Aquaponics មានកំណើតដំបូងកាលពីប្រហែល 1000 AD នៅតំបន់ជនជាតិ Aztec Indians ដែលពួកគេបានដាំរុក្ខជាតិនៅលើផ្ទៃបឹង Texcoco ។ Aztecs នៅក្នុងប្រទេសម៉ិកស៊ិកត្រូវបានគេជឿថាជាមូលដ្ឋាននៃ aquaponics ដំបូងហើយប្រជាជនមកពីអាស៊ីខាងកើតដូចជា៖ ចិន ឥណ្ឌូនេស៊ី និងថៃក៏ត្រូវបានគេឃើញអនុវត្តវិធីនេះដំបូងដែរ។ នៅផ្នែកអាស៊ីខាងកើតយើងនេះការធ្វើស្រែចំការក៏ពឹងព្អែកលើត្រីដូចជាត្រីអណ្តែងជាដើមដោយគេយក ទឹកសំណល់ពីអាងចិញ្ចឹមត្រីទៅធ្វើជាជីស្រោចលើស្រែនិងដំណាំផ្សេងៗ។ Aquaponics គឺជាការរួមបញ្ចូលគ្នានៃវារីវប្បកម្ម (ការរីកលូតលាស់នៃត្រីនិងសត្វក្នុងទឹកផ្សេងទៀត) និង hydroponics (ការរីកលូតលាស់នៃរុក្ខជាតិដោយគ្មានដី) ។ នៅក្នុង Aquaponics រុក្ខជាតិត្រូវបានដាំដុះនៅលើបន្ទះគ្រែមួយហើយត្រីត្រូវដាក់ក្នុងអាងចិញ្ចឹមត្រីមួយឡែក។ ទឹកដែលសម្បូរសារធាតុចិញ្ចឹមពីអាងចិញ្ចឹមត្រីដែលមានកាកសំណល់របស់ត្រីត្រូវបានផ្តល់ជីវជាតិដល់កន្លែងលូតលាស់ដែលបាក់តេរីមានប្រយោជន៍ធម្មជាតិរាប់ពាន់លានបំបែកអាម៉ូញាក់ទៅជានីទ្រីតហើយបន្ទាប់មកទៅជានីត្រាត។ រុក្ខជាតិនិងស្រូបយកនីត្រាតនិងសារធាតុចិញ្ចឹមផ្សេងទៀតដើម្បីជួយឱ្យរុក្ខជាតិលូតលាស់បានល្អ។ ឫសរបស់រុក្ខជាតិនឹងសម្អាតនិងចម្រោះទឹករួចវានិងប្រែទៅជាទឹកស្អាតម្តងទៀតសម្រាប់ហូរចូលទៅក្នុងអាងចិញ្ចឹមត្រីវិញ។ ទឹកចម្រោះស្អាតមានអុកស៊ីហ្សែនវិលត្រឡប់ទៅអាងចិញ្ចឹមត្រីដែលវដ្តនឹងចាប់ផ្ដើមម្ដងទៀត។
នេះគឺជាអត្ថប្រយោជន៍មួយចំនួននៃប្រព័ន្ធ aquaponics៖
វិធីនេះគេប្រើប្រាស់គ្រែដាំដំណាំឬធុងដែលពោរពេញទៅដោយសារធាតុដាំដុះ (ជាធម្មតាក្រួស ថ្មកំបោរ ឬគ្រួសដីឥដ្ឋ) ដើម្បីដាំដំណាំ។ គ្រែនេះនិងបំពេញដោយទឹកពីអាងចិញ្ចឹមត្រីប្រចាំថ្ងៃតាមរយៈកណ្តឹង siphon ដើម្បីឱ្យរុក្ខជាតិអាចទទួលបានសារធាតុចិញ្ចឹមរួចរុក្ខជាតិមានតួនាទីសម្អាតវារួចបង្ហូរទឹកចូលទៅក្នុងអាងចិញ្ចឹមត្រីវិញហើយវដ្តនិងបន្តរហូត។ ពេលខ្លះគេដាក់ដង្កូវបន្ថែមដើម្បីជួយដល់ការលូតលាស់និងជួយបំបែកកាកសំណល់ទាំងអស់។
ប្រព័ន្ធRaftនេះត្រូវបានគេស្គាល់ផងដែរថាជា Deep Water Culture ឬ Floating System។ នៅក្នុងប្រព័ន្ធនេះ ទឹកដែលសម្បូរសារធាតុចិញ្ចឹម ហូរតាមប្រឡាយវែងៗ ជាធម្មតានៅជម្រៅប្រហែល 20 សង់ទីម៉ែត្រ ខណៈពេលដែល Raft (ប៉ូលីស្ទីរែន ឬបន្ទះស្នោ) អណ្តែតពីលើ។ រុក្ខជាតិត្រូវបានដាំដុះនៅលើ Raft ដែលមានរន្ធសម្រាប់ដាក់រុក្ខជាតិនីមួយៗ ។ តាមរន្ធនោះឫសរុក្ខជាតិសំយ៉ុងចុះមកក្នុងទឹកដែលសម្បូរទៅដោយអុកស៊ីហ្សែននិងសារធាតុចិញ្ចឹមដែលពួកគេត្រូវការ ដើម្បីលូតលាស់។ ទឹកដែលពោរពេញដោយសារធាតុចិញ្ចឹមហូរជាបន្តបន្ទាប់ពីអាងចិញ្ចឹមត្រីតាមរយៈដំណើរការចម្រោះ បន្ទាប់មកទៅកាន់ធុង Raft ដែលដាំរុក្ខជាតិ ហើយចុងក្រោយត្រឡប់ទៅអាងចិញ្ចឹមត្រីវិញ។
ប្រព័ន្ធ Aquaponics NFT គឺជាបច្ចេកទេសដាំដុះអុីដ្រូប៉ូនិចដែលមានការរចនាដ៏សាមញ្ញប៉ុន្តែមានប្រសិទ្ធភាពរបស់វាល្អបំផុត នៅក្នុងបរិស្ថានមួយចំនួន។ នៅក្នុងវិធីសាស្រ្ត NFT នេះ រុក្ខជាតិត្រូវបានដាំដុះនៅលើក្ដារតូចចង្អៀតវែងមួយ។ ទឹកបន្តហូរចុះក្រោមក្ដារនីមួយៗ ដើម្បីផ្តល់ទឹក សារធាតុចិញ្ចឹម និងអុកស៊ីហ្សែនដល់ឫស។ ដូចជាប្រព័ន្ធ raft ទឹកហូរចេញពីអាងចិញ្ចឹមត្រី តាមរយៈប្រព័ន្ធ NFT រួចទៅក្ដារគ្រែដែលរុក្ខជាតិត្រូវបានដាំដុះលើ ហើយបន្ទាប់មកចូលទៅក្នុងអាងចិញ្ចឹមត្រីវិញ។ ប្រព័ន្ធ NFT ត្រូវការ biofilter ដាច់ដោយឡែកព្រោះក្នុងវិធីនេះយើងមានផ្ទៃដីមិនគ្រប់គ្រាន់សម្រាប់បាក់តេរីមានប្រយោជន៍រស់នៅ។
ចម្លើយគឺអ្នកអាចដាំរុក្ខជាតិស្ទើរតែទាំងអស់ដោយប្រើប្រព័ន្ធ aquaponics នេះ ។ ប៉ុន្តែដោយហេតុរុក្ខជាតិមានតម្រូវការខុសៗគ្នាដូចនេះអ្នកគួរស្វែងយល់ពីលម្អិតពីតម្រូវការរុក្ខជាតិនីមួយៗដែរអ្នកចង់ដាំ។ រុក្ខជាតិដែលលូតលាស់ល្អបំផុតនៅក្នុងប្រព័ន្ធ aquaponics រួមមាន បន្លែ បន្លែឫសតូចៗ ផ្លែឈើ និងផ្កា។ នេះគឺជាបញ្ជីនៃរុក្ខជាតិដែលលូតលាស់ល្អបំផុតនៅលើវិធីសាស្រ្ត aquaponics នីមួយៗ៖
ត្រីមានតួនាទីសំខាន់ពីព្រោះកាកសំណល់របស់វានឹងក្លាយជាជីធម្មជាតិសម្រាប់រុក្ខជាតិ។ ដើម្បីសម្រេចបានទិន្នផលកំណើនអតិបរមាពីត្រីរបស់អ្នក សូមជ្រើសរើសត្រីណាដែលសមស្របបំផុតទៅនឹងទីតាំង អាកាសធាតុ និងតម្រូវការរបស់អ្នក។ ត្រីទូទៅបំផុតដែលចិញ្ចឹមនៅក្នុងប្រព័ន្ធ aquaponics គឺ: