


កត្តាមួយចំនួនដែលរំខានដល់វដ្ដរដូវរបស់ស្រីៗ

តើយើងគួរតែបិទម៉ាសសន្លឹកពេលណាល្អ និងបិទរបៀបណាទើបទទួលបានប្រសិទ្ធភាពខ្ពស់?

ស្បែកខ្លួនដែលមានសុខភាពល្អ គឺជាស្បែកដែលមានសំណើមគ្រប់គ្រាន់ រលោង ស ភ្លឺថ្លា។នៅពេលដែលស្បែកខ្លួនយើងស្អាតធ្វើអោយស្រីៗគ្នាយើងមានអារម្មណ៌ល្អ ស្រស់ស្អាត និងមានភាពជឿជាក់លើខ្លួនឯង។ដូចនេះ ថ្ងៃនេះនាងខ្ញុំ សូមណែនាំបងប្អូន ពីវិធីសាស្ដ្រធ្វើស្ក្រាប់ដោយខ្លួនឯងងាយៗតាមបែបធម្មជាតិ ចំណាយលុយតិច ដោយវត្ថុធាតុដើមទាំងអស់នោះយើងអាចរកបាននៅជុំវិញផ្ទះ ចំពោះគុណភាពវិញមិនចាញ់ ស្ក្រាប់ស្ប៉ាដទៃទៀតឡើយ។
ក្រោយពេលខាត់ស្បែករួច យើងត្រូវលាបឡេ ឬគ្រីមផ្តល់សំណើមដល់ស្បែកដើម្បីការពារស្បែកពីការស្ងួតដោយសារត្រូវខ្យល់ ឬកកិតជាមួយសម្លៀកបំពាក់ ព្រោះបន្ទាប់ពីខាត់ស្បែករួច ស្បែកដែលងាប់ៗត្រូវបានជម្រុះចេញ នៅសល់តែកោសិកាស្បែកថ្មីដែលមានសភាពទន់ខ្យោយ។
ពេលខាត់ស្បែក យើងគួរចៀសវាងខាត់ស្បែកចុងសុដន់ ព្រោះស្បែកចុងសុដន់មានសភាពស្តើងខ្លាំង និងងាយប្រតិកម្មដែលអាចបណ្តាលឱ្យដាច់រហែក រលាក ក្រហាយ ឬហូរឈាម។
ការខាត់ស្បែកទ្វារមាសអាចធ្វើឱ្យបាត់បង់បាក់តេរីល្អៗនៅក្នុងទ្វារមាស និងបណ្តាលឱ្យកម្រិត pH ប្រែប្រួលដែលអាចបណ្តាលឱ្យយើងឆ្លងមេរោគផ្សិតនៅទ្វារមាស។
ប្រភព ៖
១. https://www.youtube.com/watch?v=MRiwPshif_U
២. https://hellokrupet.com/