ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ប្រយ័ត្នប្រយែង!កុំដាក់ជីច្រើនជ្រុលអាចនឹងធ្វើឱ្យខូចដំណាំបានណា

ការដាក់ជីឱ្យបានត្រឹមត្រូវគឺពិតជាមានសារៈសំខាន់ណាស់ពីព្រោះវាគឺជះឥទ្ធិពលដល់ដំណើរការលូតលាស់របស់ដំណាំឬក៏ធ្ងន់ធ្ងរគឺអាចឱ្យខូចដំណាំដែលយើងកំពុងដាំនោះតែម្តង។ 

មិនត្រឹមតែអាចអោយដំណាំដែលយើងដាំមានសុខភាពមិនល្អដោយសារសារធាតុចិញ្ចឹមលើសប៉ុណ្ណឹងទេវាថែមទាំងផ្តល់ផលអវិជ្ជមានដល់ដីកាត់បន្ថយទិន្នផលដំណាំនិងបង្ករឱ្យមានការបំពុលបរិស្ថានផងដែរ។

ទាំងនេះគឺជាសញ្ញាទាំង៦ដែលបង្ហាញថាទាំងអស់គ្នា
ដាក់ជីច្រើនជ្រុលឬដាក់ជីមិនត្រឹមត្រូវហើយ

  1. ឡើងលឿងនិងស្វិតស្រពោនផ្នែកខាងក្រោមនៃស្លឹក
  2. គែមស្លឹកឡើងពណ៌ត្នោត
  3. ឬសមានពណ៌ត្នោតក្រម៉ៅឬរលួយ
  4. លូតលាស់យឺត
  5. ជ្រុះស្លឹក
  6. អណ្តែតកាកសំណល់ជីនៅលើផ្ទៃដី

ទោះជាយ៉ាងណាក៏ដោយសញ្ញានៃការដាក់ជីលើសគឺងាយនឹងបង្ហាញចេញណាស់ដែរ ដូច្នេះវាក៏ធ្វើឱ្យអ្នកឆាប់ចាប់អារម្មណ៌ដឹងដែរដោយសារវានឹងបង្ហាញថាអ្នកគឺដាក់ជីហួសកំណត់ហើយ ព្យាយាមអាននិងធ្វើតាមការណែនាំដែលគេបានភ្ជាប់មក។

វិធីជួយសង្គ្រោះដំណាំដែលដាក់ជីលើសកំណត់


ប្រសិនបើដំណាំទាំងអស់គ្នាខូចខាតដោយសារការដាក់ជីច្រើនជ្រុលអាចសាកធ្វើការលាងជម្រះជីនោះពីក្នុងផើងដោយការបង្ហូរទឹកឱ្យច្រើនលើដីនោះ យកជីចេញពីតំបន់ឬសឬផ្នែកខាងក្រោមនៃផើង ហើយបើមានកាកសំណល់ឬសំបកជីអណ្តែតលើផ្ទៃដីត្រូវយកវាចេញដោយប្រុងប្រយ័ត្ន។ កុំយកវា 1/4 ចេញពីដី ហើយយកស្លឹកដែលរលួយចេញ។ឈប់ដាក់ជីបន្ថែមហើយគិតឡើងវិញនូវបរិមាណដែលគួរប្រើបន្ត។

ឯកសារយោង: jainsusa

Writer