ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការប្រេីប្រាស់ជីលេីដំណាំត្រសក់

ដំណាំត្រសក់ គឺជារុក្ខជាតិវល្លិដែលស្ថិតក្នុងគ្រួសារ ឃ្យូឃ្យូរប៊ីតាសៀ (Cucurbitaceae) ដែលត្រូវបានគេប្រើជាបន្លែធ្វើម្ហូប។ ដំណាំនេះត្រូវការ pHដីចន្លោះ ពី 6 ទៅ 6.8 ហើយវាក៏មានភាពធន់នឹងដីអាសុីត (ចុះដល់ pH 5.5)ផងដែរ។

ទាក់ទងទៅនឹងដំណាំត្រសក់ពួកយើងធ្លាប់បានសរសេរផុសទាំងក្នុងផេក និងវែបសាយ ‘’នាទីកសិកម្ម’’ ខ្លះៗមកហើយទៅលើបច្ចេកទេស ដូចជាការរៀបចំដីលើករង ធ្វើចំណារ(ទ្រើង)ជាដើម ដែលបងប្អូនអាចចូលទៅមើលបាន។

ដូច្នេះ នៅក្នុងអត្ថបទនេះយើងនឹងលើកយកមកលម្អិតបន្ថែមតែទៅលើការប្រើប្រាស់ជីប៉ុណ្ណោះមកបង្ហាញពីកម្រិតណែនាំជីសម្រាប់ដំណាំត្រសក់ ។ 

កម្រិតណែនាំជី NPK

ការប្រើប្រាស់បរិមាណជីអោយបានត្រឹមត្រូវទៅតាមប្រភេទដំណាំនីមួយៗជារឿងសំខាន់ ព្រោះ រាល់ដំណាំនីមួយៗកម្រិតណែនាំជី គឺខុសៗគ្នា ដែលយើងគួរតែយកចិត្តទុកដាក់ ដើម្បីអោយដំណាំលូតលាស់បានល្អទទួលបានទិន្នផលខ្ពស់ និងដើម្បីជៀសវាងការលើសឬខ្វះជី ដែលអាចបណ្ដាលអោយខូចដីសម្រាប់ប្រើលើកក្រោយ ។

កម្រិតណែនាំ១ហិចតាគឺអាសូត(N) **140kg; ផូស្វ័រ(P2O5) 170kg និងប៉ូតាស្យូម(K2O) 230kg។ កម្រិតនែនាំនេះត្រូវយកទៅគណនារកអ៊ុយរ៉េ ដេអាប៉េ និងកាលីសិន ទើបអាចប្រើបាន ហើយយើងនឹងធ្វើការគណនាជាស្រេចអោយបងប្អូនយកទៅប្រើគឺ:** 

  • អ៊ុយរ៉េ(Urea) = 159.74 kg/ha
  • ដេអាប៉េ(DAP) = 369.57 kg/ha
  • កាលី(KCL) = 383.33 kg/ha

  • អ៊ុយរ៉េ(Urea) = 16 g/ m²
  • ដេអាប៉េ(DAP)= 37 g/ m²
  • កាលី(KCL)= 38 g/ m²

របៀបដាក់ជី

បរិមាណ ដេអាប៉េ(DAP) និងកាលី(KCL)ដាក់ទ្រាប់បាតភ្ជួរកប់មុនដាំ ឬ ពេលដាំ ។ ចំណែកឯ អ៊ុយរ៉េ(Urea) ដាក់បំប៉ននៅពេលដែលរុក្ខាជាតិចាប់ផ្ដើមតោងវៀរបោះទង។

ចំណាំ : កម្រិតណែនាំអាចត្រូវបានកែប្រែពេលដែលធ្វើការតេស្ដដីរកNPK… ឬបើបន្ថែមបរិមាណលាមកសត្វ/កំប៉ុស្តិ៍ច្រើន បរិមានជីត្រូវបានបន្ថយ ។

ឯកសារយោង

Writer