ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើក្នុងមួយថ្ងៃយើងគួរញ៊ាំបន្លែនិងផ្លែឈើប៉ុន្មានមុខទើបជួយឱ្យយើងមានសុខភាពល្អ?

ការទទួលទានបន្លែច្រើនគឺនាំមកនូវសុខភាពល្អ មិនត្រឹមតែជួយឱ្យសុខភាពល្អនោះទេព្រមទាំងជួយដល់ប្រាជ្ញាវាងវៃនិងសម្រស់ឱ្យកាន់តែស្អាតផងដែរ។

ប៉ុន្តែតើក្នុងមួយថ្ងៃយើងគួរទទួលទានបន្លែនិងផ្លែឈើប៉ុន្មានមុខទៅទើបជួយឱ្យយើងមានសុខភាពល្អនិងយកឈ្នះជំងឺបាន?

នេះបើយោងទៅតាមសម្តីរបស់លោកឌុកទ័រ Chris ដែលបានផ្តល់បទសម្ភាស៌ទៅដល់ឆានែលដែលនិយាយអំពីរឿងសុខភាពThis morning ដែលមានអ្នក subscribe រហូតដល់ 2.29 លាននាក់ បានបញ្ជាក់ថាក្នុងមួយថ្ងៃការទទួលទានបន្លែនិងផ្លែឈើចាប់ពី៥មុខឡើងក្នុងមួយថ្ងៃគឺជាការប្រសើរបំផុត ដែលនេះជាទិន្នន័យរបស់ក្រុមមួយនៅសាកលវិទ្យាល័យ Imperial College London ធ្វើការស្រាវជ្រាវថាតើមនុស្សម្នាក់គួរទទួលទានបន្លែនិងផ្លែឈើប៉ុន្មានប្រភេទទើបអាចប្រឆាំងនឹងជំងឺព្រមទាំងសុខភាពល្អរស់នៅបានយូរអង្វែង។

ជាលទ្ធផលក្នុងការសិក្សាស្រាវជ្រាវ ក្នុងមួយថ្ងៃយើងគួរបរិភោគបន្លែនិងផ្លែឈើ៥មុខឡើងទៅ ប្រសិនបើបាន១០មុខទៀតគឺកាន់តែល្អប្រសើរ។

យើងគួរតែយកចិត្តទុកដាក់ចំពោះម្ហូបអាហារដែលយើងបរិភោគជារៀងរាល់ថ្ងៃ ការបរិភោគបន្លែនិងផ្លែឈើបានគ្រប់គ្រាន់គឺពិតជាជួយដល់សុខភាពយើងប្រឆាំងនឹងជំងឺផ្សេងៗហើយជួយឱ្យយើងរស់នៅបានយូរអង្វែង។

Writer