កាលពីអត្ថបទភាគទី1 ពួកយើងបានរៀបរាប់អំពីវិធីដាំ ការប្រើប្រាស់ដីនិងការថែទាំ សម្រាប់អត្ថបទនេះវិញពួកយើងនឹងបង្ហាញបន្ថែមអំពីការប្រើប្រាស់ជី ស្រោចទឹក តាក់តែងមែកនិងការប្រមូលផល។
1. ការប្រើប្រាស់ជី
- ដាក់ជីលាមកសត្វទ្រាប់បាត ចំនួន15ទៅ20 គីឡូក្រាមនិងដាក់បន្ថែមមេតំបែរជីវសាស្រ្តប៉ូតាស្យូម 0,5 គីឡូក្រាម និងរោយកំបោរពី 0,3គីឡូក្រាមទៅ 0.5គីឡូក្រាម រណ្តៅ។
2. ការស្រោចទឹកនិងផ្អាប់គល់
- ដើមស្វាយត្រូវការទឹកក្នុងបរិមាណសមល្មម។គេអាចស្រោចទឹកយ៉ាងតិចមួយដង/មួយសប្តាហ៌នៅពេលកូនស្វាយអាយុតិចជាង2ឆ្នាំជាពិសេសនៅរដូវប្រាំងដោយមិនបាច់ស្រោចទឹកអោយជោគជាំនោះទេ។
3. ការតាក់តែងមែក
- ក្រោយពេលដាំរយៈពេលចាប់ពី1-3ឆ្នាំត្រូវធ្វើការតាក់តែងមែកជាប្រចាំ
- កាត់មែកដែលមិនល្អចេញ (មែកដុះទេរខ្លាំង មែកលូតលាស់មិនល្អ មែកគងលើគ្នា)
- ក្រោយពេលកាត់មែកចេញពីគ្នាហើយត្រូវយកកំបោរលាបស្នាមកាត់ដើម្បីការពារមេរោគឆ្លង
- ក្រោយពេលតាក់តែងមែកហើយត្រូវធ្វើស្មៅឱ្យបានស្អាតល្អនិងគម្បីដាក់ជីភ្លាមៗ(ជី 15-15-15 ក្នុងកម្រិត2-3 គីឡូក្រាម/ដើម) និងយករុក្ខជាតិផ្អាប់នឹងគល់ស្វាយ។
4. ការប្រមូលផល
- ស្វាយអាចចាប់ផ្តើមឱ្យផលលើកដំបូងពីអាយុ 3-4ឆ្នាំឡើងទៅបន្ទាប់ពីដាំនិងអាចបន្តផ្តល់ផលរហូតដល់ទៅ 20-25ឆ្នាំ
- ស្វាយជាទូទៅអាចប្រមូលផលតាមពូជស្វាយពីចន្លោះ 110ទៅ120ថ្ងៃ គិតពីពេលចេញផ្កា។
- ទិន្នផលចាប់ផ្តើមដំបូងពី 20-30គីឡូក្រាម/ដើម(ដើមស្វាយអាយុចាប់ពី4ឆ្នាំឡើងទៅ) ដោយសារគេត្រូវកាត់ជម្រុះក្តឹបចោលខ្លះដើម្បីកុំឱ្យបាក់មែក។
- ឆ្នាំបន្តបន្ទាប់បានកើនចាប់ពី 50គីឡូក្រាម/ដើម ដល់ 120គីឡូក្រាម/ដើម ក្នុងករណីថែទាំដើមបានដិតដល់។
ឯកសារយោង