឹកសន្សំសំចៃដោយប្រើ sprinkler or drip irrigation ។
- ការគ្រប់គ្រងសត្វល្អិត និងជំងឺ ៖ ប្រើប្រាស់ការអនុវត្តសត្វល្អិតចម្រុះ (IPM)ដូចជា ពូជធន់ ក្សេត្រសាស្រ្ដ មេកានិច រូបសាស្រ្ដ ជីវសាស្រ្ដ និងគីមីជាដើម។តាមដានចំនួនសត្វល្អិតជាប្រចាំ និង អនុវត្តការព្យាបាលតាមគោលដៅជាចាំបាច់។
- ការប្រមូលផលនិងទីផ្សារ ៖ បង្កើតការវិភាគប្រមូលផលដែលសមស្របតាមការកំណត់របស់ដំណាំ និងតម្រូវទីផ្សារ ។ អនុវត្តបច្ចេកទេសប្រមូលផលប្រកបដោយប្រសិទ្ធភាពដើម្បីការខាតបង់។ បង្កើតផែនការទីផ្សារតាមវេទិកាអនឡាញ ភាពជាដៃគូសហការណ៍ និងទីផ្សារក្នុងស្រុក។
គុណសម្បត្តិនៃពិពិធកម្មដំណាំ
- បង្កើប្រាក់ចំណូលលើកសិដ្ឋានខា្នតតូច
- ជួយទប់ទល់នឹងការប្រែប្រួលតម្លៃទំនិញ
- ផ្ដល់នូវភាពធន់ទៅនឹងលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្ពស់
- ផ្ដល់អាហារចម្រុះ និងសុខភាពកាន់តែច្រើនទាំងមនុស្សនិងសត្វ
- កាត់បន្ថយបញ្ហាសត្វល្អិត ជំងឺ ស្មៅ
- បង្កើនចំនួនភ្នាក់ងារមានប្រយោជន៍
- ធ្វើអោយគុណភាពដីល្អប្រសើរឡើង
- បង្កើនឱកាសការងារ
- បង្កើនទិន្នផលនិងគុណភាពផលិតផល
គុណវិបត្តិនៃពិពិធកម្មដំណាំ
- តម្រូវការទីផ្សារអាចត្រូវបានកំណត់ដោយកត្តាជាច្រើនដូចជា គោលនយោបាយរបស់រដ្ឋាភិបាល ការឧបត្ថម្ភធនជាដើម
- កង្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្ទុកនិងការដឹកជញ្ជូន
- ការផ្គត់ផ្គង់ធាតុចូលច្រើន
- កង្វះចំណេះដឹងបច្ចេកទេសនិង ឯកសារយោងទាក់ទងនឹងការអនុវត្តផលិតកម្ម
- មានភាពស្មុកស្មាញ
- បទប្បញ្ញត្តិសាធារណៈ
ឯកសារយោង