នៅខេត្តបន្ទាយមានជ័យ ក្នុងស្រុកមង្គលបូរីគេល្បីស្រូវសែនក្រអូបមានគុណភាពខ្ពស់តែឥឡូវតម្លៃទីផ្សារស្រូវសែនក្រអូបបានធ្លាក់តម្លៃហើយ។ថ្មីៗនេះ ក្រុមហ៊ុនបៃតងបានវាយតម្លៃលក់ទិញចូល៩.៤០០បាតក្នុងមួយតោនឯឈ្មួញកណ្តាលវិញទិញចូលក្នុងតម្លៃ៩.០០០បាតតែប៉ុណ្ណោះតម្លៃនេះគិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រជាកសិករនៅខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រៀបរាប់ប្រាប់ថាពួកគាត់កំពុងតែជួបបព្ហាដោយការធ្វើស្រែចាប់ពីចុងឆ្នាំ២០២២រហូតដល់ដើមឆ្នាំ២០២៣មិនសូវបានផលល្អនោះទេ។ ពួកគាត់ព្យាយាមធ្វើស្រែទាំងមិនប្រកាន់រដូវដើម្បីប្រាក់កំរៃចិញ្ចឹមជីវិត តែផ្ទុយទៅវិញមិនបានផលដូចការរំពឹងទុកព្រោះការប្រែប្រួលអាកាសធាតុត្រជាក់បណ្តាលឱ្យស្រូវសែនក្រអូបទទួលផលមិនបានល្អនិងធ្វើឱ្យលក់ចេញបានថោក។
បងប្អូនប្រជាកសិករបានបន្ថែមថានៅខេត្តបន្ទាយមានជ័យឈ្មួញកណ្តាលទិញស្រូវជាប្រាក់បាតហើយគេភាគច្រើនទិញនាំចេញទៅប្រទេសវៀតណាមនិងទិញដាក់តាមរោងម៉ាស៊ីនដូចជាប្រភេទស្រូវអ៊ីអ៊ែ៥១.៥៤ក្នុង១តោនតំលៃ៧.៥០០បាត និងស្រូវស្រង៉ែតក្នុង១តោនតំលៃ៨.៤០០បាត ។ លោក ប៉ុក ឡៃជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យបាននិយាយថា តម្លៃទីផ្សារស្រូវពីដំបូងដូចជាស្រូវសែន១តោនគឺតំលៃ១០.០០០បាត និងស្រងែតំលៃ៨.៨០០បាត ស្រូវអ៊ីអ៊ា៥១.៥៤ក្នុង១តោនតំលៃ៨.៨០០០បាត ។