ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

អត្ថប្រយោជន៌និងការដាំផ្លែប័រ

តើអ្នកទាំងអស់គ្នាចូលចិត្តបរិភោគផ្លែប័រដែរឬទេ? ចំណែកadminវិញគឺថាចូលចិត្តខ្លាំងមិនអាចខ្វះបានទេព្រោះវាមានរសជាតិល្មួតឈ្ងុយឆ្ញាញ់ហើយវាថែមទាំងផ្តល់អត្ថប្រយោជន៌ជាច្រើនដល់សុខភាពយើងម្យ៉ាងទៀតយើងក៏អាចយកវាទៅបំលែងទៅជាល្បាយឬប្រេងសម្រាប់ប្រើលើផ្ទៃមុខនិងខ្លួន។ ថ្ងៃនេះ admin នឹងមកពន្យល់អំពីរបៀបដាំដុះផ្លែប័រក៏ដូចជាចំណេះដឹងទូទៅខ្លះៗអំពីផ្លែប័រ។ ផ្លែប័រមានអត្ថប្រយោជន៌ជាច្រើនដែលយើងអាចទទួលបានពីវានោះមានដូចជា៖

  1. ជួួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អដែលមានផលប៉ះពាល់ដល់សុខភាពយើង
  2. ជួួយកាត់បន្ថយជាតិខ្លាញ់មិនល្អ
  3. មានសារជាតិវីតាមីនជាច្រើនដូចជា៖ វីតាមីន A, B, C ដែលមានមុខងារក្នុងការបណ្តេញជាតិពុលពីក្នុងខ្លួន, ជួយទប់ស្កាត់ជំងឺស្រពន់, និងទប់ស្កាត់ជំងឺផ្តាសាយ
  4. ល្អសម្រាប់ស្បែកមុខ, ខ្លួន, សក់និងក្រចកដោយសារវាសម្បូរទៅដោយសារជាតិចិញ្ចឹម។

នៅកម្ពុជាយើងឃើញថាការដាំដុះផ្លែប័រនេះច្រើនមាននៅខាងខេត្តរតនគិរីនិងមណ្ឌលគិរី។ ដីនៅខាងនោះគឺមានជីវជាតិល្អនិងអាកាសធាតុអំណោយផលក្នុងការដាំដុះនាៗ។ ផ្លែប័រមានច្រើនពូជហើយរសជាតិរបស់វាក៏តាមពូជដែរ។ ពូជផ្លែប័រមានដូចជា៖ Bacon, Fuerte, Gwen, Hass, Pinkerton, Reed, Stewart, Zutano, 034។

វិធីដាំដុះនិងថែទាំផ្លែប័រងាយៗ៖

វិធីដាំដុះមានច្រើនវិធីជាច្រើនដូចជា៖ ការបណ្តុះគ្រាប់ ការបំបៅមែក ឬការផ្សាំដោយតមែក។ ប៉ុន្តែនៅកម្ពុជាយើងគេច្រើននិយមការដាំដុះដោយតមែកព្រោះវាទទួលបានទិន្នផលច្រើននិងលឿន។

  • ជំហានដំបូងគឺគេត្រូវជីកដីធ្វើរណ្តៅទំហំប្រមាណ ០.៥ម x ០.៥ម x ០.៥ម ដើម្បីដាក់កូនដើមប័រសម្រាប់ដាំ
  • រួចយើងត្រូវដាក់ជីចំនួនប្រមាណ ១៥ ទៅ ២០ គីឡូក្រាមសិនមុនដាក់កូនប័រចូលហើយកប់វា
  • ត្រូវស្រោចទឹកវាជាប្រចាំរហូតវាមានអាយុកាលដល់ ៣ ឆ្នាំ
  • បន្ទាប់យើងត្រូវមើលថែវាឱ្យបានដិតដល់ជារៀងរាល់ថ្ងៃដោយការកាយស្មៅ កាត់តមែក
  • ត្រូវដាក់ជីឱ្យវាក្នុងមួយឆ្នាំ ២ ទៅ ៤ ដង

យើងអាចប្រមូលផលពេលដែលប័របាន ៣-៤ឆ្នាំ ហើយភាគច្រើនក្នុងមួយដើមបានទិន្នផលប្រហែល ៣០-៧០ គក្រ។ ការដាំដុះនិងថែទាំផ្លែប័រគឺវាមិនមានការស្មុគស្មាញច្រើននោះទេហើយវាក៏ទាមទារការចំណាយដើមទុននិងពេលវេលាតិចផងដែរ។

References:

https://www.ardb.com.kh/wp-content/uploads/2022/03/គម្រោងដាំដុះដំណាំប័រ

Writer