ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ពិតជាគួរឱ្យសរសើរ!សិក្សានុសិស្សខ្មែរមួយរូបក្លាយជាអ្នកគ្រប់គ្រងផ្នែកវិស័យកសិកម្មរបស់ក្រុមហ៊ុនអន្តរជាតិមួយនៅកម្ពុជា

លោក លី ប៊ុនហៀង បានចូលរួមកម្មវិធី Agrostudies ដែលជាកម្មវិធីមួយទទួលសិក្សានុសិស្សអន្តរជាតិទូទាំងប្រទេសមកសិក្សារៀនសូត្រនិងអនុវត្តផ្ទាល់នូវវិស័យកសិកម្ម។

លោក លី ប៊ុនហៀង មានអាយុ២៦ឆ្នាំបានត្រឡប់មកពីប្រទេសអុីស្រាអែលវិញក្រោយពីបានហាត់ការជាមួយនឹងប្រូក្រាមAgrostudies នៅក្នុងកសិដ្ឋានមួយដែលសាងសង់ផ្ទះបៃតង(green house) និង net-house ។ 

លោកបានបន្ថែមទៀតថាចំណេះដឹងនិងបទពិសោធន៌ដែលទទួលបានពីប្រូក្រាមមួយនេះគឺពិតជាមិនអាចកាត់ថ្លៃបានពីព្រោះលោកអាចរៀនសូត្រអំពីបច្ចេកវិទ្យាថ្មីៗអំពីកសិកម្ម។

ក្រោយពេលលោកបានមកដល់ទឹកដីកំណើតវិញ ក្រុមហ៊ុន”Netafim” ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធធារាសាស្រ្ត និងឧបករណ៌កសិកម្មឈានមុខគេទូទាំងពិភពលោក ក៏អញ្ជើញលោកមកធ្វើជាអ្នកគ្រប់គ្រង Green house និង Net house នៅក្នុងកសិដ្ឋានរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាតាំងពីលោកមិនទាន់មកដល់ទឹកដីកំណើតមកម្លេះ។

គួរបញ្ជាក់ផងដែរថា Agrostudies គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិមួយដែលផ្តល់នូវប្រូក្រាមឬកម្មវិធីសិក្សាអំពីចំណេះដឹងកសិកម្មនៅក្នុងប្រទេសអុីស្រាអ៊ែលទៅកាន់អ្នកហាត់ការដែលមកពីប្រទេសកំពុងអភិវឌ្ឍទូទាំងសកលលោក។

ឯកសារយោង: https://m.facebook.com/Agrostudies

Writer