ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ពូជស្រូវក្រអូបថ្មីចំបុីស70”ចំណាយពេលដាំដុះខ្លីមានវត្តមានហើយក្រោយពិសោធន៌អស់ពេល9ឆ្នាំ

កាលពីថ្មីៗនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញសេចក្តីព័ត៌មានរួមជូនដល់ប្រជាពលរដ្ឋកម្ពុជាអំពីការមានវត្តមានជាផ្លូវការនៃពូជស្រូវក្រអូបថ្មីដែលគេអោយឈ្មោះថា “ចំបុីស70” ដែលឆ្លងកាត់ការពិសោធន៌អស់រយៈពេល9ឆ្នាំ។

ពូជស្រូវនេះគឺជាលទ្ធផលនៃកិច្ចសហប្រត្តិបត្តការជិតមួយទស្សវត្តន៌រវាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលី។

ពូជស្រូវចំបុីស70 នេះគឺបង្កាត់ចេញពីពូជស្រូវផ្ការំដួលដែលជាពូជស្រូវដែលជាប់ពានរង្វាន់ពិភពលោករបស់កម្ពុជាជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024។ពូជស្រូវនេះបានឆ្លងកាត់ពិសោធន៌លើស្រែកសិករចំនួន80កន្លែងទាំងក្នុងរដូវប្រាំងនិងរដូវវស្សា។

ពូជស្រូវចំបុីស70 នេះប្រើប្រាស់រយៈពេលតែបីខែប៉ុណ្ណោះសម្រាប់ការដាំដុះ មិនត្រឹមតែប៉ុណ្ណោះស្រូវនេះគឺមានលក្ខណៈពិសេសត្រង់ពូជស្រូវនេះគឺមិនប្រកាន់រដូវ ធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជស្រូវនេះ2ទៅ3ដងក្នុងមួយឆ្នាំដែលនាំឱ្យមានកំណើនផលិតកម្មនិងបរិមាណផល។ ទន្ទឹមនឹងនេះផងដែរពូជស្រូវប្រភេទនេះគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយដើមទុនសម្រាប់ការដាំដុះ ចំណាយលើការទុកដាក់ស្រូវនិងការបាត់បង់ពេលប្រមូលផល។

ពូជស្រូវប្រភេទថ្មីនេះគឺផ្តល់ផលវិជ្ជមានឱ្យយើងច្រើនមែនទែន បងប្អូនប្រជាកសិករអាចយកទៅពិចារណាបាន។

Writer