


គុណសម្បត្តិ និងគុណវិបត្តិ នៃការញាំកាហ្វេ

វិធីសាស្ត្រដុតធ្យូងអង្កាម

ជាទូទៅការផ្លាស់ប្ដូរអាកាសធាតុទៅតាមរដូវកាល គឺជាមូលហេតុដែលធ្វើឱ្យយើងត្រូវប្រឈមនឹងជំងឺភ្លាមៗ និងស្បែកក៏ប្រែប្រួលទៅតាមនោះដែរ។ នៅពេលនេះជិតឈានដល់រដូវរងារហើយ ដូចនេះការមើលថែស្បែកនៅពេលនោះគឺពិតជារឿងមួយដ៏សំខាន់ ព្រោះអាកាសធាតុត្រជាក់ មកព្រមគ្នាជាមួយនឹងខ្យល់ស្ងួត។ រដូវត្រជាក់ គឺជារដូវដែលធ្វើឲ្យស្បែករបស់របស់យើងស្ងួត តឹង ប្រេះ បែកស្រការ ឡើងកន្ទួលក្រហម និងងាយមានស្នាម បើសិនជាស្បែកយើងជាស្បែកដែលងាយប្រតិកម្ម ស្ដើង ខូចរនាំងការពារស្បែកផងនោះ ការមើលថែស្បែកគឺទ្វេដង។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះហើយទើបថ្ងៃនេះ សម្រស់ Jet សូមនាំយកវិធីថែរក្សាស្បែកមកចែករំលែកដល់មិត្តៗទាំងអស់គ្នាអោយបានដឹង។
នៅរដូវរងាការងូតទឹកជាមួយនឹងទឹកក្ដៅអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ។ តែទឹកក្ដៅនឹងធ្វើការលាងជាតិខ្លាញ់ចេញពីស្បែកធ្វើឲ្យស្បែកមិនអាចរក្សាសំណើមបានល្អ។ ដូច្នេះហើយគួរតែជៀសវាងការងូតទឹកក្ដៅហើយងាកមកងូតទឹកលាយដែលស្ថិតនៅក្នុងសីតុណ្ហភាពធម្មតាវិញប្រសើរជាង។
ការលាបក្រែមបំប៉នស្បែកឲ្យមានសំណើមគួរតែលាបក្រោយពេលងូតទឹកហើយភ្លាមៗ។ ការលាបក្រែមបំប៉នកំឡុងពេលដែលស្បែកកំពុងតែសើមតិចៗជួយរក្សាជាតិទឹក(សំណើម) ឲ្យស្បែកបានល្អ ធ្វើឲ្យស្បែកទន់ល្មើយជាប់បានដល់ទៅ ៧២ ម៉ោង។
ប្រើកន្សែងបង់ក ឬអាវវែងៗ ដើម្បីការពារស្បែកពីខ្យល់ត្រជាក់ដែលជាហេតុធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួត។ ក្នុងពេលជាមួយគ្នានោះដែរក៏កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃផងព្រោះពន្លឺព្រះអាទិត្យនៅរដូវរងាក៏អាចដុតបំផ្លាញស្បែកបានមិនចាញ់រដូវក្ដៅប៉ុន្មានទេ។
យើងតែងតែញ៉ាំទឹកតិចនៅរដូវរងាព្រោះមិនសូវក្ដៅមិនងាយនឹងស្រេកទឹក។ តែសូមកុំភ្លេចថាស្បែករបស់យើងត្រូវការជាតិទឹកពីខាងក្នុង។ ជំនួសឲ្យការផឹកកាហ្វេ ឬ តែ សាកល្បងមកដាំទឹកក្ដៅលាយជាមួយនឹងក្រូចឆ្មាបន្តិចធានាថានឹងទទួលបានភាពស្រស់ស្រាយជាក់ជាមិនខាន។
បរិវេណស្បែកដែលស្ងួតខ្លាំងដូចជា កែងដៃ ជង្គង់ ដៃ និងជើង សុទ្ធសឹងតែជាបរិវេណដែលត្រូវការ ការថែបំប៉នខ្លាំងជាងកន្លែងផ្សេងៗទៀត។មុនចូលគេងគួរតែលាបឡេបំប៉នស្បែកផ្ដល់ជាតិសំណើមឲ្យបានដិតដល់។
នៅកំឡុងពេលរដូវរងាស្បែករបស់យើងនឹងទន់ខ្សោយជាងធម្មតា ងាយនឹងឡើងកន្ទួល ងាយនឹងរបក ព្រមទាំងក្រហាយ។ ដូច្នេះអ្នកគួរតែជៀសវាងការប្រើប្រាស់ផលិតផលដែលមានជាតិកាត់ បើមិនចង់ឲ្យស្បែករបស់អ្នកឆាប់ខូច។
ក្នុងកំឡុងពេលនេះអ្នកគួរតែទទួលទានអាហារដែលមានសារប្រយោជន៍ដល់រាងកាយ និងជាពិសេសអាចផ្ដល់សំណើមដល់ស្បែករបស់អ្នកបាន។ ពពួកផ្លែឈើក៏ជាប្រភេទអាហារដែលអាចជួយផ្ដល់សំណើមដល់ស្បែកបានដែរ ដូចជា ឪឡឹក ត្រសក់ផ្អែម ផ្លែប៉ោម ក្រូច ។ ក្រៅពីនេះក៏នៅមានពពួកបន្លែមួយចំនួនដែលមានជាតិទឹកច្រើនដូចជា ដើមគីនឆាយ ប៉េងប៉ោះ ត្រសក់ ត្រឡាច ឬ ការ៉ុតជាដើម។
ការថែទាំតែស្បែកខ្លួននឹងមុខតែមួយផ្នែកក៏មិនគ្រប់គ្រាន់នោះដែរ ក្នុងនោះបបូរមាត់របស់យើងក៏សំខាន់ដូចគ្នា ព្រោះវាជាផ្នែកមួយនៃសម្រស់របស់យើង ដើម្បីផ្ដល់សំណើមដល់បបូរមាត់ និងជាពិសេសការពារបបូរមាត់ពីបញ្ហាប្រេះមាត់ក្នុងរដូវត្រជាក់។
វាមិនធ្វើឱ្យប៉ះពាល់សុខភាពនោះទេ ថែមទាំងជួយឱ្យសរសៃឈាមក្រោមស្បែករត់បានស្រួល និងបន្ថយភាពរងារថែមទៀតផង។
ចំណាំ៖ ត្រូវដឹងថាក្នុងខែត្រជាក់ ស្បែកត្រូវការសំណើមជាចាំបាច់ ដើម្បីទប់ស្កាត់ពីបញ្ហាស្បែកស្ងួត បែកស្រកា និងបញ្ហាជាច្រើនទៀត។
ប្រភព ៖