ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

មកយល់ដឹងបន្ថែមអំពីស្រូវអង្ករ japonica

យោងទៅតាមក្រសួងកសិកម្ម ការធ្វើតេស្តលើពូជស្រូវ Japonica និងការសម្របខ្លួនរបស់វាទៅនឹងដីកម្ពុជាត្រូវបានធ្វើឡើងនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2017 មកម្លេះ។ បន្ទាប់ពីក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែមករាឆ្នាំ 2017 ជាមួយមន្ទីរពិសោធន៍ចិនចំនួនពីរគឺមជ្ឈមណ្ឌលស្រាវជ្រាវស្រូវកូនកាត់ Hunan និង Jiangsu Long An ដើម្បីសិក្សាអំពីគ្រាប់ពូជស្រូវនិងគ្រាប់ធញ្ញជាតិរួមគ្នា។ ក្រោយមកក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលបានប្រកាសជាផ្លូវការថាប្រភេទពូជស្រូវអង្ករJaponicaនេះអាចយកទៅធ្វើកសិកម្មបានបន្ទាប់ពីបានធ្វើការសាកល្បងយ៉ាងហ្មត់ចត់ហើយ ។

ភាពខុសប្លែកគ្នាដែលយើងបានសង្កេតឃើញក្នុងការដាំពូជស្រូវនេះគឺ ជាដំបូងយើងត្រូវដាំវាដោយឡែកក្នុងថាសតូចល្មមសិនរួចហើយបានយើងអាចប្តូរវាទៅស្រែវិញក្រោយវាមានការលូតលាស់ធំបន្តិច (ជាធម្មតាកសិករខ្មែរដាំគ្រាប់ពូជដោយផ្ទាល់នៅក្នុងវាលស្រែរបស់ពួកគេ) ។ ភាពខុសប្លែកម្យ៉ាងទៀតនោះគឺ គ្រាប់អង្កររបស់Japonica វាមានសភាពរឹងនៅខាងផ្ទៃ ភាពរឹងទាំងនេះបណ្តាលមកពីប្រូតេអុីន និងអាមីឡូស ហើយនៅក្នុងអង្ករ Japonica មានសារជាតិកាអាមីឡូសនិងប្រូតេអុីនត្រូវបានគេជឿថាវាជាកត្តាដែលធ្វើឱ្យអង្ករនេះមានរសជាតិល្មួតឆ្ងាញ់។ លើសពីនេះទៅទៀតអង្ករ Japonica នេះមានការខុសគ្នាពីគ្រាប់ពូជស្រូវផ្សេងៗនៅកម្ពុជាយើងដោយសារក្នុងផ្ទៃដីមួយហិកតាដែលដាំពូជស្រូវអង្ករ Japonica អាចផលិតនិងទទួលទិន្នផលស្រូវរហូតបានដល់ចំនួន ៦,៥ តោន។ ជាមធ្យមក្នុងមួយហិកតានៅកម្ពុជាទទួលបានទិន្នផលស្រូវចំនួនតែ ៣,៥តោនប៉ុណ្ណោះ ។

អង្ករ Japonica នឹងត្រូវដាំលើផ្ទៃដី 200,000 ហិកតានៅទូទាំងប្រទេសកម្ពុជា ហើយនឹងត្រូវនាំចេញជាចម្បងទៅកាន់ប្រទេសចិន ដែលនៅទីនោះអង្ករ Japonica មានភាពល្បីល្បាញខ្លាំង និងមានតម្រូវការខ្ពស់។ មេចុងភៅជប៉ុន និងកូរ៉េល្បីៗជាច្រើនដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជាចូលចិត្តធ្វើម្ហូបជាមួយគ្រាប់ពូជអង្ករ Japonica នេះ ដូច្នេះហើយតម្រូវការគឺខ្ពស់ណាស់ដែលធ្វើឱ្យអង្ករ japonica ទទួលបានតម្លៃខ្ពស់ជាងអង្ករប្រភេទផ្សេងទៀតដែលដាំដុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការនាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារអង្ករដ៏ធំបំផុតរបស់កម្ពុជា។ ថ្មីៗ លោក ឌិត ទីណាបានស្នើសុំនិងជម្រុញកិច្ចសហប្រតិបត្តិការតាមរយៈទីភ្នាក់ងារសាជីវកម្មអន្តរជាតិជប៉ុន (JICA) ដើម្បីយកគ្រាប់ពូជអង្ករជប៉ុន Japonica មកដាំដុះនៅកម្ពុជាសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ។

ឯកសារយោង:

https://www.khmertimeskh.com/608226/ministry-encourages-planting-of-japonica-rice

https://www.scielo.cl

Writer