ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

គ្រាប់ស្វាយចន្ទីជាដំណាំសំខាន់និងនាំចេញទៅក្រៅប្រទេសច្រើនជាងគេមួយក្នុងចំណោមដំណាំដទៃទៀត

កសិកម្មនៅតែជាវិស័យដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចកម្ពុជា ទាក់ទងនឹងចំណែកនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយក៏បានផ្តល់ការងារជាច្រើនដល់ប្រជាកសិករក្នុងស្រុក។ 

ប្រទេសកម្ពុជាមានដាំដំណាំហូបផ្លែជាច្រើនប្រភេទនៅក្នុងនោះមានដំណាំមួយចំនួនដែលមានអ្នកដាំជាច្រើននិងសំខាន់នៅក្នុងប្រទេសដូចជាស្រូវ ស្វាយ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូងនិងម្រេចជាដើម មិនតែប៉ុណ្ណោះដំណាំទាំងអស់នេះគឺមានការនាំចេញទៅក្រៅប្រទេសច្រើនមែនទែនក្នុង10ខែដំបូងនៅក្នុងឆ្នាំ2022 ប្រទេសកម្ពុជានាំចេញរហូតដល់ 7.62លានតោនដែលទទួលបានប្រាក់ចំណូលរហូតដល់ 3.07 billion ដែលជាទិន្នន័យចេញដោយក្រសួងកសិកម្ម។ 

សម្រាប់ប្រទេសដែលជាទីផ្សារដ៏ធំបំផុតសម្រាប់គ្រាប់ស្វាយចន្ទីរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ2022 គឺប្រទេសវៀតណាមដែលស្មើនឹង ៩៨ ភាគរយនៃការនាំចេញសរុប។ ការបង្កើនលទ្ធភាពនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ គឺស្របតាមសេចក្តីព្រាងគោលនយោបាយជាតិស្តីពីគ្រាប់ស្វាយចន្ទី ដើម្បីបង្កើនការដាំដុះ និងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ។

ដោយសារស្វាយចន្ទីនៅប្រទេសកម្ពុជាមានតម្លៃខ្ពស់គេចែកលក្ខណៈនៃទំហំចំការស្វាយចន្ទីជាបួនប្រភេទ

  • ជនជាតិដែលអនុវត្តន៌កសិកម្មពនេចចរនៅតំបន់ខ្ពង់រាប ដោយដាំស្វាយចន្ទីជាប្រព័ន្ធដំណាំឆ្លាស់(កសិ-រុក្ខកម្ម) ប្រជាជនទាំងនេះមិនចំណាយទុនលើផលិតកម្មទេ ដោយដីមានគុណភាពល្អ(ដីបាសាល់) ចំពោះកត្តាចង្រៃដែលសំខាន់ ក៏មិនសូវមានគ្រោះថ្នាក់ ហើយក៏គ្មានវិធានការការពារដែរ។
  • ប្រជាជនធម្មតាដែលមានចំការស្វាយចន្ទីលក្ខណៈខ្នាតតូច 1-5ហិកតា(ភាគច្រើន 3ហិកតា) ដោយអនុវត្តន៌ជាលក្ខណៈដំណាំចម្រុះ ឈើហូបផ្លែ និងឈើហូបម្លប់។
  • ពាណិជ្ជករមានទំហំផ្ទៃដី 5-40ហិកតា (ភាគច្រើន15ហិកតា) អនុវត្តន៌នៅក្នុងកសិដ្ឋានឬចំការដោយប្រើគ្រឿងយន្ត ហើយមានការប្រើប្រាស់ថ្នាំពុលគីមីច្រើនក្នុងការការពារនិងកំចាត់កត្តាចង្រៃ។កសិករប្រភេទនេះគេដឹងតំលៃពិតប្រាកដនៅតាមទីផ្សារនិងគេអាចរៀបចំជាសហគមន៌ផងដែរ។
  • ប្រភេទទី4នេះគឺមានទំហំផ្ទៃដីធំជាងធម្មតាប្រហែល100ហិកតា ប៉ុន្តែមាននៅតំបន់ស្គន់ ខេត្តកំពង់ចាមមានរហូតដល់2000ហិកតា តែមានម្ចាស់ប្រហែលជា10នាក់ ដែលមានដាំរួមគ្នាដោយមានការបែងចែកជាឡូត៌ៗដាច់ពីគ្នា។ប៉ុន្តែនេះជាដីសម្បទានរបស់រដ្ឋដែលមានការចុះកិច្ចសន្យាជាមួយរដ្ឋ (ការគ្រប់គ្រងមានដែនកំណត់)។

បន្ថែមពីលើនេះទៅទៀតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាពេលអនាគតសម្តេចចង់ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសអធិរាជស្វាយចន្ទី ដែលជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ គេសង្ឃឹមនិងជឿជាក់ថាអាចនឹងសម្រេចនូវគោលបំណងនេះឆាប់ៗនាពេលខាងមុខ ដោយថ្មីៗនេះរាជរដ្ឋាភិបាលទើបតែដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី 2022-2027 ដែលជាផែនទីបង្ហាញចង្អុលផ្លូវដែលបានផ្តោតទៅលើគោលដៅយុទ្ធសាស្ត្រធំៗ3 គឺយុទ្ធសាស្ត្រនៃការផលិត កែច្នៃ និងយុទ្ធសាស្ត្រនៃការនាំចេញប្រកបដោយនិរន្តភាព ភាពប្រកួតប្រជែងនិងឈានមុខគេលើទីផ្សារ។

ឯកសារយោង: khmertimeskhfreshnewsasiakhmertimekh

Writer